វីតាមីនគឺជាជីវជាតិទ្រទ្រង់ជីវិតមនុស្សដែលមិនអាចខ្វះបាន គឺជាសារធាតុជីវជាតិបំប៉នដែលធានាប្រព័ន្ធសេរីរាង្គលូតលាស់វិវឌ្ឍ សុខភាពមាំមួននិងសកម្មភាពប្រចាំថ្ងៃដែលមិនអាចខ្វះបាន គឺជាសារធាតុជីវជាតិដែលខ្លួនប្រាណមនុស្សផ្ទាល់មិនអាចរួមផ្សំនិងបង្កើត ចាំបាច់ត្រូវស្រូបយកពីអាហារ។ ខ្លួនប្រាណត្រូវការបរិមាណវីតាមីនតិចតួច ប៉ុន្តែគឺដាច់ខាតមិនអាចខ្វះបាន។ ប្រហែលអ្នកនៅមិនដឹងថា ការកើតមហារីកនិងការខ្វះខាតវីតាមីនគឺមានការពាក់ព័ន្ធគ្នា ចង់ទប់ស្កាត់មហារីកកើតឡើង សូមមើលថាវីតាមីនណាខ្លះដែលមិនអាចខ្វះបាន។
វីតាមីនអា
ការស្រាវជ្រាវមួយរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបញ្ជាក់ថា វីតាមីនអាអាចទប់ស្កាត់កោសិកាមហារីករីកលូតលាស់ មានប្រសិទ្ធភាពខ្ពស់ទប់ស្កាត់មហារីកក្រពះពោះវៀន និងមហារីកក្រពេញប្រូស្តាត។ វាអាចធ្វើអោយកោសិកាធម្មតាមានមុខងាដូចដើម នៅអាចជួយអ្នកជម្ងឺចាក់ថ្នាំគីមីកាត់បន្ថយអត្រាកើតមហារីកឡើងវិញ។ រុក្ខជាតិដូចជាប៉េងប៉ោះ ការ៉ុត ស្ពៃតឿ គួឆាយ ម្ទេស និងផ្លែអែបព្រីខត។ល។ និងថ្លើមសត្វ ខ្លាញ់ថ្លើមត្រីនិងគ្រឿងឧបភោគធ្វើពីទឹកដោះសុទ្ធតែសំបូរទៅដោយវីតាមីនអា។
វីតាមីនសេ
វីតាមីនសេអាចកាត់បន្ថយការប្រមូលផ្តុំសារធាតុនីដ្រូសាមីននៅក្នុងខ្លួនប្រាណដែលអាចបង្កជាមហារីក កាត់បន្ថយជាអតិបរិមាអត្រាកើតជម្ងឺមហារីកបំពង់អាហារនិងមហារីកក្រពះ។ បន្លែនិងផ្លែឈើមានជីវជាតិវីតាមីនសេច្រើនជាង ដូចជាម្ទេស ម្រះ ខ្ទឹមខៀវ ស្លឹកឆៃថាវ ស្ពៃក្តោប ជីវ៉ាន់ស៊ុយបារាំងនិងប៉េងប៉ោះ។ល។
វីតាមីនអឺ
ទទួលទានអាហារវីតាមីនអឺបានច្រើន អាចបង្កើនសមត្ថភាពប្រព័ន្ធការពាររាងកាយ ទប់ស្កាត់ការបង្កើតឡើងនៃសារធាតុបង្កមហារីក។ ការស្រាវជ្រាវមួយថ្មីៗនេះរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបញ្ជាក់ថា វីតាមីនអឺមានប្រយោជន៍ទប់ស្កាត់ការរីកលូតលាស់មហារីកក្រពេញប្រូស្តាតនិងមហារីកប្លោកនោម។ វីតាមីនអឺជាសំខាន់ផ្ទុកនៅក្នុងប្រេងរុក្ខជាតិ ជាពិសេសគឺប្រេងសណ្តែក។ អាហារដូចជាស៊ុត គ្រាប់ធញ្ញជាតិ ការ៉ុត និងសាឡាត់ស្រស់ផ្ទុកបរិមាណកាន់តែច្រើន។
ពពួកវីតាមីនបេ
ពពួកវីតាមីនបេរួមមានវីតាមីនបេ១ បេ២ បេ៦ បេ១២។ល។ ពួកវាមិនត្រឹមតែអាចទប់ស្កាត់ការកើតឡើងនៃកោសិកាមហារីក នៅអាចជួយផ្សំឡើងជាសារធាតុអេហ្ស៊ីមដែលសំខាន់សម្រាប់ក្នុងខ្លួនមនុស្ស សម្រួលប្រព័ន្ធផ្លាស់ប្តូរក្នុងខ្លួនមនុស្ស។ អាហារដូចជាស្រូវ គ្រាប់ធញ្ញជាតិ សណ្តែក មេតាប៉ែ ផ្លែឈើក្រៀម សេរីរាង្គក្នុងសត្វ មានបរិមាណផ្ទុកពពួកវីតាមីនបេសរុបកាន់តែច្រើន។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកថា ៖ វីតាមីនក្នុងការបរិភោគធម្មតាគឺបំពេញតម្រូវការខ្លួនប្រាណជាមូលដ្ឋាន មិនបាច់ប្រើប្រាស់ថ្នាំជំនួយច្រើនពេកទេ បើមិនដូច្នោះទេអាចបណ្តាលមានប្រតិកម្មមិនល្អ។