វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកអ្នកថា ៖ ការចម្អិនអាហារប្រចាំថ្ងៃដោយប្រើប្រាស់ប្រការកត់ចំណាំទាំង៣ អាចកាត់បន្ថយសារធាតុ កើតមហារីកដែលបណ្តាលមកពីចម្អិនអាហារ ធ្វើអោយមានឱជារសនិងសុខភាពល្អ។
រុំដោយម្សៅមួយជាន់ទើបចៀនបំពង
អាហារដែលចៀនបំពងរួចមានក្លិនឈ្ងុយ រសជាតិស្រួយឆ្ងាញ់ ដូចជាភ្លៅមាន់បំពង ត្រីបំពង ឆ្អឹងជំនីចៀន។ល។ ប៉ុន្តែពេលចៀនបំពងអាហារទាំងនេះ ប្រូតេអ៊ីនឆ្លងកាត់សីតុណ្ហភាពខ្ពស់អាចបង្កើតជាសារធាតុអាមីនេសវដ្តផ្ទុយ និងសារធាតុហ៊ីដ្រូកាបោនម្យ៉ាងជាអតិបរិមាដែលបណ្តាលអោយកើតជម្ងឺមហារីក មានផលប៉ះពាល់ខ្លាំងទៅលើសុខភាពមនុស្ស។
ចង់កាត់បន្ថយការបង្កើតសារធាតុមហារីក អាចលាបម្សៅក្នុងកម្រាស់សមរម្យនៅលើភ្លៅមាន់ ត្រី ឬឆ្អឹងជំនី(អាចប្រើម្សៅបំពង និងផ្នែកពណ៌សនៃស៊ុតលាយបញ្ចូលគ្នា) រួចដាក់ចូលខ្ទះចៀនបំពង ម្សៅទាំងនេះគឺអាចរក្សាការពារអាហារទាំងនេះ ដោយមិនធ្វើអោយទទួលកម្តៅខ្លាំងផ្ទាល់ពីប្រេង អាចកាត់បន្ថយការបង្កើតសារធាតុមហារីកបានជាអតិបរិមា។ ពេលលាបម្សៅត្រូវប្រុងប្រយ័ត្នលាបអោយសព្វនិងមានកម្រាស់សមរម្យ ធ្វើអោយអាហារឆ្អិនល្អ។
ក្រៅពីនេះ អាហារពេលចៀនបំពងគួររក្សាកម្តៅប្រេងក្នុងសីតុណ្ហភាពក្រោម២០០អង្សារសេ(ប្រើកម្តៅកម្រិតមធ្យម) ពេលវេលាចៀនបំពងគួរមិនលើសពី២នាទី។
ពេលឆាម្ហូបគួរដាក់ទឹកខ្មេះ
នេះដើម្បីកាត់បន្ថយសារធាតុបង្កមហារីក ថែមទាំងអាចស្រូបយកវីតាមីនសេអោយបានច្រើន ព្រោះវីតាមីនសេអាចកាត់ផ្តាច់ការបំលែងទៅជាសារធាតុនីត្រូសូផ្សំ(ជាសារធាតុម្យ៉ាងដែលអាចបណ្តាលអោយកើតមានជម្ងឺមហារីកប្រព័ន្ធរំលាយអាហារ)។
ពេលឆាម្ហូបដាក់ទឹកខ្មេះបន្តិចមានគុណប្រយោជន៍ពីរ ៖ ទីមួយគឺរក្សាវីតាមីនសេដែលមានក្នុងអាហារ ព្រោះវីតាមីនសេអាចរក្សាលំនឹងមិនបាត់បង់ក្នុងជាតិអាស៊ីត។ ទីពីរ ការដាក់ទឹកខ្មេះជួយខ្លួនប្រាណស្រូបយកវីតាមីនសេបានច្រើន។ ពីព្រោះវីតាមីនសេត្រូវប្រព័ន្ធរំលាយអាហារស្រូបយកដោយពឹងផ្អែកលើកោសិកាស្រូបយកមួយប្រភេទ ហើយកោសិកាប្រភេទនេះមានចំនុចពិសេសមួយគឺចូលចិត្តជាតិអាស៊ីត ជាតិអាស៊ីតក្នុងទឹកខ្មេះអាចរំញោចកោសិកានេះអោយស្រូបយកវីតាមីនសេបានច្រើន។
មុនពេលឆ្អិនត្រូវកូរអោយសព្វខាប់
ពេលធ្វើម្ហូប សារធាតុជីវជាតិនៅក្នុងអាហារដូចជាធាតុរ៉ែ និងវីតាមីនត្រូវបាត់បង់ទៅក្នុងទឹកស៊ុប។ ឯទឹកដមនៃទឹកស៊ុបគឺអាចរក្សាវីតាមីនសេបានច្រើន។ ជាធម្មតាការកូរអោយសព្វត្រូវក្តាប់ពេលវេលាបានត្រឹមត្រូវ គួរធ្វើនៅពេលម្ហូបឆ្អិនប្រមាណ៩០% បើឆាប់កូរពេកអាចធ្វើអោយទឹកដមឡើងខ្លោច យឺតពេកអាចធ្វើអោយម្ហូបទទួលកម្តៅយូរពេក ងាយនឹងបាត់បង់រសជាតិដើម។