តំាងពីដើមមកដល់ពេលនេះ ទឹកសណ្តែកសៀងត្រូវបានឲ្យប្រសិទ្ធនាមថា “ទឹកដោះគោរុក្ខជាតិ” ដោយសារតែវាមានតំលៃមិនថ្លៃ វាត្រូវបានគេទទួលទានជាអាហារពេលព្រឹកគ្រប់វ័យទាំងអស់។ ហើយទឹកសណ្តែកពិតជាអាចការពារនិងប្រឆាំងនឹងជម្ងឺមហារីកបានមែនទេ? អាហារពេលព្រឹកជាប្រភេទទឹកសណ្តែកល្អជាង ឬប្រភេទទឹកដោះគោល្អជាង?
ទឹកសណ្តែកគឺពិតជាអាចការពារនិងប្រឆាំងជម្ងឺមហារីកមែនឬ?
តាមការវិភាគនាពេលបច្ចុប្បន្នបានយល់ឃើញថា ក្នុងទឹកសណ្តែកសៀងសំបូរដោយជាតិគីមីម៉្យាងនៅក្នុងសណ្តែក មានជាតិអ៊ីសូផ្លាវ៉ុន(Isoflavones) ឡិចស៊ីស៊ីន(Lecithin) -ល- ដែលសារធាតុទាំងនេះគឺរាង្គកាយមនុស្សត្រូវការយ៉ាងក្រៃលែង និងអាចបញ្ចុះជាតិកូលេស្តេរ៉ូលក្នុងរាង្គកាយ យកដៃស្ទាបសណ្តែកសៀងបើសិនជាមិនមានការជា្របទេនោះ មានន័យថាអាចសំបូរដោយសារជាតិសរសៃសំរាប់រំលាយអាហារ វាមានប្រសិទ្ធភាពការពារជម្ងឺមហារីកពោះវៀនយ៉ាងពិតប្រាកដ។
ប៉ុន្តែស្របពេលជាមួយគ្នានោះ ពួកយើងក៏តែងតែជួបប្រទះនូវប្រវត្តិប្រឆាំងជម្ងឺមហារីករបស់ពួកជំរុញលើកទឹកចិត្តគ្រប់ប្រភេទ វីធីដែលវីរៈបុរសប្រើប្រាស់មិនប្រាកដថាអនុវត្តតាមផ្នែកវេជ្ជសាស្ត្រឡើយ ក៏មិនមែនដោយសារតែសេចក្តីសន្និដ្ឋានដូចនេះបែរជាយល់ឃើញថាពឹងផ្អែកលើទឹកសណ្តែកតែមួយមុខអាចការពារនិងព្យាបាលជម្ងឺមហារីកឡើយ។ ក្នុងមធ្យោបាយនីមួយៗវាមានកត្តាមិនទៀងទាត់ជាច្រើន កត្តាសម្បជញ្ញៈ អវៈយវៈផ្ទាល់ខ្លួន កត្តាឱសថសំរាប់វះកាត់-ល-ដែលអាក់ខានពុំបាន។
ទឹកសណ្តែកមិនអាចប្រើប្រាស់ក្នុងកំរិតខ្លាំងបានទេ
បច្ចុប្បន្ននេះ អ្នកទ្រឹស្តីនិយមផ្នែកវេជ្ជសាស្ត្រមានការជំទាស់ចំពោះទឹកសណ្តែកសៀងថា ៖ មានមួយផ្នែកគឺ អ្នកជំនាញខាងចំណីអាហារជាច្រើនមានការសង្កត់ធ្ងន់ទៅលើមុខងាររបស់សណ្តែកសៀង ឧទាហរណ៍ ៖ ជាតិអ៊ីសូផ្លាវ៉ុន(Isoflavones)ដែលមានក្នុងសណ្តែកមានមុខងារល្អចំពោះសុខភាពស្ត្រី។ ប៉ុន្តែមួយផ្នែកទៀតគឺ មានរបាយការណ៍ស្រាវជា្រវអន្តរជាតិមួយបានបង្ហាញថា ៖ ជាតិអ៊ីសូផ្លាវ៉ុន(Isoflavones)មានកំរិតខ្ពស់វាមិនត្រឹមតែមិនអាចការពារជម្ងឺមហារីកសុដន់ប៉ុណ្ណោះទេ វាប្រហែលជាអាចជំរុញឲ្យកោសិកាមហារីកឆាប់លូតលាស់លឿនទៀតផង ដូច្នេះស្ត្រីមានកត្តាគ្រោះថ្នាក់ដោយសារជម្ងឺមហារីកសុដន់យល់ល្អកុំស្តុកនូវជាតិអ៊ីសូផ្លាវ៉ុន(Isoflavones)ច្រើន ឬពិសារទឹកសណ្តែកសៀងច្រើនក្នុងរយៈពេលយូរ។ ក្រៅពីនេះ ប្រូតេអ៊ីនដែលមាននៅក្នុងសណ្តែកអាចជាឧបសគ្គក្នុងការជ្រាបនៃធាតុរ៉ែក្នុងរាង្គកាយមនុស្ស ប្រសិនបើប្រើប្រាស់សណ្តែក ឬផលិតផលសណ្តែកហួសកំរិត ប្រូតេអ៊ីនដែលមានក្នុងសណ្តែកអាចរារាំងដល់ការជ្រាបនៃធាតុរ៉ែធម្មតាចំនួន90% និងអាចបណ្តាលឲ្យមនុស្សជាតិលេចចេញនូវភាពអស់កម្លាំង គេងពុំលក់ និងអាការៈផ្សេងៗទៀត។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកថា ៖ មនុស្សពេញវ័យអាចពិសារវាពី1-2ដងជារៀងរាល់ថ្ងៃ ក្នុងកំរិត250-350មីលីលីត/ដង។ ចំពោះកុមារពិសារវា200-230មីលីលីត/ដង។ និយាយសរុបមក ទឹកសណ្តែកសៀងគឺជាមិត្តល្អរបស់មនុស្ស ប៉ុន្តែមិនគួរឲ្យទំងន់ទៅលើឥទ្ធិពលពិសេសនៃអាហារដែលជាក់លាក់ណាមួយឡើយ គឺគួរតែត្រូវពិសារចំណីឲ្យបានច្រើនមុខ និងចំណីអាហារដែលមានតុល្យភាព។