ដោយសារតែមហារីកក្រពះគឺជាមហារីកផ្នែកប្រព័ន្ធរំលាយអាហារដែលឧស្សាហ៍ជួបប្រទះជាងគេ វាមានអត្រាគ្រោះថ្នាក់ធំធេងណាស់។ តាមរយៈការស្រាវជ្រាវត្រួតពិនិត្យបង្ហាញថា ៖ មូលហេតុនៃការកើតមានជម្ងឺមហារីកក្រពះអាចនឹងមានការទាក់ទងនឹងទំលាប់នៃការពិសារចំណីអាហារ និងជម្ងឺក្រពះ ដូច្នេះធ្វើការស្វែងយល់ដឹងពីការប្រុងប្រយ័ត្នជាមុននៃជម្ងឺមហារីកក្រពះមានអត្ថន័យសំខាន់យ៉ាងក្រៃលែង។
កត្តា៧យ៉ាងក្នុងការការពារជម្ងឺមហារីកក្រពះ
មូលហេតុនៃជម្ងឺមហារីកក្រពះថ្វីត្បិតតែនៅមិនទាន់ពិនិត្យបានច្បាស់លាស់គ្រប់គ្រាន់នៅឡើយ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ជម្ងឺមហារីកក្រពះមានការជាប់ទាក់ទងយ៉ាងជិតស្និទ្ធពីកត្តាបរិស្ថាន ទំលាប់នៃរបបអាហារ មានការប្រែប្រួលជម្ងឺមុនកើតមហារីក និងកត្តាដំណពូជជាដើម។
១. កុំពិសារស្ពៃជ្រក់ត្រាំ ឬពិសារវាតិចៗ
ក្នុងស្ពៃជ្រក់ត្រាំមានបរិមាណអាស៊ីតនីទ្រិច និងអាស៊ីតអាមីនេច្រើន នៅក្រោមសកម្មភាពនៃកំរិតជាតិជូរ និងមេរោគបាក់តេរីដែលសមល្មមនៅក្នុងក្រពះ អាចសំយោគនឹងសមាសធាតុអាស៊ីតនីត្រូអាមីណេ សមាសធាតុទាំងនេះគឺជាសារធាតុដែលបង្កជម្ងឺមហារីកខ្លាំងក្លាជាងគេ។ ដូច្នេះម្ហូបអាហារត្រូវតែស្រស់ៗ អាចយកម្ហូបអាហារដាក់ចូលក្នុងទូរទឹកកកក្លាសសេ។
២. កុំពិសារ ឬពិសារតិចៗនូវចំណីអាហារដែលឆ្អើរ និងបំពងខ្លាញ់
ត្រីឆ្អើរនិងសាច់អាំងផ្ទុកនូវសារធាតុដែលបង្កជម្ងឺមហារីកមានបរិមាណខ្ពស់ ដូចជា 3-4បង់សូភីរ៉ែន។ ចំណីអាហារដែលបំពងខ្លាញ់ អាំង ដុតរោលនិងប្រើប្រាស់ខ្លាញ់ក្នុងសីតុណ្ហភាពខ្ពស់សារឡើងវិញក៏ជាសារធាតុដែលបង្កជម្ងឺមហារីកដែរ ដូច្នេះគួរកុំសូវពិសារចំណីអាហារដែលឆ្អើរ និងបំពងខ្លាញ់។
៣. កុំពិសារអាហារដែលដុះផ្សិត
ក្នុងជីវភាពប្រចាំថ្ងៃតែងតែជួបប្រទះនូវចំណីអាហារដែលដុះផ្សិត ការដុះផ្សិតគឺកើតឡើងដោយសារដុះផ្សិតស្អុយរលួយ ការស្អុយរលួយមានចំនួនជាពហុកព័កដែលបង្កើតជាតិពុល គឺជាសារធាតុដែលបង្កជម្ងឺមហារីកខ្លាំងក្លា។ ស្របពេលជាមួយគ្នានោះ ចំណីអាហារនីមួយៗនៅក្រោមសកម្មភាពពហុកព័កដែលបង្កើតជាតិពុលកើតមានអាស៊ីតនីទ្រិច និងអាស៊ីតអាមីណេ។ សារធាតុទាំងនេះក្រោយពេលចូលទៅដល់រាងកាយមនុស្សវាមានលក្ខខណ្ឌដ៏ជាក់លាក់មួយ ក្រពះអាចនឹងសំយោគនឹងសមាសធាតុអាស៊ីតនីត្រូអាមីណេបណ្តាលឲ្យកើតជម្ងឺមហារីក។
៤. កុំពិសារបារី និងកាត់បន្ថយការពិសារស្រា
ក្នុងផ្សែងបារីមានសារធាតុបង់សូភីរ៉ែន ប៉ូលីស៊ីឡិចអារ៉ូម៉ាទិចហ៊ីត្រូកាបូននិងសារធាតុបង្កជម្ងឺមហារីកដទៃទៀត ឬសារធាតុជំរុញកើតជម្ងឺមហារីកជាដើម គឺជាករណីមួយនៃការកើតមានមហារីកផ្លូវអាហារ និងមហារីកក្រពះ។ ជាតិអាកុលថ្វីត្បិតតែមិនមែនជាសារធាតុបង្កជម្ងឺមហារីកមែន ប៉ុន្តែប្រភេទស្រាអាចធ្វើឲ្យជាតិរំអិលនៃក្រពះកំរើកឡើងៗ ធ្វើឲ្យជាលិកានៃជាតិរំអិលរងការបំផ្លិចបំផ្លាញ ដូច្នេះជាការជំរុញការជ្រាបនៃសារធាតុបង្កជម្ងឺមហារីក។ ប្រសិនបើពិសារស្រាហើយជក់បារីទៀត ដូច្នេះអត្រាគ្រោះថ្នាក់គឺកាន់តែធ្ងន់ធ្ងរ ពីព្រោះជាតិអាកុលអាចបង្កើនការលេចជ្រាបភ្នាសកោសិកាខ្លំាងឡើងៗ និងបង្កើនជាសារធាតុបង្កជម្ងឺមហារីកដោយសារការស្រួបយកនូវផ្សែងបារី។
៥. ទំលាប់ពិសារអាហារឲ្យបានល្អត្រឹមត្រូវ
ប្រសិនបើចំណីអាហារមិនកំណត់ពេលវេលា និងមិនកំណត់ចំនួន ពិសារលើសចំនួន អាហារដែលពិសារលឿនពេក និងក្តៅពេកអាចធ្វើឲ្យក្រពះបណ្តាលទៅជារបួសកាន់តែខ្លាំងឡើងៗ និងអាចបណ្តាលឲ្យកើតជម្ងឺមហារីកក្រពះ។ ស្របពេលជាមួយគ្នានោះ ការស្រួបចូលនៃអាហារដែលប្រៃខ្លាំង ពេលដែលពិសារអាហារមិនចូលចិត្តមាត់កដោយមិនស្រួលចិត្តនោះក៏មានការជាប់ទាក់ទងនឹងមហារីកក្រពះផងដែរ។
៦. ពិសារបន្លែ និងផ្លែឈើស្រស់ៗឲ្យបានច្រើន
ត្រូវពិសារចំណីអាហារដែលសំបូរវីតាមីនអា បេ និងអឺ វាស័ក្តិសមក្នុងការបង្កើនស្រូបចូលនូវប្រូតេអ៊ីន អាចថែរក្សាជាតិរំអិលនៃក្រពះ ការពារការកើតមានឡើងនៃជម្ងឺមហារីកក្រពះ។
៧. ព្យាយាមព្យាបាលជម្ងឺមហារីកមុនមានការប្រែប្រួលជម្ងឺ
រលាកក្រពះស្វិតស្រពោន និងមហារីកក្រពះមានការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ដោយសារតែជម្ងឺមហារីកក្រពះដែលបណ្តាលឲ្យស្លាប់ដោយមានដំបៅក្រពះមានអត្រាពី5%-10%។ ច្រើនជួបប្រទះទៅលើដុំសាច់មហារីកដែលមាននៅក្រពះជាលក្ខណៈច្រើនយ៉ាងបើប្រៀបជាមួយនឹងដុំសាច់មហារីកដែលមាននៅក្រពះជាលក្ខណៈបុគ្គល។ ដុំសាច់មហារីកនោះមានអង្កត់ផ្ចិតលើសពី2សង់ទីម៉ែតបង្ហាញថាមានទំនោរទោរទៅបណ្តាលឲ្យស្លាប់។ កង្វះឈាមក្រហមដែលមានផលគ្រោះថ្នាក់ និងជម្ងឺមហារីកក្រពះមានការជាប់ទាក់ទងគ្នាយ៉ាងពិតប្រាកដ។ ដូច្នេះអ្នកជម្ងឺដែលកើតមានរលាកក្រពះស្វិតស្រពោន ដំបៅក្រពះ និងកង្វះឈាមក្រហមដែលមានផលគ្រោះថ្នាក់ គួរតែឧស្សាហ៍ទៅមន្ទីរពេទ្យធ្វើការពិនិត្យព្យាបាល ដើម្បីឈានទៅដល់ការបំបាត់ជម្ងឺមហារីកមុនមានការប្រែប្រួលអាការៈជម្ងឺ និងការពារគោលដៅនៃការកើតមានជម្ងឺមហារីកក្រពះ។