មហារីកសុដន់ជាឃាតករដ៏សាហាវសម្រាប់នារី ហើយការស្រាវជ្រាវកាន់តែច្រើនបានបង្ហាញថា មហារីកសុដន់មានពាក់ព័ន្ធខ្លាំងជាមួយការបរិភោគ។ ដូច្នេះស្រ្តីគួរយកចិត្តទុកដាក់ការបរិភោគប្រចាំថ្ងៃ ព្យាយាមធ្វើការទប់ស្កាត់មហារីកសុដន់អោយបានប្រសើរ។ខាងក្រោមនេះ លោកវេជ្ជបណ្ឌិតនិងណែនាំទាំងអស់គ្នាអាហារទាំង៤ប្រភេទ ធ្វើអោយអ្នកឃ្លាតឆ្ងាយពីជម្ងឺមហារីកយ៉ាងងាយស្រួល។
ផ្កាខាត់ណាជាជម្រើសទី១សម្រាប់បន្លែបៃតង
ផ្កាខាត់ណាសំបូរទៅដោយវីតាមីនសេ ធាតុសរសៃនៃការ៉ុត កាល់ស្យូមនិងអាស៊ីតហ្វុលីក ម្យ៉ាងទៀតការស្រាវជ្រាវបានបញ្ជាក់ថា សារធាតុពហុស៊ុលហ្វ័រនិងសារធាតុមេតាណុលអ៊ីនដុល៣ដែលមានក្នុងផ្កាស្ពៃគឺជាសារធាតុប្រឆាំងមហារីកដ៏កំពូល អាចទប់ស្កាត់កោសិកាមហារីករាលដាលនិងកើតឡើងវិញ មានប្រសិទ្ធភាពទប់ស្កាត់ការកើតមានជម្ងឺមហារីកសុដន់។
ប៉េងប៉ោះជាជម្រើសទីមួយសម្រាប់បន្លែផ្លែឈើពណ៌ក្រហម
សារធាតុប៉េងបោះនៅក្នុងបន្លែមានសារៈសំខាន់ក្នុងប្រសិទ្ធភាពការពារកុំអោយឆាប់ចាស់និងលក្ខណៈពិសេសការពារកុំអោយរលាក ម្យ៉ាងទៀតការពិសោធន៍កាន់តែច្រើនបញ្ជាក់ថា ខ្លួនប្រាណមនុស្សបាត់បង់ជីវជាតិការ៉ុតច្រើនប៉ុនណា មានការពាក់ព័ន្ធខ្លាំងជាមួយហានិភ័យកើតមហារីកផងដែរ ជាពិសេសមហារីកសុដន់។ ក្រៅពីនេះ បរិភោគបន្លែផ្លែឈើដែលសំបូរទៅដោយសារធាតុប៉េងប៉ោះការ៉ុត ដូចជាប៉េងប៉ោះ ឪឡឹក ដែលអាចកាត់បន្ថយអត្រាកើតមហារីកបានយ៉ាងច្រើន។
ស្ពៃក្តោបជាជម្រើសទីមួយសម្រាប់បន្លែពណ៌ស្វាយ
ស្ពៃក្តោបមិនត្រឹមតែសំបូរទៅដោយជីវជាតិអានតុហ្ស៊ីយ៉ានីន៣៦មុខខុសៗគ្នា នៅសំបូរដោយសារធាតុហ្វ្លេវ៉ូនូអ៊ីដដែលមានទំនាក់ទំនងយ៉ាងស្និទក្នុងការប្រឆាំងមហារីក។ ក្រៅពីនេះ ស្ពៃក្តោបពណ៌ស្វាយនៅសំបូរទៅដោយជីវជាតិមេតាណុលអ៊ីនដុល៣ និងជីវជាតិក្លុយគុសស៊ីណូលែតដែលបំលែងទៅជាអ៊ីសូធីអូស៊ីយ៉ាណាត មានប្រសិទ្ធភាពក្នុងការទប់ស្កាត់មហារីកសុដន់រួមទាំងមហារីកប្លោកនោម និងមហារីកក្រពេញប្រូស្តាត។
ផ្លែវ៉លណាត់ជាជម្រើសទីមួយក្នុងចំណោមផ្លែឈើសំបករឹងពណ៌ត្នោត
ការពិសោធន៍បានបញ្ជាក់ថា ផ្លែវ៉លណាត់អាចមានប្រសិទ្ធភាពពន្យាការវិវត្តនិងរីករាលដាលនៃដុំមហារីកសុដន់ដែលពិសោធន៍ក្នុងខ្លួនសត្វកណ្តុរស ទោះបីជាខ្លួនប្រាណមនុស្សខុសពីសត្វកណ្តុរ ប៉ុន្តែផ្លែសំបូរទៅដោយសារធាតុអាស៊ីតខ្លាញ់ សារធាតុប្រឆាំងអុកស៊ីតនិងស្តេរ៉ូលរុក្ខជាតិសុទ្ធតែមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកសុដន់។