យោងតាមរបៀបរស់នៅរបស់ស្រ្តីនាពេលបច្ចុប្បន្ន និងទំលាប់នៃការទទួលទានអាហារព្រមទាំងកត្តាផ្លាស់ប្ដូរបរិយាកាសជុំវិញ សុខភាពស្រ្តីកាន់តែមានភាពទន់ខ្សោយជាងមុន កត្តាទាំងនេះហើយដែលផ្តល់ឱកាសធ្វើអោយមហារីកសុដនកើតឡើង។តាមការស្រាវជ្រាវបានបញ្ជាក់ថា មនុស្ស៩ជំពូកដូចខាងក្រោមនេះងាយកើតជំងឺមហារីកសុដន់!
1.អ្នកដែលមានក្រពេញទឹកដោះរីកធំយូរឆ្នាំមិនបានព្យាបាលអោយសះស្បើយ
ក្រពេញទឹកដោះរីកធំជាជំងឺរ៉ាំរ៉ៃមួយប្រភេទ។ ថ្វីត្បិតតែវាមិនមែនគ្រប់ករណីទាំងអស់ សុទ្ធតែបណ្ដាលអោយមានជំងឺមហារីក ក៏ក្រពេញទឹកដោះរីកធំមានទំនាក់ទំនងដែលគួរអោយកត់សំគាល់ហើយវាជាសញ្ញាដាស់តឿនអោយយើងថែរក្សានិងព្យាបាលដោយយកចិត្តទុកដាក់។
2.អ្នកដែលប្រើប្រាស់ឱសថរឺគ្រឿងសំអាងដែលមានសារជាតិអ័រមូនជាញឹកញាប់
តាមការស្រាវជាវបានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថែរក្សាសុខភាពមានផ្ទុក ជាតិអ៊ីត្រូស្សិនហួសកំរិតអាចបណ្តាលអោយមានជំងឺមហារីកសុដន់។
3.អ្នកដែលគ្រួសារមានប្រវត្តិកើតជំងឺមហារីកសុដន់
មនុស្សម្នាក់ៗមានពូជពង្សសាវតាច្រើនដំណករណីក្នុងគ្រួសារមានអ្នកកើតជំងឺមហារីកសុដន់នោះអត្រានៃការកើតជំងឺមហារីករបស់យើងខ្ពស់ជាងមនុស្សទូទៅ។
ស្ថានភាពនៃសុខភាពរបស់សមាជិកគ្រួសារនីមួយៗជះឥទិ្ធពលទៅលើអនាគតរបស់ ពួកយើងក្នុងកំរិតផ្សេងគ្នា។
4.ស្រ្តីដែលសំរាលកូនហើយមិនបានបំបៅដោះកូន
5.លើសទម្ងន់ឬទទួលទានអាហារមានជាតិខ្លាញ់លើសកំរិត
6.អ្នកដែលមានទឹកចិត្តទុក្ខព្រួយ ខឹងសម្បារច្រើន និងអារម្មណ៍មិនល្អ
7. ប៉ះពាល់ ឬនៅជិតឧបករណ៍ដែលមានសារធាតុរលកវិទ្យុសកម្មញឹកញាប់ (ដូចជា អង់តែនវិទ្យុសកម្ម, កុំព្យូទរ័និងទូរសព្វ័ជាដើម)
8.ស្រ្តីដែលចូលដេកយប់ជ្រៅញឹកញាប់ទទួលទានសុរាលើសកំរិត និងទទួលទានអាហារ មិនទៀងទាត់ពេលវេលា
9.ស្រ្តីដែលមានរដូវមុនឬក្រោយអាយុ
បាតុភូតសេរីរាង្គថ្មីៗរបស់ស្រ្តីនាពេលបច្ចុប្បន្នដូចជាមានរដូវលើកដំបូងអាចមកមុន អាយុនៅពេលពេញវ័យ ឬអស់រដូវយឺតយ៉ាវ បង្កើនអត្រាមានជំងឺមហារីកសុដន់។ ក្រៅពីនេះក្រពេញសុដន់រីកធំជាអាការ:ដែលកើតមានលើស្រ្តីទូទៅ ថ្វីត្បិតតែវាមិនមែនជាមហារីក ប៉ុនែ្តបើទុកយូរមិនព្យាបាល វាអាចក្លាយជាជំងឺមហារីកសុដន់។(ផ្នែកនេះបកស្រាយចំណុចខាងលើម្តងទៀត)
វេជ្ជបណ្ឌិតជំនាញប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក សូមរំលឹកថា: ការយល់ដឹងពី សុខភាពសុដន់ កែសំរួលរបៀបរស់នៅ ព្យាបាលក្រពេញសុដន់រីកធំគឺជាវិធីដ៍ប្រសើរបំផុតក្នុងការទប់ស្កាត់មិនអោយកើតជម្ងឺមហារីកសុដន់។