រៀងរាល់ថ្ងៃពេលវេលាធ្វើការនិងរស់នៅរបស់បុគ្គលិកការងារមួយចំនួនធំគឺនៅក្នុងការិយាល័យ ប៉ុន្តែពួកគាត់ប្រហែលមិនធ្លាប់គិតទេថា ក្នុងការិយាល័យបង្កប់ដោយគ្រោះថ្នាក់គ្រប់កន្លែងដែលបណ្តាលអោយកើតជម្ងឺមហារីក សុខភាពរបស់ពួកគាត់កំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ សូមតាមដានថាវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រសាសន៍ដូចម្តេច?
១. អង្គុយយូរមិនធ្វើចលនា
កាយវិការខុសឆ្គងអាចបណ្តាលអោយអត្រាជម្ងឺឈឺខ្នង ក្បាល បេះដូង មហារីកកើនឡើងខ្ពស់។ រាល់២០នាទីម្តងងើបឈរឡើងធ្វើចលនាមួយភ្លែត មិនត្រឹមតែអាចបន្ធូរសរសៃ សាច់ដុំក៍អាចបង្កើតសារធាតុគ្រប់ប្រភេទ ជួយដល់ការផ្លាស់ប្តូរសេរីរាង្គជាតិខ្លាញ់និងខូរេសស្ទើរ៉ូល។
២. ម៉ាស៊ីនបោះពុម្ពក្នុងការិយាល័យ
ឧស្ម័នអុកស៊ីហ្សែនស្អុយដែលសាយភាយចេញម៉ាស៊ីនបោះពុម្ពនិងថតចម្លង អាចបណ្តាលអោយឈឺទ្រូង ក្អក រលាកបំពង់ក។ល។ ពន្លឺឡេស៊ែរនៃម៉ាស៊ីនបោះពុម្ពក៍អាចបញ្ចេញឧស្ម័ននេះដែរ ហើយក៏បង្កើតជាកំទេចធូលីម្សៅធ្យូង ចូលទៅក្នុងសួតនិងឈាម បង្កើតអត្រាកើតជម្ងឺមហារីកនិងជម្ងឺបេះដូង។ ដូច្នេះយកល្អគួរបំបែកបន្ទប់សម្រាប់បោះពុម្ពមួយដាច់ដោយឡែកដែលមានខ្យល់អាកាសចេញចូល។
៣. បើកភ្លើងពេលមេឃស្រឡះ
បើអ្នកដើរចូលការិយាល័យ ភ្នែកអាចធ្មេចជាច្រើនដងដោយមិនដឹងខ្លួន នេះបញ្ជាក់ថាកាំរស្មីពន្លឺក្នុងបន្ទប់ចាំងភ្នែកជាពន្លឺព្រះអាទិត្យនៅខាងក្រៅ។ ពន្លឺដែលខ្លាំងហួសពេកអាចបណ្តាលអោយឈឺក្បាល នឿយហត់ មួរម៉ៅតប់ប្រមល់ជាដើម ពន្លឺភ្លើងភ្លឹបភ្លែតអាចបណ្តាលអោយមានជម្ងឺបេះដូង បង្កអោយការគេងខុសប្រក្រតីមិនទៀងទាត់។ ក្នុងស្ថានភាពធម្មតា ប្រសិនបើមេឃភ្លឺស្រឡះ ពេលថ្ងៃគឺមិនចាំបាច់បើកភ្លើងអគ្គិសនីបន្ថែមទេ។
៤. តែងបើកម៉ាស៊ីនត្រជាក់មិនបើកបង្អួច
អង្គការសុខភាពពិភពលោកបានប្រកាសថា ៖ សំណង់លើសពី៣០%ត្រូវបានប្តឹងថាគុណភាពខ្យល់ឱកាសអន់។ ការរចនានៃអាគារការិយាល័យជាច្រើនមិនល្អសម្រាប់ខ្យល់អាកាសចេញចូល ពឹងផ្អែកលើការគ្រប់គ្រងរបស់ម៉ាស៊ីនត្រជាក់។ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថា ម៉ាស៊ីនត្រជាក់ភាគច្រើនកខ្វក់ជាងខ្យល់អាកាសខាងក្រៅ១០០ដងទៅទៀត ធ្វើអោយមេរោគក្នុងខ្យល់អាកាសក្នុងបន្ទប់កើនឡើងជាលំដាប់។ បើក្រោមការិយាល័យជាទីលានចតរថយន្ត ស្ថានភាពរឹតតែធ្ងន់ធ្ងរ ខ្យល់បញ្ចេញពីបំពង់ស៊ីម៉ាំងអាចប៉ះពាល់ដល់សួត។ ក្រៅពីនេះ អាយុកាលអាគារលើសពី១០ឆ្នាំតែងតែមានសំនើមកន្លែងងងឹតគ្មានពន្លឺ ងាយស្រួលបង្កើតមេរោគផ្សិត។ វាអាចបណ្តាលទៅជាក្អក បាត់បង់ការចងចាំ ជាពិសេសមិនអាចមានកូនបាន។ អ្នកវិទ្យាសាស្រ្តនិងស្ថាប័នការពារបរិយាកាសនៃសហរដ្ឋអាមេរិកហៅស្ថានភាពទាំងនេះថា ៖ ពហុរោគជម្ងឺក្នុងការិយាល័យ។ អ្នកឯកទេសណែនាំ បើកើតមានពពួកផ្សិតនេះក្នុងការិយាល័យ គួរលាងសំអាតអោយទាន់ពេល ពេលធម្មតាគួរឧស្សាហ៍បើកបង្អួចផ្លាស់ប្តូរខ្យល់អាកាសចេញចូល។
២. ទំនេរគ្មានការងារធ្វើ
បើសិនការងារអ្នកធូរស្រាល អាចទឹកចិត្តធូរស្រាលចង្វាក់បេះដូងនឹងនរ ប៉ុន្តែពេលជួបប្រទះការងារដែលមិនអាចបំពេញបាន ហានិភ័យនៃកើតជម្ងឺបេះដូងកាន់តែកើនឡើង។ ពេលធ្វើការចង្វាក់បេះដូងត្រូវផ្លាស់ប្តូរខ្លះ រំលងប៉ុន្មានម៉ោងម្តង គួរជម្រុញខ្លួនឯងផង។