“ជម្ងឺមហារីកអាចការពារបាន” គ្រូពេទ្យជុំវិញពិភពលោកសុទ្ធតែថាពាក្យមួយម៉ាត់នេះអាចដំណើរការ។ អ្នកស្រាវជ្រាវនៅតាមស្ថាប័នជាច្រើនក៏បានរកឃើញនូវលទ្ធផលស្រាវ
ជ្រាវថ្មីៗទៅបញ្ជាក់លើបញ្ហានេះផងដែរ។ នៅមុននេះប៉ុន្មានថ្ងៃ 《កាសែតឥណ្ឌា 》បានបូកសរុបសេចក្តីខាងលើនេះបង្ហាញពី វិធីងាយៗខ្លះអាចបង្កើនសមត្ថភាពនៃរាង្គកាយប្រឆាំងមហារីក ធ្វើអោយមហារីកកាន់តែទៅឆ្ងាយពីយើង។
១. ការធ្វើការងារផ្ទះអាចកាត់បន្ថយគ្រោះថា្នក់ក្នុងការកើតជម្ងឺមហារីកសុដន់
លោកសាស្រ្តាចារ្យ ធីម·ហ្សី អ្នកជំនាញស្រាវជ្រាវជម្ងឺពេញនិយមនៅស្ថានីយស្រាវ
ជ្រាវគ្រាប់ពូជផ្កាបន្លែក្នុងមហាវិទ្យាល័យអបហ្វត (Oxford University)ប្រទេសអង់គ្លេស និង ក្រុមការងាររបស់គាត់មានការស្រាវជ្រាវមួយបង្ហាញថា ៖ ការធ្វើកិច្ចការងារផ្ទះរយៈពេល៦ម៉ោងក្នុងមួយថ្ងៃ ការដើររត់ ឬ ដាំផ្កាដាំបន្លែ អាចកាត់បន្ថយការកើតមហារីកសុដន់របស់ស្រ្តីបាន១៣%។ ការធ្វើសកម្មភាព២ម៉ោងកន្លះជារៀងរាល់ថ្ងៃអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតមហារីកសុដន់៨%។ ប៉ុន្តែអ្វីគួរអោយដាស់តឿនគឺ ការស្រាវជ្រាវពីមុនមួយរបស់ស្ថាប័នការពារបរិស្ថានប្រទេសអាមេរិកបង្ហាញថា ៖ ក្នុងដំណើរបោកអ៊ុតតាមបែបចាស់ដែលគេតែងប្រើថ្នាំអូសាវែលម្យ៉ាងឈ្មោះថា សារធាតុរាវអេទីឡែនពណ៌ខៀវ អាចបណ្តាលអោយកើតជម្ងឺមហារីកថ្លើម មហារីកតម្រងនោម និង ជម្ងឺគោលិកាស ដូចនេះនៅពេលធ្វើការងារផ្ទះគប្បីកុំសូវបោកសំលៀកបំពាក់ជាមួយថ្នាំអូសាវែល បែរទៅប្រើសាប៊ូបោកសំលៀកបំពាក់ដែលមិនមានជាតិកាត់នៅពេលបោកអ៊ុតដោយដៃ។
២. កុំសូវពិសារស្រាអាចការពារមហារីកបំពង់អាហារ
ការស្រាវជ្រាវថ្មីបំផុតរបស់មហាវិទ្យាល័យឡូន(Lunds University)នៃប្រទេសស្វីស បង្ហាញថា បុរសចាប់ពីអាយុ៤៥ឆ្នាំឡើងដែលមិនសូវពិសារស្រា ឬ មិនពិសារសោះ អាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកបំពង់អាហារបាន៥ភាគ។ ប្រសិនបើច្រើនទទួលទានបន្លែផ្លែឈើទៀត រិតតែអាចការពារពីមហារីកនេះកាន់តែច្រើន។
៣. កុំសូវបរិភោគពោះវៀនជ្រូកដាក់គ្រឿង ឬ សាច់អាំង
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៃប្រទេសអង់គ្លេសបង្ហាញថា ៖ ការបរិភោគអាហារសាច់ដែលថែមគ្រឿងជាញឹកញាប់ អាចបង្កើនគ្រោះថ្នាក់ក្នុងការកើតមហារីកពោះវៀន ជាពិសេសគឺបុរស។ លោកគ្រូពេទ្យ រិចឆែ·ថមសុនដែលនៅក្នុងមូលនិធិសា្រវជ្រាវជម្ងឺមហារីកពិភពជាអ្នកទទួលខុសត្រូវលើការស្រាវជ្រាវមួយនេះនិយាយថា ៖ គួរតែកំនត់ការបរិភោគអាហារសាច់ដែលថែមគ្រឿងអោយនៅក្រោម៧០ក្រាមក្នុងមួយសប្តាហ៍ (ស្មើនឹងទំងន់សាច់បីដុំ)។ ប្រសិនបើចង់បរិភោគសាច់អាំង ល្អបំផុតយកទៅត្រាំទឹកក្រូចឆ្មាមួយម៉ោងសិនហើយចាំអាំង។
៤. កុំសូវបរិភោគបង្អែម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម
“អាហារ”ដែលកោសិកាមហារីកចូលចិត្តជាងគេគឺ ស្ករ។ ការស្រាវជ្រាវរបស់ប្រទេសជប៉ុនបង្ហាញថា នៅពេលដែលឈាមហូរឆ្លងកាត់មហារីក ក្នុងនោះបរិមាណស្ករក្នុងឈាមប្រហែល៥៧%ត្រូវបានកោសិកាមហារីកស្រូបយក កា្លយជាសារជាតិចិញ្ចឹមមហារីក។
《ទស្សនាវដ្តីសុខភាពស្តីពីវិស័យវេជ្ជសាស្រ្តអាមេរិច》ក៏មានការផ្សាយថា ការពិសារភេជ្ជៈមានជាតិផ្អែមពីរកែវក្នុងមួយថ្ងៃ គ្រោះថា្នក់នៃការកើតជម្ងឺមហារីកលំពែងលើសពីអ្នកមិនពិសារ៩០%។
៥. ការប្រើទូរស័ព្ទកាន់តែតិចកាន់តែល្អ
អង្គការស្រាវជ្រាវមហារីកអន្តរជាតិដែលនៅក្រោមអង្គការអនាម័យពិភពលោកប្រកាសថា ៖ នៅក្រោយពីការប្រមូលនិងរៀបចំឯកសារវិទ្យាសាស្រ្តស្តីពីការប្រើទូរស័ព្ទនិងដុំសាច់ខួរក្បាលអស់រយៈពេលមួយសប្តាហ៍មក ពួកគេសំរេចយកបរិមាណរលកវិទ្យុសំលេងដែលប្រើប្រាស់ក្នុងទូរស័ព្ទចាត់ទុកជា “វត្ថុដែលអាចធ្វើអោយកើតមហារីក”។ ផ្តល់ជាយោបល់អោយអ្នកប្រើប្រាស់គួរប្រើកាសត្រចៀក ដើម្បីជៀសវាងពីដាក់ទូរស័ព្ទនៅជិតផ្នែកក្បាលអស់រយៈពេលយូរ។
៦. ជៀសវាងការពិនិត្យដោយកាំរស្មីដែលមិនចាំបាច់
លោក ដាវីត អេរន់ លោកគ្រូ រូបវិទ្យាពេទ្យនៃមហាវិទ្យាល័យខូលុមបៀរ (Columbia University) ប្រទេសអាមេរិក នៅក្នុងនិក្ខេបបទនៃ 《ទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេសថ្មី》សសេរថា ៖ នៅកំឡុងពេលដប់ឆ្នាំមកនេះ ជម្ងឺមហារីកប្រមាណ២%នៅអាមេរិចអាចជាកើតឡើងដោយសារ វិទ្យុសកម្មដែលបញ្ចេញតាមការស្កេនតាមប្រព័ន្ធកុំព្យូទ័រ CT។ ការសន្សំនូវវិទ្យុសកម្មអស់រយៈពេលវែងនឹងនាំមកនូវការគំរាមកំហែងកាន់តែខ្លាំងចំពោះសុខភាព។
៧. តែក្រូចឆ្មាការពារពីមហារីកស្បែក
ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យរ៉ូគឹសសហរដ្ឋអាមេរិច (Rutgers, The State University of New Jersey) ប្រទះឃើញថា ប្រសិនបើនៅពេលឆុងតែបន្ថែមនូវសំបកផ្លែឈើប្រភេទក្រូច ឱកាសកើតជម្ងឺមហារីកស្បែករាងស្រការបស់អ្នកពិសារត្រូវកាត់បន្ថយអស់ប្រហែល៧០%។ នៅក្នុងក្រូចឆ្មាររួមមានសារធាតុអាស៊ីតក្រូចឆ្មារដែលអាចទប់ទល់ និង បំបាត់ប្រតិកម្មពណ៌ស្បែកដែលនៅស្ងៀម។ អ្វីដែលត្រូវកត់សំគាល់គឺ ត្រូវតែប្រើតែ។ តែដែលត្រជាក់ហើយមានប្រសិទ្ធភាពការពារមហារីកស្បែកមិនដល់តែក្តៅឡើយ។
៨. ពេលបរិភោគអាហារថែមខ្ទឹមសបន្តិច
លោកសាស្រ្តាចារ្យ អេល ហាលីសឺននៃមជ្ឈមណ្ឌលមហារីកក្នុងមហារីកវិទ្យាល័យអូហាយូសហរដ្ឋអាមេរិច(The Ohio State of University at Columbus)ណែនាំថា ៖ ពួកយើងឆ្លងកាត់ការពិសោធន៍ទឹកនោមបង្ហាញថា ការបរិភោគខ្ទឹមសកាន់តែច្រើន បរិមាណសារធាតុធ្វើអោយកើតមហារីកនៅក្នុងរាងកាយមនុស្សកាន់តែតិច។ ប៉ុន្តែ កម្តៅខ្ពស់អាចបំផ្លាញសមាសធាតុប្រឆាំងមហារីកសំខាន់បំផុតនៅក្នុងខ្ទឹមសគឺ ជាតិលីយូស៊ីនក្នុងខ្ទឹមស ដូចនេះយល់ល្អ ពេលហាន់កំទេចហើយទុករយៈពេល១៥នាទីក្រោយចាំចំអិន។