មូលហេតុកើតជម្ងឺមហារីករហូតមកដល់ពេលនេះនៅតែជាបញ្ហាចោទសួរក្នុងពិភពលោក បច្ចុប្បន្ននេះអាចកំណត់កត្តាជម្រុញអោយកើតមានជម្ងឺមហារីកសរុបមានកត្តាខាងក្នុងនិងកត្តាខាងក្រៅ។ កត្តាខាងក្រៅដូចជាការបំពុលបរិស្ថាន មេរោគផ្សិត វីរុស ការរំញោចរ៉ាំរ៉ៃរយៈពេលយូរ ឧស្សាហ៍ប៉ះពាល់សារធាតុបញ្ចេញកាំរស្មី ឯកត្តាខាងក្នុងពាក់ព័ន្ធនឹងមុខងារប្រព័ន្ធការពាររាងកាយ និងកត្តាតំណពូជ។ល។
យោងតាមរបាយការណ៍ពាក់ព័ន្ធបានបង្ហាញថា ៨០%នៃជម្ងឺមហារីកគឺបណ្តាលមកពីរបៀបរស់នៅមិនសមរម្យនិងបរិស្ថាន ក្នុងនោះ៣០%នៃមហារីកពាក់ព័ន្ធនឹងការជក់បារី ៣៥%នៃមហារីកពាក់ព័ន្ធនឹងទំលាប់បរិភោគមិនល្អ។
កែប្រែទំលាប់បរិភោគមិនល្អ
ចូលចិត្តបរិភោគអាហារប្រៃខ្លាំង បរិភោគអាហារលឿនពេកក្តៅពេក ចូលចិត្តចោងហោងបរិភោគអាហារ ងាយស្រួលនឹងកើតជម្ងឺមហារីកប្រព័ន្ធអាហារ។ អាហារប្រៃខ្លាំង ផ្សែងខ្លោច អាំងដុត បំពងចៀនសុទ្ធតែងាយនឹងអាចកើតមហារីកក្រពះ។ អាហារខ្លាញ់ច្រើន ក្តៅខ្លាំងងាយស្រួលបណ្តាលអោយកើតមហារីកសុដន់។ បរិភោគអាហារខ្លាញ់ច្រើនជាតិសរសៃតិចក្នុងរយៈពេលយូរអាចបណ្តាលអោយកើតមហារីកពោះវៀន។
កែប្រែទម្លាប់បរិភោគគឺទប់ស្កាត់ជម្ងឺមហារីកចូលតាមមាត់ ដូចជាមិនត្រូវបរិភោគអាហារដែលដុះផ្សិតនិងខ្លោច កាត់បន្ថយបរិភោគអាហារដុតអាំងនិងបំពងចៀននិងផ្អាប់។ កាត់បន្ថយបរិភោគប្រៃ គួរទទួលទានបន្លែផ្លែឈើស្រស់អោយបានច្រើន គ្រប់គ្រងការស្រូបយកជាតិខ្លាញ់ បរិភោគអាហារអោយទៀងទាត់ទាំងបីពេល ទាំងនេះសុទ្ធតែមានប្រសិទ្ធភាពទប់ស្កាត់ជម្ងឺមហារីក។
អាយុនិងភេទផ្សេងគ្នាត្រូវការពិនិត្យសុខភាពជាលក្ខណៈដោយឡែក
អ្នកមានទម្លាប់រស់នៅមិនល្អរយៈពេលវែង ជាពិសេសចាប់ពីអាយុ៤០ឆ្នាំឡើងទៅនិងអ្នកមានដុំមហារីកត្រូវប្រុងប្រយ័ត្ន ជាចាំបាច់គួរមួយឆ្នាំធ្វើការពិនិត្យសុខភាពការពារមហារីកបានម្តង។ បច្ចុប្បន្នការពិនិត្យរកជម្ងឺមហារីកដែលច្បាស់លាស់រួមមាន មហារីកសុដន់ មហារីកពោះវៀន មហារីកមាត់ស្បូន មហារីកក្រពេញប្រូស្តាត។ល។ ប៉ុន្មានឆ្នាំកន្លងមកនេះការស្កែនផ្នែកសួតក៏តែងតែត្រូវបានប្រើក្នុងការពិនិត្យរកជម្ងឺមហារីកសួតផងដែរ។
១.ចំពោះមហារីកសុដន់ ស្ត្រីដែលមានវ័យចាប់ពី២០ឆ្នាំឡើងទៅល្អបំផុតគួរតែចាប់ផ្តើមយកចិត្តទុកដាក់និងពិគ្រោះរោគសញ្ញាជម្ងឺមហារីកសុដន់ដែលអាចនឹងលេចឡើង អាយុ២០ទៅ៣៩ឆ្នាំគួរធ្វើការពិនិត្យម្តងក្នុងរៀងរាល់៣ឆ្នាំ ចាប់ពី៤០ឆ្នាំឡើងទៅយកល្អអាចពិនិត្យសុដន់ក្នុង១ឆ្នាំម្តង។
២.វិធីល្អបំផុតដើម្បីទប់ស្កាត់មហារីកមាត់ស្បូនគឺចាប់ផ្តើមពីមានការរួមភេទលើកដំបូងបំផុត៣ឆ្នាំក្រោយ ស្រ្តីគួរមួយឆ្នាំម្តងទទួលយកការពិនិត្យធម្មតាកោសិកាមាត់ស្បូន ឬពីរឆ្នាំម្តងទទួលការពិនិត្យកោសិកាទឹករំអិល។
៣.បុរសអាយុចាប់ពី៥០ឆ្នាំឡើងទៅត្រូវប្រុងប្រយ័ត្នទប់ស្កាត់មហារីកក្រពេញប្រូស្តាត យកល្អគួរតែកំណត់ពេលទៀងទាត់ត្រួតពិនិត្យទ្វារធំ និងពិសោធន៍ប្រព័ន្ធការពារក្រពេញប្រូស្តាត។
៤.ចំពោះអ្នកមានហានិភ័យកើតជម្ងឺមហារីកសួតខ្ពស់ដែលជក់បារីជាប្រចាំ ណែនាំអ្នកជម្ងឺក្រោយទទួលបានដំបូន្មានវេជ្ជបណ្ឌិតរួចធ្វើការពិនិត្យពាក់ព័ន្ធមហារីកសួតដំណាក់កាលដំបូងជាលក្ខណៈដាច់ដោយឡែក។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹកថា៖ រក្សាទម្លាប់រស់នៅនិងបរិភោគអោយបានល្អប្រសើ ឧស្សាហ៍ធ្វើការពិនិត្យសុខភាព អាចជួយអ្នកឃ្លាតចាកឆ្ងាយនិងរកឃើញជម្ងឺមហារីកបានលឿនក្នុងដំណាក់កាលដំបូង។