ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ អានជឺលីណាជូលីនៅលើកាសែត《សារព័ត៌មានញូយ៉ក》ក្នុងអត្ថបទ “My Medical Choice” បានរៀបរាប់ពីដំណើរនិងមូលហេតុដែលនាងសម្រេចចិត្ត ទទួលការវះកាត់សុដន់ទាំងសងខាង ព្រមទាំងបានប្រកាសប្រាប់ស្រ្តីភេទទាំងឡាយត្រូវយកចិត្តទុកដាក់ការពារជម្ងឺមហារីកសុដន់នៅចុងបញ្ចប់នៃអត្ថបទ។
ឆ្លងកាត់ការពិនិត្យ អានជឺលីណាជូលីបានចាប់អារម្មណ៍ថានៅក្នុងខ្លួននាងមានហ្សែន BRCA1 ដោយហ្សែនប្រភេទនេះអាចអោយនាងមានជម្ងឺមហារីកសុដន់និងជម្ងឺមហារីកកន្សោមស្បូន។ វេជ្ជបណ្ឌិតបានព្យាករណ៍ថា អត្រាដែលអានជឺលីណាជូលីអាចមានជម្ងឺមហារីកសុដន់គឺ ៨៧% និងជម្ងឺមហារីកកន្សោមស្បូន៥០%។ ទោះបីតំណពូជនៃការប្រែប្រួលហ្សែន គ្រាន់ជាផ្នែកតូចមួយដែលនាំអោយមានជម្ងឺមហារីកសុដន់ ប៉ុន្តែមនុស្សដែលមានហ្សែនប្រភេទ BRCA1នៅក្នុងខ្លួន ជាមធ្យមអត្រាកើតជម្ងឺមហារីកមានដល់ទៅ៦៥%។ ពេលនេះ ឆ្លងកាត់ការវះកាត់សុដន់ទាំងសងខាងក្នុងករណីការពារទុកជាមុន អាត្រាដែលអានជឺលីណាជូលីកើតជម្ងឺមហារីកសុដន់ត្រូវបានធ្លាក់ពី៨៧%នៅសល់ត្រឹមតែ៥% ចំណែកនាងនិងគ្រួសារគឺលែងបារម្ភថានាងអាចស្លាប់ដោយសារជម្ងឺមហារីកសុដន់ទៀតហើយ។
ការវះកាត់សុដន់ទាំងសងខាងគឺជាអ្វី?
ស្រ្តីជាច្រើនប្រហែលនៅមិនទាន់ដឹងថាខ្លួនឯងអាចនឹងមានជម្ងឺមហារីក ស្មារតីការពារជម្ងឺមហារីកសុដន់នៅខ្សោយ ម្យ៉ាងទៀតពួកគាត់យល់ថាការវះកាត់សុដន់គឺប្រើសម្រាប់ព្យាបាល សម្រាប់វិធីនេះត្រូវបានចាត់ទុកថាជាវិធីការពារដែលប្រើលើក្រុមមនុស្សដែលអាចកើតជម្ងឺមហារីកសុដន់ខ្ពស់បំផុត។
ម្យ៉ាងទៀតពេលនេះការវះកាត់សុដន់គឺសម្រេចលើស្ថានភាពខុសគ្នា ក្នុងនោះបូករួមទាំង៖ ទំហំសុដន់ធំតូច បរិមាណដែលត្រូវខាតបង់ និងភាពរស់រវើកនៃកោសិកា មហារីកសុដន់។ល។ ករណីការពារជម្ងឺមហារីកសុដន់ ការវះកាត់សុដន់ទាំងសងខាងគឺមានប្រសិទ្ធភាពអាចកាត់បន្ថយការកើតជម្ងឺមហារីកអោយនៅទាបបំផុត។
មានជម្ងឺមហារីកសុដន់ហើយតើគួរធ្វើយ៉ាងណា?
ស្រ្តីមួយចំនួនធំនៅពេលដឹងថាមានជម្ងឺមហារីកសុដន់ មិនយល់ព្រមអោយកាត់សុដន់រឺ ធ្វើអោយកន្លងហួសនៅតំណាក់កាលល្អបំផុតក្នុងការទទួលការវះកាត់។ អ្នកឯកទេសផ្នែកជម្ងឺមហារីករបស់មន្ទីរពេទ្យក្វាងចូវទំនើបបញ្ជាក់ថា ឆ្លងកាត់ការព្យាបាលរួមបញ្ចូលបច្ចេកវិទ្យាស្នាមរបួសតូចបំផុតដែលប្រើវិធីព្យាបាលបែបចាក់បញ្ចូល វិធីព្យាបាលកករំលាយនិងចាក់គ្រាប់អនុភាគរបស់អឺរ៉ុប-ល- មិនត្រឹមតែអាចរក្សាសុដន់បានទាំងស្រុង នៅអាចមានប្រសិទ្ធភាពសំលាប់កោសិកាមហារីកចំគោលដៅ។ ក្រោយការព្យាបាលរួមបញ្ចូលបែបស្នាមរបួសតូចបំផុតរួច ទើបយោងតាមស្ថានភាពជម្ងឺរបស់អ្នកជម្ងឺ រួចដំណើរការព្យាបាលតាមបែបរក្សាភាពដើមដោយជ្រើសរើសការព្យាបាលដែលស័ក្តិសម និងមានប្រតិកម្មតូចបំផុត។
វិធីព្យាបាលរួមបញ្ចូលបច្ចេកវិទ្យាស្នាមរបួសតូចបំផុតមិនត្រឹមតែបំពេញនូវសំណូមពរក្តីបំណងរបស់អ្នកជម្ងឺរក្សានូវសុដន់ទាំងមូលបានពេញលេញប៉ុណ្ណោះទេ បើមើលអោយវែងឆ្ងាយពីប្រសិទ្ធភាពព្យាបាលវិញ គឺវាមានប្រសិទ្ធភាពកាត់បន្ថយនូវការព្យាបាលដោយវះកាត់ ព្យាបាលដោយចាក់គីមី បាញ់កាំរស្មីដែលនាំមកនូវផលប៉ះពាល់ដ៏ធំធេង។ ក្នុងដំណើរការព្យាបាល វិធីព្យាបាលស្នាមរបួសតូចបំផុតមិនអាចបណ្តាលអោយគ្រោះថ្នាក់ដល់ជាលិកាធម្មតារបស់សុដន់ឡើយ វាមានចំណុចពិសេសដូចជាមានស្នាមរបួសតូច ការពារការរើឡើងវិញ ជាសះស្បើយឆាប់រហ័ស-ល-។ ដូច្នេះ បច្ចុប្បន្ន វិធីព្យាបាលស្នាមរបួសតូចបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការព្យាបាលមហារីកសុដន់ ហើយប្រសិទ្ធភាពព្យាបាលវិញទទួលបានការលើកសរសើរពីសំណាក់អ្នកជម្ងឺមហារីកសុដន់ជាច្រើននាក់។
អ្នកឯកទេសផ្នែកជម្ងឺមហារីករបស់មន្ទីរពេទ្យក្វាងចូវទំនើបបានកើនរំលឹកថា ៖ មានតែសុខភាពល្អទេទើបស្រស់ស្អាត ស្រ្តីអោយតែរៀនចេះស្រលាញ់ការពារខ្លួនឯង ទើបអាចទទួលបានការរស់នៅមានសុភមង្គល គួរតែធ្វើការការពារជម្ងឺមហារីកទុកជាមុន។