លទ្ធផលស្រាវជ្រាវមួយរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថាប្រព័ន្ធការពារសារពាង្គកាយអាចវាយប្រហារលើមេរោគ បាតេរីដោយឯកឯង ហើយការមានប្រព័ន្ធការពារសារពាង្គកាយដែលល្អ ជាមូលហេតុធំបំផុតដែលធ្វើអោយមហារីកបាត់ទៅវិញដោយខ្លួនឯង។ ការស្រាវជ្រាវនេះបានអោយឃើញថា មានអ្នកជម្ងឺមហារីកប្រហែល១០% គ្មានទទួលការព្យាបាលអ្វីទាំងអស់ ឬ ទទួលការព្យាបាលបន្តិចបន្តួចហើយក៏ជាសះស្បើយ។ ជម្ងឺមហារីកដែលបាត់ទៅវិញដោយខ្លួនឯងមិនងាយលាប់ឡើងវិញឡើយ។ មានអ្នកជំនាញខ្លះតាមអង្កេតអស់រយៈយូរលើអ្នកជម្ងឺមហារីកដែលជាសះស្បើយខ្លួនឯង ឃើញថាក្នុងករណី១០នាក់ មានតែ២នាក់ប៉ុណ្ណោះមានមហារីកផ្លាស់ទី។
ហេតុអ្វីបានជាបង្កើនថាមពលប្រព័ន្ធអាចប្រឆាំងនឺងជម្ងឺ?
សរិរាង្គការពារសារពាង្គកាយសំខាន់ពឹងពាក់លើកោសិកាស។ កោសិកាមានច្រើនប្រភេទណាស់ ក្នុងនោះមាន កោសិកាT កោសិកាB និង កោសិកាK ពួកវាមានប្រសិទ្ធភាពសំលាប់ចោលកោសិកាមហារីកដើមក្នុងរាង្គកាយ។ ប្រព័ន្ធការពារសារពាង្គកាយរបស់មនុស្សធម្មតាគឺមិនថាយប់ថ្ងៃវាធ្វើការរំលាយអាហារបង្កើតកោសិកាថ្មីមកជានិច្ច។ វាអាចបង្កើតកោសិកាថ្មី ១០០ម៉ឺនកោតជារៀងរាល់ថ្ងៃ ក្នុងនោះអាចបង្កើតកោសិកាមិនប្រក្រតីពីរ ឬ បី។ កោសិកាមិនប្រក្រតីពីរបីនេះបើមិនបាត់ទៅវិញទេ នោះនៅក្រោមមូលហេតុទាំងក្រៅទាំងក្នុង វានឹងអាចវិវត្តទៅជាសត្រូវធំបំផុតរបស់មនុស្សគឺ កោសិកាមហារីក។
នៅក្រោមស្ថានភាពប្រក្រតី ប្រព័ន្ធការពារសារពាង្គកាយតែងនៅឃ្លាំមើល និង កំចាត់ចោលកោសិកាមិនប្រក្រតីទាំងនោះជាប្រចំា នេះនៅក្នុងវិទ្យាពេទ្យគេហៅថា “មុខងារតាមដានរបស់សរិរាង្គការពារ”។ ក៏អាចនិយាយថានៅក្រោយពេលដែលប្រព័ន្ធការពារសារពាង្គកាយដឹងពីវត្តមានកោសិកាមហារីកដែលមិនប្រក្រតីនោះហើយ កោសិកាTនឹងចេញទៅមុនគេ ទៅប៉ះ និង ស្អិតជាប់កោសិកាមហារីកនោះ ប្រើអាស៊ីតរបស់វាធ្វើអោយស្រទាប់កោសិកាមហារីកមានការប្រែប្រួល ធ្វើអោយសារធាតុប៉ូតាស្យូមនៅផ្នែកក្នុងកោសិកាមហារីកហូរចេញក្រៅ ខណៈនោះវាបញ្ចូលសារធាតុសូល្យូម ប៉ូតាស្យូម និង ទឹកយ៉ាងច្រើនចូលទៅ ដូចនេះកោសិកាមហារីកនឹងបាត់បង់លំនឹងនៃការរំលាយចូលគ្នានៃសារធាតុរបស់វា។
ហើយកោសិកាB នៅក្នុងដំណើរចូលរួមសំលាប់កោសិកាមហារីក អាចរួមគ្នាទៅជាសរិរាង្គប្រឆាំងជម្ងឺពិសេសមួយភ្លាម បំលែងទៅក្នុងសារធាតុពេញទាំងរាង្គកាយ បង្កើតបានជាសង្រា្គម“ប្រព័ន្ធការពារសារពាង្គកាយក្នុងសារធាតុរាង្គកាយ។ កោសិកាBមានកំលាំងសំលាប់កោសិកាមហារីកខ្លាំងក្លាណាស់ ពីព្រោះកោសិកាB អាចបង្កើតសារធាតុម្យ៉ាងហៅថា ៖“កោសិកាពុល”វាមានប្រសិទ្ធភាពសំលាប់ និង បំផ្លាញកោសិកាមហារីក។
ការបង្កើនថាមពលនៃសរិរាង្គការពារសារពាង្គកាយនៅមានវិធីប៉ុន្មានជំឈានដូចខាងក្រោមនេះ៖
១. បង្កើនគុណភាពដំនេក ៖ ការគេង និង ប្រព័ន្ធការពារសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត។ អ្នកជំនាញខាងប្រព័ន្ធការពារសារពាង្គកាយវិជ្ជាដ៏ល្បីល្បាញឆ្លងកាត់ “ដំនេករបស់ខ្ញុំ”ការពិសោធនេះបង្ហាញថា៖ ការគេងសំរាក ដែលមានផាសុខភាព ធ្វើអោយបរិមាណកោសិកាកូនកណ្តុរពីរប្រភេទនៅក្នុងរាង្គកាយមានការកើនឡើង។ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឆ្លងកាត់ការស្រាវជ្រាវក៏បង្កាញដែរថា នៅពេលដែលមនុស្សគេង សារពាង្គកាយបង្កើតគ្រាប់រូបធាតុម្យ៉ាងដែលគេហៅថា ម៉ូរ៉ាមិចអាស៊ីត(Muramic Acid)។ គ្រាប់នេះធ្វើអោយកោសិកាឈាមសកើនឡើង កោសិកាប្រព័ន្ធការពាររាង្គកាយដែលមានមុខងារច្រើនដំណើរការ ហើយពង្រឹងមុខងារកាត់ជាតិរបស់ថ្លើម ធ្វើឱ្យបាតេរី និង មេរោគដែលឈា្លនពានចូលត្រូវកំចាត់ចោល។
២. រក្សានៅអាម្មរណ៏វិជ្ជមាន។ អាកប្បកិរិយាដែលមានភាពវិជ្ជមានអាចរក្សាស្ថានភាពល្អបំផុតក្នុងរាង្គកាយមនុស្ស ជាពិសេសនៅក្នុងសង្គមបច្ចុប្បន្ន មនុស្សប្រឈមមុខនឹងសំពាធខ្លាំង សំពាធលើសតិអារម្មណ៍ដ៏ខ្លាំងខា្លនេះអាចធ្វើអោយប្រព័ន្ធការពារសារពាង្គកាយរងសំពាធដែរ ហើយធាតុផ្សំអរម៉ូនកើនឡើង ងាយនឹងកើតជម្ងឺផ្តាសាយ ឬ ជម្ងឺផ្សេងទៀតវាយប្រហារ។
៣. កំនត់ការផឹកស្រា ៖ ការផឹងស្រាសមិនអោយលើសពី១០០មីលីលីត្រក្នុងមួយថ្ងៃ។ ស្រាក្រហមកុំអោយលើសពី ២៥០មីលីលីត្រ។ ស្រាបៀរកុំអោយលើសពីមួយកំប៉ុង ព្រោះថាជាតិអាកុលក្នុងសា្រអាចធ្វើអោយគ្រប់ផ្នែកនៃរាង្គកាយកើតមានការបាក់ទឹកចិត្ត ទោះបីជាស្រាទំពាំងបាយជូអាចបញ្ចុះអង្គធាតុខ្លាញ់ ក៏ត្រូវកំណត់អោយនៅក្រោមមួយកែវក្នុងមួយថ្ងៃ។ ប្រើស្រាលើសកំណត់នាំអោយឈាម និង ប្រព័ន្ធបេះដូងទទួលរងការបំផ្លាញយ៉ាងខ្លាំង។
៤. ចូលរួមការធ្វើលំហាត់កាយ។ ហាត់ប្រាណពី៣០ទៅ៤៥នាទីក្នុងមួយថ្ងៃ មួយសប្តាហ៍៥ដង បន្តរហូត២សប្តាហ៍ក្រោយ កោសិកាប្រព័ន្ធការពារសារពាង្គកាយនឹងកើនឡើង ថាមពលការពារក៏កើនឡើងតាមនោះដែរ។ តែត្រូវកត់សំគាល់ថា លំហាត់ប្រាណគ្រាន់តែចង់អោយល្បឿនបេះដូងកើនឡើង នៅក្រោយពេលបាយល្ងាចគ្រាន់តែដើរលំហែកាយគឺស័ក្តិសមហើយ។