ជម្ងឺមហារីកជាការប្រែប្រួលនៃហ្សែន បន្តរហូតដល់កាលកំណត់ទើបក្លាយជាជម្ងឺកាចសាហាវ រយៈពេលសម្ងំក្នុងខ្លួនមនុស្សរយៈពេលវែង ក្នុងដំណាក់កាលដំបូងពិបាកនិងចាប់អារម្មណ៍ដឹង។ រហូតដល់រោគសញ្ញាច្បាស់លាស់ភាគច្រើនបានដល់ដំណាក់កាលកណ្តាលនិងចុងក្រោយ ដូច្នេះពេលធម្មតាគួរប្រុងប្រយ័ត្ន បើមានអាការៈមិនប្រក្រតីត្រូវបង្កើនការប្រុងប្រយ័ត្ន ទើបអាចការពារជៀសផុត។
ខ្លួនប្រាណមនុស្សមានច្រើនផ្នែកណាស់អាចកើតមានជម្ងឺមហារីក តើពួកយើងត្រូវពិនិត្យយ៉ាងដូចម្តេច?
1.ស្បែក
ចាប់ពីក្បាលដល់ចុងជើង ពិនិត្យអោយម៉ត់ចត់ស្បែកគ្រប់កន្លែង រួមមានដើមទ្រូង ពោះ ខ្នង ត្រគៀកនិងអវៈយវៈដែជើង សង្កេតមើលថាតើមានការប្រែប្រួលមិនប្រក្រតី ដូចជាទំហំ ពណ៌និងផ្ទៃខាងក្រៅនៃស្លាកស្នាមមានប្រែប្រួលឬទេ? របួស ដំបៅនៅលើស្បែករយៈពេលយូរហើយនៅមិនទាន់ជាសះស្បើយ? ពណ៌ស្បែកកន្លែងណាមួយខុសប្រក្រតី មានការឈឺចាប់ឬស្ពឹក។ល។
2.ផ្ទៃមុខ
ដំបូងពិនិត្យមើលផ្ទៃមុខសងខាងសមមាត្រគ្នាឬហើមប៉ោងទេ? មុនកន្ទួលអាចម៍រុយមានកើនឡើងឬប្រែប្រួលទេ? បន្ទាប់មកមើលភ្នែកសមានឡើងលឿងឬក្រហមទេ? កែវភ្នែកស្លេកស្របអាប់គ្មានរស្មី? រួចហើយប្រើចង្អុលដៃរុញចុងច្រមុះឡើងលើថ្នមៗ មើលក្នុងរន្ធច្រមុះមានអ្វីប្រែប្រួលទេ? រួចស្ទាបផ្នែកខាងក្រៅច្រមុះស្រាលៗ មានហើមរីកឬមិនប្រក្រតីដែរទេ? ចុងក្រោយប្រើម្រាមមេដៃ ម្រាមចង្អុលដៃនិងម្រាមកណ្តាលនៃដៃទាំងសងខាងស្ទាបញីត្រចៀកទាំងសងខាងស្រាលៗ ពិនិត្យមើលថាមានឈឺចាប់ឬដុំរឹងដែរទេ?
3.ផ្នែកក្បាល
ប្រើម្រាមចង្អុលនិងកណ្តាល២ម្រាមស្ទាបរំកិលថ្នមៗបណ្តុំលីមហ្វូម៉ាទាំងអស់ជុំវិញផ្នែកក្បាល រួមមានខាងមុខត្រចៀក ក្រោមក ក្រោមចង្កា កន្លើត ឆ្អឹងថ្គាម ឆ្អឹងដងកាំបិតនិងក្រោយគុម្ពត្រចៀក កញ្ចឹងករ និងលលាដ៍ក្បាលខាងក្រោយ។ល។ ប្រុងប្រយ័ត្នពីទំហំទ្រង់ទ្រាយ សណ្ឋានមានប្រែប្រួលខុសប្រក្រតីឬទេ? បើមានគួរពិនិត្យមើលថាមានតឹងច្រមុះ ហូរឈាមច្រមុះ និងហ៊ឹងត្រចៀកម្ខាង។ល។ត្រូវប្រញាប់ព្យាបាលអោយមានលឿន។
4.ក្រអូមមាត់
សង្កេតមើលពណ៌ ចលនាបិទបើកនិងទ្រង់ទ្រាយបបូរមាត់មានខុសប្រក្រតីឬទេ? រួចស្ទាបមើលមានដុំរឹងឬទេ? ពេលបើកបិទមាត់ ស្ទាបគន្លាក់ឆ្អឹងលើផ្ទៃមុខមានសង្កត់ឈឺ វៀចខុសកន្លែងឬសម្លេងអ្វីផ្សេង? រួចហាមាត់ពិនិត្យខាងក្នុងថ្ពាល់សងខាងនិងអញ្ចាញធ្មេញមានហើមក្រហម ឡើងរឹង ឡើងក្រាស់ ស្នាមអ៊ុត(ជាពិសេសស្នាមអ៊ុតសរ)។ នៅមានលៀនរួញគ្រលាស់ក្រឡាប់អណ្តាត អង្កេតមើលមានរំញ័រឬមិនស្មើរគ្នាឬចលនាមិនដូចបំណងនិងពណ៌ខុសប្រក្រតីដែរទេ? ផ្ទៃខាងលើ ចុងនិងគែមអណ្តាតមានវៀចឬហើមធំ។
5.សុដន់
ស្រ្តីជាធម្មតាគួរក្នុងមួយសប្តាហ៍ក្រោយពេលអស់រដូវធ្វើការពិនិត្យសុដន់(បើបិទរដូវហើយអាចរើសថ្ងៃណាមួយ)។ ដំបូងត្រូវអោយសុដន់ទាំងគូសំយុងចុះតាមធម្មជាតិ អង្កេតមើលសុដន់ទាំងពីរទំហំ ខ្ពស់ទាប ទ្រង់ទ្រាយមានអ្វីមិនប្រក្រតី ចុងសុដន់មានប្រែប្រួលឬទេ និងសង្កត់ចុងសុដន់ថ្នមៗមើលតើមានវត្ថុរាវហូរចេញមកទេ។ រួចលើកដៃសងខាងឡើងលើផុត ធ្វើការពិនិត្យដូចខាងដើម។ បន្ទាប់មកដេកផ្ងា ដៃម្ខាងកល់ក្បាល ដៃម្ខាងទៀតប្រើបាតម្រាមទាំង៥ស្ទាបសង្កត់ថ្នមៗជុំវិញសុដន់តាមទ្រនិចនាឡិការពីបរិវេណខាងក្រៅចូលខាងក្នុង ពិនិត្យមើលមានដុំរឹង ឡើងក្រាស់ឬឈឺចាប់ រួចដូរដៃគ្នាធ្វើ។ត្រូវប្រុងប្រយ័ត្នផ្នែក ក្រៅខាងលើនិងលីមហ្វូម៉ាត្រង់ពោះមានអ្វីខុសប្រក្រតីឬទេ។
6.ផ្នែកពោះ
ជាដំបូងអង្កេតមើលទ្រង់ទ្រាយខាងក្រៅ ស្នាមសរសៃ ពណ៌និងរោមនៅលើពោះមានប្រែប្រួលខុសប្រក្រតីទេ ផ្ចិតមានប្រែពណ៌ឬកំហាក។ បន្ទាប់មកខ្លួនប្រាណគេងស្មើ ជង្គង់ទាំងពីរបញ្ឈត្រង់ឡើង បន្ធូរអារម្មណ៍ក្នុងពោះ ម្រាមដៃទាំងសងខាងស្រាក់ចូលគ្នាស្ទាបសង្កត់ពោះថ្នម ពិនិត្យមើលមានដុំរឹងឬឈឺចាប់ទេ?
7.អវៈយវៈភេទ
បុរសវ័យកណ្តាលឬចាស់គួរឧស្សាហ៍ស្ទាបពងស្វាសនិងអង្គធាតុលិង្គខ្លួនឯងពិនិត្យមើលមានដុំរឹងឬភាពមិនប្រក្រតីផ្សេងៗ។ ពេលស្ទាបពងស្វាសអាចប្រើម្រាមចង្អុលនិងកណ្តាលសង្កត់ម្ខាង និងម្រាមមេដៃសង្កត់ម្ខាងទៀត មានលៀនចេញមកឬការប្រែប្រួលផ្សេងៗត្រូវប្រុងប្រយ័ត្ន។
8.កំហាក
អង្កេតមើលពណ៌ កំហាប់ ក្លិនរបស់ស្លេះមានលាយឈាមឬទេ? រួចមើលពណ៌ទឹកនោម ល្បឿននៃការហូរ បរិមាណទឹកនោមមានប្រែប្រួលឬទេ? បន្ទាប់មកមើលលាមក មានដុំឈាម និងធំតូច។ល។