ជម្ងឺមហារីកបានគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពមហាជន ធ្វើអោយអ្នកទាំងអស់គ្នាពិបាកនឹងដោះស្រាយបញ្ហានេះ។ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកសំខាន់បំផុតគឺនៅក្នុងសកម្មភាពប្រចាំថ្ងៃមានចំណេះដឹងស្តីពីមហារីក។ ខាងក្រោមនេះអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានណែនាំពីវិធីអស្ចារ្យ៥ប្រការក្នុងការពារពីជម្ងឺមហារីកដល់អ្នកទាំងអស់គ្នា។
១. ហាលថ្ងៃ១៥នាទី
នៅក្នុងវិធីការពារមហារីកទាំងអស់វាជាវិធីដែលសន្សំប្រាក់ជាងគេ។ ការហាលថ្ងៃមិនត្រូវការចំនាយអ្វីឡើយក៏អាចឆ្លងកាត់តាមការបង្កើនបរិមាណវីតាមីនDនៅក្នុងរាង្គកាយហើយទទួលនូវប្រសិទ្ធភាពការពារមហារីក។
វីតាមីនDមិនគ្រប់គ្រាន់អាចបង្កើនគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកកន្សោមកូន និង មហារីកក្រពះ។ ដើម្បីជៀសវាងការត្រូវកម្តៅថ្ងៃហួសជ្រុលអាចកើតជម្ងឺមហារីកស្បែក ហាលថ្ងៃតែ១៥នាទីក្នុងមួយថ្ងៃជាការស្រេច។
២. គេងអោយគ្រប់៧ម៉ោង
ឆ្លងកាត់ការស្រាវជ្រាវជម្ងឺមហារីកឃើញថា ស្រ្តីដែលគេងក្រោម៧ម៉ោងក្នុងមួយថ្ងៃមានអត្រាកើតជម្ងឺមហារីកសុដន់ច្រើនជាងស្រី្តដែលគេងគ្រប់៧ម៉ោងដល់តែ៤៧%។ នេះមកពីនៅពេលគេងរាង្គកាយបានបង្កើតសារធាតុកំចាត់មេរោគម្យ៉ាង វាអាចកាត់បន្ថយការកកើតអូវុលក្នុងរាងកាយស្រ្តី ហើយអាចឈានដល់គោលដៅបង្រ្កាបជម្ងឺមហារីកសុដន់។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ម៉ោង១រសៀលជាពេលដែលមនុស្សងងុយគេងខ្លាំងបំផុតនៅពេលថ្ងៃ ពេលនោះអាចគេងសំរាកមួយស្របក់ ក៏អាចបង្កើនសកម្មភាពសរីរាង្គការពារសារពាង្គកាយនៅក្នុងខ្លួន ធ្វើអោយមានប្រសិទ្ធភាពការពារពីជម្ងឺមហារីកផងដែរ។
៣. ផឹកទឹកអោយបាន៦កែវជារៀងរាល់ថ្ងៃ
ឆ្លងកាត់ការស្រាវជ្រាវបង្ហាញថា ៖ ផឹកទឹកអោយបាន៦កែវជារៀងរាល់ថ្ងៃ (កែវមានចំណុះ២៤០ក្រាម) អាចកាត់បន្ថយគ្រោះថា្នក់នៃការកើតជម្ងឺមហារីកប្លោកនោមរបស់បុរសអស់ពាក់កណ្តាល និង គ្រោះថា្នក់នៃការកើតជម្ងឺមហារីកពោះវៀនធំរបស់ស្រ្តីអស់៤៥%។ ព្រោះការផឹកទឹកអាចបង្កើនបរិមាណបន្ទោរបង់តូច និង ធំ ហើយវាដឹកនាំយកសារធាតុអាក្រក់ដែលអាចប៉ះពាល់ដល់ស្រទាប់ស្បែកប្លោកនោម និង ពោះវៀនធំដូចជា ជាតិពុលក្នុងទឹកនោម អាស៊ីតទឹកនោម-ល- នាំចេញមកក្រៅ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានយោបល់ថា ៖ អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើង យល់ល្អគួរទៅធ្វើការឆ្លុះពោះវៀនក្នុងកំឡុងពីរទៅបីឆ្នាំម្តង ប្រសិនបើឃើញមានកំទេសសាច់នៅក្នុងផ្លូវពោះវៀន ការប្រទះឃើញបានឆាប់អាចកាត់បន្ថយអត្រាដែលវាវិវត្តទៅជាមហារីក។
៤. នៅពេលបរិភោគសាច់ ផឹងស្រាក្រហមមួយកែវ
នៅក្នុងសំបកទំពាំងបាយជូដែលគេយកមកត្រាំធ្វើជាស្រាក្រហមរួមមានសារធាតុResveratrol ម្យ៉ាង ចំពោះមហារីកក្នុងប្រព័ន្ធរំលាយអាហារអាចមានប្រសិទ្ធភាពការពារបានមួយកំរិត។ ក្រៅពីនេះបរិមាណនៃការបរិភោគសាច់ងៀតដូចជា សាច់ជ្រូក សាច់គោ សាច់ពពែ-ល- អោយនៅប្រហែល៥០០ក្រាមក្នុងមួយអាទិត្យ។ បរិភោគច្រើនពេក អាចបង្កើនគ្រោះថ្នាក់កើតមហារីកពោះវៀនធំ។
មានការស្រាវជ្រាវបង្ហាញថា ៖ ប្រសិនបើផឹកស្រាក្រហមមួយកែវនៅពេលពិសារសាច់ ជាតិមេនៅក្នុងសា្រអាចទប់ស្កាត់សាច់ចូលទៅក្នុងក្រពះបំលែងជាសារធាតុមិនល្អ។
៥. ដើរអោយបាន១ម៉ោងជារៀងរាល់ថ្ងៃ
ក្រោយបាយរួចដើរហើររយៈពេល៣០នាទី ឬ ដើរ៤ម៉ោងក្នុងមួយអាទិត្យ អាចបន្ថយគ្រោះថា្នក់កើតជម្ងឺមហារីកលំពែងអស់ពាក់កណ្តាល។ មន្ទីរអនាម័យសារធារណៈនៃមហាវិទ្យាល័យហាសស្វឺត បានធ្វើការស្រាវជា្រវលើមនុស្ស៧ម៉ឺននាក់ក៏ឃើញថា អោយតែដើរក្នុងមួយថ្ងៃអោយបានមួយម៉ោង អាចកាត់បន្ថយអត្រាកើតមហារីកពោះវៀនធំពាក់កណ្តាលដែរ។
នេះបណ្តាលមកពីមហារីកលំពែងមានទំនាក់ទំនងបរិមាណកម្តៅក្នុងខ្លួនមនុស្ស ការដើរអាចបញ្ចេញចោលកម្តៅ និង ការពារពីមហារីកលំពែង។ ក្រៅពីនេះ ក្រោយលំហាត់ប្រាណចេញញើសអាចដឹកនាំយកសារធាតុសំណ ស្រ្តុងចូម -ល- សារធាតុបង្កជាមហារីកទាំងនេះចេញមកក្រៅ ហើយឈានដល់ប្រសិទ្ធភាពដែលការពារពីមហារីក។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើអ្នកមិនចង់អោយជម្ងឺមហារីកមកយាយី ត្រូវមានចំណេះដឹងស្តីពីការការពារមហារីកខ្លះៗ ធ្វើការប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកចាប់ពីជីវភាពប្រចាំថ្ងៃឡើងទៅ។