ប្រហែលជាស្រ្តីគ្រប់រូបសុទ្ធតែធ្លាប់លឺអំពី"ជំងឺមហារីកសុដន់" ប៉ុន្តែមិនបានយល់ច្បាស់អំពីសត្រូវដ៏គួរអោយខ្លាចនេះទេ។ ទិន្នន័យខាងក្រោមនេះដូចជាគន្លឹះស្រាយលេខកូដសម្ងាត់ បង្ហាញអោយអ្នកយល់ច្បាស់អំពីមុខមាត់ពិតប្រាកដរបស់ជំងឺមហារីកសុដន់។
ទិន្នន័យទីមួយ: ១:១០០
អត្រានៃការកើតជំងឺមហារីកសុដន់របស់បុរសធៀបនឹងស្រ្តីគឺមួយភាគមួយរយ។ ថ្វីត្បិត បុរសកម្រកើតជំងឺមហារីកសុដន់ ប៉ុន្តែពេល សុដន់របស់ពួកគេមានអាការ:ខុសប្លែក ដូចជាដុំពកហើម ឈឺចុកចាប់ ឬមានទឹកច្រើនជាដើម គួរតែទៅមន្ទីរពេទ្យត្រួតពិនិត្យអោយបានទាន់ពេលវេលា ។
ទិន្នន័យទី២: ២០%
ទិន្នន័យបានបង្ហាញថា អត្រានៃការកើតជំងឺមហារីកសុដន់របស់ស្រ្តីអ៊ឺរ៉ុប ខ្ពស់ជាងស្រ្តីអាស៊ី ប៉ុន្តែដោយសារតែស្រ្តីអឺរ៉ុបយកចិត្តទុកដាក់ ត្រួតពិនិត្យសុខភាពរាងកាយ អាចរកឃើញជំងឺទាន់ពេលវេលា ដូច្នេះ អត្រា ស្លាប់ដោយជំងឺមហារីកសុដន់របស់ស្ត្រីអ៊ឺរ៉ុបគឺទាបជាងស្រ្តីអាស៊ីយ៉ាងហោចណាស់២០%។
ទិន្នន័យទី៣: ១៣ឆ្នាំនិង៥៥ឆ្នាំ
ការមករដូវមុនអាយុនិងអស់រដូវក្រោយអាយុរបស់ស្ត្រីបណ្តាលអោយជីវិត មានពេល វេលាច្រើនដែលត្រូវបានគ្រប់គ្រងដោយអ័រមូន ហើយវាជាកត្តាសំខាន់មួយ បណ្តាលអោយកើតជំងឺមហារីកសុដន់។ ការស្រាវជ្រាវបានបង្ហាញថា៖ស្រ្តីដែលមានរដូវមុនអាយុ១៣ ឆ្នាំ ឬដល់វ័យ៥៥ឆ្នាំនៅតែមានរដូវ ប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់។
ទិន្នន័យទី៤: ១.៥ដង
អត្រាគ្រោះថ្នាក់ពីការកើតជំងឺមហារីកសុដន់របស់ស្រ្តីដែលមិនបានបំបៅដោះកូនធំជាង មួយដងកន្លះបើធៀបនិងស្រ្តីដែលបំបៅដោះកូន។
ទិន្នន័យទី៥: ៨០%
ប្រសិនបើមានទំលាប់ព្យាយាមកាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើននិងព្យាយាមទទួលទានអាហារមានជាតិសរសៃរ ព្រមទាំងហាត់ប្រាណយ៉ាងតិច២០នាទីក្នុងមួយថ្ងៃ អាច កាត់បន្ថយជំងឺមហារីកសុដន់បាន៨០%។
ទិន្នន័យទី៦: ៩០% ,៧០% ,៤៥%
ការយល់ដឹងអំពីជំងឺមហារីកសុដន់មានការវិវឌ្ឍន៍អស់រយ:ពេលយូរមកហើយ សព្វថ្ងៃនេះបានយល់កាន់តែច្បាស់ថា ជំងឺមហារីកសុដន់មិនមែននៅលើត្រឹមមួយផ្នៃក តែអាចរាលដាលរាងកាយទាំងមូល។ ការស្រាវជ្រាវបានបង្ហាញថា៖ក្រោយព្យាបាលរួចក្នុងរយៈពេល៥ឆ្នាំ អត្រារស់រានមានជីវិតសម្រាប់អ្នកជម្ងឺដំណាក់កាលទី១គឺ៩០% ដំណាក់កាល ទី២គឺ៧០% និងដំណាក់កាលទី៣គឺ៤៥%។
ទិន្នន័យទី៧: ៣-៤ដង
ស្រ្តីដែលសំរាលកូនលើកដំបូងក្នុងអាយុចាប់ពី៣៥ឆ្នាំឡើងប្រឈមមុខនឹងគ្រោះថា្នក់នៃការកើតជំងឺមហារីកសុដន់ច្រើនជាង៣ទៅ៤ដងធៀបទៅស្ត្រីដែលសំរាលកូនលើកដំបូង ក្រោមអាយុ៣០ឆ្នាំ។
ទិន្នន័យទី៨: ៣០%
ស្រ្តីដែលមិនធ្លាប់បង្កើតកូនប្រឈមមុខនឹងគ្រោះថ្នាក់ដោយជំងឺមហារីកសុដន់ច្រើនជាង ស្រ្តីដែលធ្លាប់បង្កើតកូន៣០%។