អាស្រ័យដោយសារតែអ្នកជម្ងឺមហារីកថ្លើមមានកាន់តែច្រើនឡើងៗ មនុស្សជាតិភាគច្រើនចាប់ផ្តើមព្រួយបារម្ភថាតើខ្លួនឯងក៏កើតមានជម្ងឺមហារីកថ្លើមដោយមិនដឹងខ្លួនសោះ ដូច្នេះថាតើមានមធ្យោបាយអ្វីដើម្បីការពារជម្ងឺមហារីកថ្លើម? អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្តល់យោបល់ដល់លោកអ្នកនូវចំណីអាហារបីប្រភេទដែលឧស្សាហ៍ជួបប្រទះដូចខាងក្រោមនេះ ៖ ទំពាំងបីប្រភេទមានដូចជា ទំពាំងស្រុក ទំពាំងដែលមានឈ្មោះថាWo Sun និងទំពាំងចិន។ ឧស្សាហ៍ពិសារចំណីអាហារបីប្រភេទនេះជាប្រចាំ អាចកាត់បន្ថយអត្រាកើតមានជម្ងឺមហារីកថ្លើម។
1. ទំពាំងស្រុក ៖ ជាថ្នាំបញ្ចុះ និងបន្សាបជាតិពុល
ប្រសិទ្ធភាពនៃចំណីអាហារទំពាំងស្រុកនេះអាចមានប្រសិទ្ធភាពជាថ្នាំបញ្ចុះ និងEscherichia coliដែលនៅក្នុងពោះវៀនអាចយកសែលុយឡូសដែលមានក្នុងទំពាំងសំយោគនឹងវីតាមីនដែលរាង្គកាយមនុស្សត្រូវការ ហើយវានឹងមិនអាចស្រូបយកដោយសមាសភាគកាកសំណល់ដែលត្រូវបានបញ្ចេញចោលនៃកូឡេស្តេរ៉ូលនៅក្នុងការសំយោគអាស៊ីតទឹកប្រមាត់នៅក្នុងពោះវៀនទៀតផង។
ការផ្តល់យោបល់ពីប្រសិទ្ធភាពនៃចំណីអាហារ ៖
ផ្សិតកំប៉ាង ឬផ្សិតHericiumចំនួន60ក្រាម សាច់ជ្រូកឬមាន់ខ្មៅចំនួន200ក្រាម បន្ថែមជាមួយទំពាំងចំនួន600ក្រាមចិតជាបន្ទះ ប្រើប្រាស់ប្រេងរុក្ខជាតិឆាឲ្យឆ្អិនឬចំអិននឹងភ្លើងឲ្យឆ្អិន ឧស្សាហ៍ពិសារវានឹងអាចការពារមហារីកផ្លូវអាហារ និងមហារីកថ្លើម អ្នកដែលមានបញ្ហាចេញឈាមក្រពះធ្ងន់ធ្ងរ និងអ្នកដែលមានបញ្ហាបំពង់អាហារគួរតែប្រុងប្រយ័ត្នចំពោះអាហារទំពាំងនេះ។
2. ទំពាំងដែលមានឈ្មោះថាWo Sun ៖ មានតួនាទីបង្កើនការឃ្លានចំណីអាហារ និងប្រឆាំងការកង្វះឈាមក្រហម។
ត្រួយទំពាំងដែលមានឈ្មោះថាWo Sun នេះសំបូរជាតិកាល់ស្យូម,Carotene និងវីតាមីនC ហើយអរម៉ូននៃទំពាំងដែលមានឈ្មោះថាWo Sun ដែលស្អុយៗនោះអាចជំរុញទឹកក្រពះ អង់ស៊ីមផ្លូវរំលាយអាហារ និងbile secretion វាមានជំនួយជួយដល់រោគរលាកថ្លើមប្រភេទB និង រោគរលាកថ្លើមប្រភេទC និងមានតួនាទីបង្កើនការឃ្លានចំណីអាហារចំពោះអ្នកជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ។ អ្នកដែលកើតជម្ងឺក្រិនថ្លើមហើយកង្វះឈាមក្រហមឧស្សាហ៍ពិសារទំពាំងអាចជំរុញឲ្យមានOrganic acids និងអង់ស៊ីម បង្កើនការស្រូបយកនៃជាតិដែក ជាជំនួយឲ្យប្លាកែតឈាមកើនឡើង និងការធ្វើឲ្យប្រសើរឡើង និងអាចការពារការវិវត្តន៍នៃជម្ងឺ។
ការផ្តល់យោបល់ពីប្រសិទ្ធភាពនៃចំណីអាហារ ៖
ចិតសំបកទំពាំងដែលមានឈ្មោះថាWo Sun ហាន់ជាបន្ទះៗលាងហើយឆាវា មានរសជាតិឆ្ងាញ់និងស្រួយស្រោក។
3. ទំពាំងចិន ៖ កាត់បន្ថយភាពនឿយហត់
ក្នុងទំពាំងចិនមានដូចជា ៖ អាស៊ីតនុយក្លេអ៊ិច អាស៊ីតផរលិច ក្លុយតាទីអុង ខូលីន អាហ្គីនីន ម៉ង់ណាន ប៉េទីដាសរ៉ូទីន ដែលអាចមានប្រសិទ្ធភាពទប់ទល់ការលូតលាស់នៃកោសិកាមហារីក។ ទំពាំងចិននៅអាចធ្វើជាអាហាររូបត្ថម្ភសំរាប់អ្នកជម្ងឺមហារីកថ្លើម និងអាចកាត់បន្ថយភាពនឿយហត់ បង្កើនការឃ្លានចំណីអាហារ។
ការផ្តល់យោបល់ពីប្រសិទ្ធភាពនៃចំណីអាហារ ៖
ចំអិនទំពាំងចិនដែលស្រស់ៗនោះឲ្យឆ្អិនហើយទុកឲ្យត្រជាក់ទើបពិសារវា ពិសារវា1ដងនៅពេលព្រឹកព្រហាម ឬមុនចូលគេង ហើយក៏អាចយកឬសទំពាំងចិនពី5ក្រាមទៅ10ក្រាមទៅរងាស់ក្នុងទឹកជំនួសឲ្យទឹកតែពិសារវាជារៀងរាល់ថ្ងៃ ក្នុងដំណាក់កាលនីមួយៗមានរយៈពេលបីខែ និងមិនអាចអាក់ខាននៅពាក់កណ្តាលទីបានឡើយ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ៖ ក្រៅពីទំពាំងបីប្រភេទដែលបានរៀបរាប់ដូចខាងលើ នៅមានប្រភេទផលិតផលជាទឹកដោះគោ និងផ្លែឈើក៏អាចការពារជម្ងឺមហារីកថ្លើមដែរ វាអាចកាត់បន្ថយអត្រាកើតឡើងនៃជម្ងឺមហារីកថ្លើម ប៉ុន្តែបើសិនជួបប្រទះមានជម្ងឺគួរតែទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យស្តង់ដា។