អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ការពារពីជម្ងឺមហារីកប្លោកនោម មានកត្តាប៉ុន្មានចំនុចខាងក្រោមគួរអោយចងចាំ ៖
១. ស្មៅបារី ៖ អ្នកជម្ងឺមហារីកប្លោកនោមពី ២៥%ទៅ៦៥% មានប្រវត្តិជក់បារី។ ប្រសិនបើប្រៀបនឹងអ្នកមិនជក់បារី អ្នកជក់បារីអាចមានគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោមច្រើនជាង៤ដង។ យោងតាមការជក់បារីកាន់តែច្រើន រយៈពេលជក់បារីកាន់តែយូរ គ្រោះថ្នាក់ក៏អាចកើនឡើងតាមនោះដែរ ហើយមានទំនាក់ទំនងនឹងចំនួនដែលជក់ចូលក្នុងរាងកាយ។ ការផ្តាច់បារីអាចកាត់បន្ថយគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោម។ រីឯស្មៅក្នុងស៊ីហ្គា និង ស្មៅជក់គ្មានបារី ថ្វីត្បិតតែកំរិតរាងស្រាល ប៉ុន្តែក៏អាចបង្កើនគ្រោះថ្នាក់កើតមហារីកប្លោកនោមដែរ។ បច្ចុប្បន្នមិនទាន់ដឹងច្បាស់ថាតើសារធាតុនៅក្នុងស្មៅបារីមួយណាដែលធ្វើអោយកើតមហារីកប្លោកនោមឡើយ។ មានមនុស្សមួយភាគតូច សារធាតុគីមីក្នុងរាងកាយដែលសំអាតស្មៅបារីរបស់ពួកគេយឺតជាងមនុស្សធម្មតា គេហៅមនុស្សទាំងនេះថា ៖“ក្រុមមនុស្សដែលមានកំរិតរំលាយសារធាតុអាសេទីឡែនយឺត”។ ប្រសិនបើពួកគេជក់បារី គ្រោះថ្នាក់នៃការកើតមហារីកប្លោកនោមកាន់តែខ្ពស់ជាងមនុស្សធម្មតាទៅទៀត។
២. កត្តាការងារ ៖ ការប៉ះពាល់ទឹកថ្នាំជ្រលក់ជាតិប៉ង់ហ្សែនជាកត្តាគ្រោះថ្នាក់ធ្វើអោយកើតមហារីកប្លោកនោមដែលគេច្រើនជួបប្រទះជាងគេ។ ទឹកថ្នាំជ្រលក់ជាតិប៉ង់ហ្សែនជាផលិតផលមកពីការដុតធ្យូងថ្ម។ រោមពពែ ឬ នៅពេលលាបពណ៌ផលិតផលត្បាញត្រូវការចំហេះទាំងនេះ។ សារធាតុគីមីដែលមានទំនាក់ទំនងនឹងប្លោកនោមផ្សេងទៀតរួមមាន ៖ 2-Naphthylamine 4-Aldehydes 4-4- ពីរampicillin (ពីរAmino រួមនឹងប៉ង់ហ្សែន) និង 2- Amino-1-Naphthylamine នៅមានកោស៊ូ និង សារធាតុ Aldehyde ឧស្ម័ន និង ផ្សែងដែលដុតដោយធ្យូងច្រើនប្រើក្នុងឧស្សាហកម្មត្បាញ អាចរួមមានសារធាតុគីមីដែលបំលែងពីអ៊ីដ្រូកាបូនផងដែរ។ យោងតាមឯកសារដែលទាក់ទងបង្ហាញថា ៖ អ្នកដែលប្រកបការងារដូចខាងក្រោមអាចបង្កើនគ្រោះថ្នាក់កើតមហារីកប្លោកនោមដូចជា ៖ ជាងឡាន អ្នកលាបថ្នាំ អ្នកបើកឡានធំ កម្មករអណ្តូងរ៉ែពេជ្រ កម្មកររោងចក្រស្បែក កម្មករធ្វើមាស ជាងជួសជុលគ្រឿងចាក់ កម្មករបោកគក់ កម្មករធ្វើក្រដាស ជាងធ្វើសក់ ជាងតុបតែងមុខ គ្រូពេទ្យផ្នែកមហារីក កម្មការកាត់ដេរ និង កម្មករធ្វើលូ។ ដូចនេះអ្នកប្រកបការងារទាំងនេះគួរតែពិនិត្យប្លោកនោមជាប្រចំា។
៣. ហ្វីណាសឺទីន(C10H13NO2)៖ ហ្វីណាសឺទីនជាថ្នាំបំបាត់ការឈឺចាប់ម្យ៉ាង នៅអាមេរិចត្រូវបានបោះបង់ចេញពីទីផ្សារ ប៉ុន្តែនៅតាមបណ្តាប្រទេសជាងច្រើននៅតែបន្តប្រើប្រាស់។ ការស្រាវជា្រវបង្ហាញថា ៖ ប្រើហ្វីណាសឺទីនដែលមានបរិមាណច្រើនអាចបង្កើនគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោម។
៤. ការព្យាបាលដោយវិទ្យុសកម្មលើផ្នែកត្រគាក ៖ ការព្យាបាលដោយវិទ្យុសកម្មលើផ្នែកត្រគាកអាចបង្កើនគ្រោះថ្នាក់កើតមហារីកប្លោកនោម។ ស្រ្តីមានជម្ងឺមហារីកអរម៉ូនស្បូន និង មហារីកកន្សោមកូនដែលទទួលការព្យាបាលដោយវិទ្យុសកម្មលើផ្នែកត្រគាកបង្កើនគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោមពី ២ទៅ៤ដង។ បុរសកើតជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីតទទួលការព្យាបាលដោយវិទ្យុសកម្មគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោមក៏កើនឡើងដែរ។ ប្រសិនបើនៅពេលព្យាបាលដោយវិទ្យុសកម្មរួមផ្សំនឹងការព្យាបាលតាមបែបគីមីសាស្រ្តទៀត គ្រោះថ្នាក់នេះកាន់តែកើនឡើងខ្ពស់។
៥. ខ្វះជាតិទឹក ៖ អ្នកដែលទទួលយកសារធាតុរាវតិចក៏មានគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោមខ្ពស់ណាស់ដែរ។ ពីព្រោះការស្រូបយកសារធាតុរាវតិចធ្វើអោយទឹកនោមឡើងខាប ពេលដែលបញ្ចេញចោលយូរ។ ពេលវេលាដែលប្លោកនោមផ្ទុកទឹកនោមដែលខាបយូរ អាចបង្កើនគ្រោះថ្នាក់កើតជម្ងឺមហារីកប្លោកនោម។