អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ៖ សកម្មភាពរួមរ័ក្សជាធម្មតាមិនត្រឹមតែអាចបង្កើនសេចក្តីស្រលាញ់រវាងស្វាមីភរិយា ភាពសុខសាន្តក្នុងគ្រួសារនោះទេ ថែមទាំងអាចជួយស្រ្តីការពារជម្ងឺប្រឆាំងមហារីកផងដែរ ជាពិសេសគឺការពារការកើតឡើងនៃមហារីកកន្សោមកូន នេះគឺជាការពិតឬ?
ថ្មីៗនេះ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅក្នុងការធ្វើពិសោធន៍លើភាវរសមួយប្រទះឃើញថា ក្នុងស្ពែម៉ាតូសូអ៊ីតរបស់មនុស្សប្រុសមានសារធាតុប្រឆាំងមេរោគដ៏សំខាន់មួយហៅថា សារធាតុទឹករំអិលស្ពែម៉ាតូសូអ៊ីត។ វារួមមានប្រូតេអ៊ីនដែលមានមុខងារពិសេសមួយ អោយតែចូលទៅក្នុងរាងកាយរបស់កោសិកាបាតេរី អាចទប់ស្កាត់ការបំលែងចូលគ្នានៃសារធាតុ RNA។ សារធាតុ RNA គឺជា សារធាតុគីមីចូលរួមបំលែងជាប្រូតេអ៊ីនដែលមិនអាចខ្វះបាន។ ការបំលែងសារធាតុ RNA ត្រូវរាំងស្ទះធ្វើអោយបាតេរីមិនអាចធំធាត់ដូចធម្មតា។ ការធ្វើបណ្តុះក្នុងបន្ទប់ពិសោធន៍បង្ហាញថា សារធាតុទឹករំអិលស្ពែម៉ាតូសូអ៊ីតអាចសំលាប់បាតេរីStaphylococcus បាតេរីStreptococcus និង បាតេរីដែលបង្កជាជម្ងឺជាច្រើនផ្សេងទៀត ដូចសារធាតុប៉េនីស៊ីលីន សារធាតុStreptomycin និង សារធាតុTetracycline ផងដែរ។
ក៏ដូចគ្នាដែរ អ្នកវិទ្យាសាស្ត្រកូរ៉េក៏បានរកឃើញថា ៖ សកម្មភាពរួមរ័ក្សរបស់សា្វមីភរិយាជាធម្មតាអាចមានប្រសិទ្ធភាពការពារស្រ្តីភេទអោយជៀសផុតពីគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកកន្សោមកូន។ ពួកគេបានយកសារធាតុរ៉ែបីប្រភេទដែលរួមមានដូចជាស័ង្កសី -ល- មានប្រសិទ្ធភាពបំលែងចូលគ្នាចេញពីក្នុងស្ពែម៉ាតូសូអ៊ីត ហើយបញ្ចូលទៅក្នុងកោសិកាកន្សោមកូនស្បែកខាងលើដែលជាមហារីក និង កោសិកាកន្សោមកូនស្បែកខាងលើដែលធម្មតា ដែលគេធ្វើការបណ្តុះចិញ្ចឹម។ ត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ អត្រានៃការស្លាប់របស់កោសិកាមហារីកកន្សោមកូនឡើងដល់៨១% ហើយកោសិកាធម្មតាមានអត្រាស្លាប់ត្រឹមតែ ៣៧%ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ផ្សេងទៀត មានអ្នកជំនាញធ្វើការតាមដានលើស្ត្រីដែលរៀបអាពាហ៍ពិពាហ៍រួចលើសពី៣០ឆ្នាំ ដែលរៀងរាល់មួយអាទិត្យពួកគេមានសកម្មភាពរួមរ័ក្សជាធម្មតា១ទៅ២ដង។ លទ្ធផលឃើញថា មនុស្សទាំងនេះមានអត្រាកើតរោគស្រ្តីដូចជា ៖ ជម្ងឺរលាកប្រដាប់ភេទស្រ្តី រលាកស្បូន រលាកស្រទាប់ក្នុងកស្បូន រលាកបំពង់អូវុល-ល- ត្រឹមតែ១០%ប៉ុណ្ណោះ ដែលមានអត្រាតិចជាងស្រ្តីមិនសូវមានសកម្មភាពរួមរ័ក្សយ៉ាងច្រើន។ មូលហេតុដោយសារ ស្រ្តីដែលមានសកម្មភាពរួមរ័ក្សប្រក្រតី ដោយស្ពែម៉ាតូសូអ៊ីតរបស់ស្វាមីចូលក្នុងប្រដាប់ភេទ ១ទៅ២ដងរៀងរាល់អាទិត្យជាប្រចាំ ឆ្លងកាត់ស្បូនទៅដល់កស្បូនបន្តិចម្តង ហើយចូលដល់កន្សោមកូន ធ្វើអោយផ្នែកទាំងនេះមានប្រសិទ្ធភាពកំចាត់ជាតិពុលសំលាប់មេរោគ។
ដោយហេតុនេះឃើញថា សកម្មភាពរួមរាក់អាចជួយអោយស្ត្រីការពារពីជម្ងឺប្រឆាំងមហារីក ក៏ព្រោះតែស្ពែម៉ាតូសូអ៊ីតរបស់បុរស។