ស្រ្តីក្នុងពេលរវល់កែលំអរក្សាសម្រស់សុដន់ តែងតែភ្លេចពីស្ថានភាពសុខភាពសុដន់ សឹងតែនៅពេលសុដន់មានជម្ងឺ ខ្លួនឯងនៅមិនដឹងទៀត។ ប៉ុន្មានឆ្នាំកន្លងមកនេះ មហារីកសុដន់បានក្លាយជាជម្ងឺមហារីកគ្រោះថ្នាក់ធំទីពីរដែលយាយីដល់សុខភាពជីវិតស្ត្រី លោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្រើនរំលឹកថា ៖ ទទួលទានផ្លែឈើ៥ប្រភេទខាងក្រោមនេះ អាចទប់ស្កាត់ជម្ងឺមហារីកសុដន់។
១.ផ្លែម៉ាក់ប្រាំង
ផ្លែម៉ាក់ប្រាំងអាចសម្រួលសរសៃឈាមរំលាយឈាមកក ចរន្តឈាមខ្យល់ដើរស្រួល ទប់ស្កាត់កោសិកាមហារីកលូតលាស់ ហើយសំបូរដោយវីតាមីនសេ សមស្របនឹងជម្ងឺមហារីកប្រព័ន្ធបន្តពូជស្រ្តីនិងប្រព័ន្ធរំលាយអាហារ ដូចជាមហារីកក្រពះ និងមហារីកសុដន់។
២.ផ្លែក្រូចឃ្វិច
ផ្លែឈើជំពូកក្រូចដូចជាក្រូចឃ្វិច ក្រូចថ្លុង ក្រូចពោធិសាត់ ក្រូចឆ្មារ និងផ្លែកុមខ្វាត់សុទ្ធតែសំបូរដោយវីតាមីនសេ អាចទប់ស្កាត់ការកើតមានសារធាតុនីត្រូសាមីន ស័ក្តិសមសម្រាប់អ្នកជម្ងឺមហារីកសុដន់ មហារីកក្រពះ និងមហារីកសួតទទួលទាន។
៣.ផ្លែឃីវី
ផ្លែឃីវីគឺជាផ្លែឈើមានសារៈប្រយោជន៍ខ្លាំងក្នុងចំណោមផ្លែទាំងឡាយ បរិមាណវីតាមីនសេច្រើនជាងក្រូចឃ្វិច៤ទៅ១២ដង ច្រើនជាងផ្លែប៉ោម៣០ដង ច្រើនជាងទំពាំងបាយជូរ៦០ដង។ ការស្រាវជ្រាវបានបង្ហាញថា សារធាតុដែលវាមានអាចកាត់ផ្តាច់ការកើតឡើងនៃនីត្រូសាមីនក្នុងខ្លួនមនុស្ស ដែលមានប្រយោជន៍ទប់ស្កាត់ការពារជម្ងឺមហារីកយ៉ាងល្អប្រសើរ គឺជាអាហារសំខាន់ក្នុងការទប់ស្កាត់ជម្ងឺមហារីកសុដន់។
៤.ផ្លែពុទ្រា
ផ្លែពុទ្រាសំបូរដោយជីវជាតិការ៉ុតនិងវីតាមីនសេនិងពពួកបេ មានប្រសិទ្ធភាពប៉ូវរណ្តើកជំនួយខ្យល់។ វាមានជីវជាតិម្យ៉ាងដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងមហារីក ទទួលទានផ្លែពុទ្រាញឹកញាប់អាចពង្រឹងប្រព័ន្ធរាងកាយ ទប់ស្កាត់ជម្ងឺមហារីកសុដន់។
៥.ផ្លែស្វាយ
អ្នកស្រាវជ្រាវបានធ្វើការស្រាវជ្រាវទៅលើផ្លែស្វាយដែលសំបូរជីវជាតិពហុហ្វេណុល ជាពិសេសគឺសារធាតុជីវសាស្ត្រឌេនីង។ អ្នកជំនាញបានណែនាំថា អាស៊ីតឌេនីងគឺជាជីវជាតិពហុហ្វេណុល មានជាតិល្វីង គ្រាប់ផ្លែទំពាំងបាយជូនិងស្លឹកតែក៏មានសារធាតុនេះដែរ។ ការស្រាវជ្រាវបានបង្ហាញថា វដ្តជីវិតបំបែកកោសិកាត្រូវបានបំផ្លាញដោយសារពហុហ្វេណុល នេះអាចជាប្រសិទ្ធភាពរបស់ផ្លែស្វាយក្នុងការទប់ស្កាត់ឬការពារកោសិកាមហារីក។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកថា៖ សរុបសេចក្តីខាងលើ ជឿជាក់ថាលោកអ្នកកាន់តែយល់ច្បាស់ថាតើទទួលទានផ្លែឈើអ្វីខ្លះអាចទប់ស្កាត់មហារីកសុដន់ សង្ឃឹមថាមានសារៈប្រយោជន៍សម្រាប់លោកអ្នក ដើម្បីសុខភាពលោកអ្នក ពួកយើងត្រូវទប់ស្កាត់អោយបានសកម្ម នោះទើបអាចមានប្រសិទ្ធភាពកាត់បន្ថយការកើតជម្ងឺមហារីកសុដន់។