អាស្រ័យទៅលើកំរិតជីវភាពប្រជាជនមានការកើនឡើង ការងាររបស់ពួកគាត់កាន់តែមនាភាពមមាញឹកឡើងៗ ដូច្នេះធ្វើឲ្យការយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់កាន់តែមានភាពព្រងើយកន្តើយឡើងៗ ទាល់តែគាត់មាននូវជម្ងឺមហារីកទើបពួកគាត់ដឹងថាសុខភាពមានតំលៃយ៉ាងណា។ វិធីការពារជម្ងឺមហារីកគឺចាប់ផ្តើមឡើងពីរបៀបរបបនៃការរស់នៅប្រចំាថ្ងៃ ខាងក្រោមនេះគឺជាបទបង្ហាញពីវិធីការពារជម្ងឺមហារីកនៃអ្នកឯកទេសរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដើម្បីជួយដល់ការកាត់បន្ថយនូវអត្រាកើតជម្ងឺមហារីក។
ការធ្វើលំហាត់ប្រាណរយៈពេល30នាទី
អ្នកឯកទេសជម្ងឺមហារីកធ្លាប់បានធ្វើការវិភាគពីបញ្ហាសុខភាពរបស់ស្ត្រីជាង5000នាក់ បានរកឃើញថាស្ត្រីដែលធ្វើលំហាត់ប្រាណមានអត្រាកើតជម្ងឺមហារីកកន្សោមកូន មហារីកស្បូន មហារីកយោនីទាបជាងស្ត្រីដែលមិនធ្វើលំហាត់ប្រាណមានចំនួន60%។ ចំពោះស្ត្រីធ្វើការលំហាត់ប្រាណកើតជម្ងឺមហារីកសុដន់មានអត្រាទាបជាងស្រ្តីដែលមិនធ្វើលំហាត់ប្រាណរហូតដល់50%។ តាមការស្រាវជ្រាវបានបង្ហាញថា ការហាត់ប្រាណរយៈពេល30នាទីក្នុងមួយថ្ងៃជាប្រចាំ អាចកាត់បន្ថយនូវអត្រាការកើតជម្ងឺមហារីក។
ប្រការប្រុងប្រយ័ត្នបួនចំនុចតូចៗក្នុងការតុបតែងក្នុងគេហដ្ឋាន
(1) កុំសូវប្រើប្រាស់គ្រឿងសង្ហារឹមលំអផ្ទះ ៖ នៅពេលដែលធ្វើការតុបតែងគេហដ្ឋាន គួរតែកុំសូវប្រើប្រាស់គ្រឿងសង្ហារឹមលំអផ្ទះ។ ពីព្រោះគ្រឿងសង្ហារឹមលំអផ្ទះទាំងនោះមានជាតិគីមីម្យ៉ាងឈ្មោះFormaldehydeដែលវាជាសារធាតុបង្កជម្ងឺមហារីក។
(2) កុំសូវប្រើប្រាស់ថ្មដែលមានដើមកំនើតមកពីតំបន់da liប្រទេសចិន និងថ្ម(Granite)៖ យល់ល្អពេលធ្វើការតុបតែងគេហដ្ឋានកុំសូវប្រើបា្រស់ថ្មដែលមានដើមកំនើតមកពីតំបន់da liប្រទេសចិន និងថ្ម(Granite)ពីព្រោះនៅក្នុងផលិតផលទំាងអស់នោះមានសារធាតុRadonដែលវាជាសារធាតុបង្កជម្ងឺមហារីក
(3) កុំសូវប្រើប្រាស់ថ្នាំលាបដែលមានសារធាតុប្រេង ៖ នៅក្នុងថ្នាំលាបដែលមានសារធាតុប្រេងនោះវាមានសារធាតុបង់សែន ជាតិគីមីម្យ៉ាងឈ្មោះFormaldehyde ឌីមេទីលបង់សែន មេទីលបង់សែន និងសូលុយស្យុងដែលមានសមាសធាតុគីមីសរីរាង្គឲ្យមានកំហាប់ទាប សារធាតុទាំងអស់នេះវាមានការប៉ះពាល់ដល់សុខភាពមនុស្ស ធ្វើឲ្យហានិភ័យកើតមហារីកមានការកើនឡើង។
(4) កុំសូវប្រើប្រាស់ថ្នាំលាងបង្គន់ ៖ នៅក្នុងថ្នាំថ្នាំលាងបង្គន់មួយចំនួនមានសារជាតិឌីក្លូរ៉ូបង់សែន វាអាចធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់មនុស្ស បណ្តាលឲ្យកើតមានជម្ងឺមហារីកសួតជាដើម។
សំរាន្តឲ្យបានគ្រប់ចំនួន7ម៉ោង
មន្ទីរស្រាវជ្រាវរោគមហារីករបស់សហរដ្ឋអាមេរិកបានធ្វើការពិនិត្យមើលបង្ហាញឲ្យឃើញថា ៖ ការសំរាន្តអាចប៉ះពាល់ដល់តុល្យភាពអរម៉ូនរបស់រាង្គកាយមនុស្ស ចំណែកឯអរម៉ូនមិនមានតុល្យភាពអាចជាកត្តារួមចំណែកក្នុងជម្ងឺមហារីក។ ចំពោះស្រ្តី រៀងរាល់យប់ ពេលវេលានៃការចូលដំណេកមិនតិចជាង7ម៉ោងឡើយ អត្រានៃជម្ងឺមហារីកបើប្រៀបធៀបជាមួយនឹងស្រ្តីដែលមានការលំហាត់ប្រាណសុខភាពល្អ ការចូលដំណេកតាមពេលវេលា គឺមានអត្រាខ្ពស់ជាង47%។
ញុំាបន្លែ និងផ្លែឈើចំនួនកន្លះគីឡូក្នុងមួយថ្ងៃ
អ្នកឯកទេសជម្ងឺមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានផ្តល់ជាយោបល់ថា ៖ ជារៀងរាល់ថ្ងៃ មនុស្សយើងត្រូវញុំាបន្លែ ឬផ្លែឈើមិនតិចជាង400ក្រាម ដល់ 500ក្រាមក្នុងមួយថ្ងៃ វាអាចមានប្រសិទ្ធភាពក្នុងការការពារកើតមានជម្ងឺមហារីក។
អ្នកឯកទេសជម្ងឺមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ជម្ងឺមហារីកមួយដែលមិនគួរមានការភ័យខ្លាចទេ គ្រាន់តែយល់ដឹងពីវិធីការពារវាគឺចាប់ផ្តើមពីក្នុងជីវភាពប្រចំាថ្ងៃត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន ពួកយើងនឹងអាចកាត់បន្ថយហានិភ័យកើតជម្ងឺមហារីក។