ក្រុមគ្រួសាររបស់អ្នកត្រូវធ្វើរោគវិនិច្ឆ័យឃើញថាកើតជម្ងឺមហារីក គឺត្រូវបា្រប់ពីការពិត ឬក៏ប្រើពាកកុកុហកក្នុងបំណងល្អទៅលាក់បាំង? ក្រុមគ្រួសារអ្នកជម្ងឺមហារីកជាច្រើនតែងពិបាកនឹងសំរេចចិត្តនៅពេលនោះ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ការប្រាប់ពីការពិត និង លាក់បាំងការពិតមិនអាចនិយាយជាមួយឡើយ។ “ពីព្រោះនៅមុខការពិតដ៏កាចសាហាវ មានមនុស្សខ្លះបែរជាអាចបង្កើនសា្មរតីតស៊ូ ប្រយុទ្ធនឹងជម្ងឺមហារីកបានយ៉ាងរឹងមាំ មិនតែប៉ុណ្ណោះអាចបង្កើត “អភូតហេតុ”ក្នុងការប្រឆាំងនឹងមហាបានរីកទៀតផង នៅក្នុងផ្នែកវិទ្យាសាស្រ្តមិនមានអ្វីចំលែកឡើយ។”មានស្រ្តីជាម្តាយវ័យក្មេងមួយរូបកើតជម្ងឺមហារីក ដើម្បីថែទាំក្មេងស្រីជាកូនដែលមានអាយុត្រឹមតែ១ឆ្នាំនៅបំបៅដោះនៅឡើយ នាងជាអ្នកកើតមហារីកដំណាក់កាលចុងក្រោយសំរេចចិត្តទទួលសហការព្យាបាលជាមួយគ្រូពេទ្យតស៊ូ និង ប្រយុទ្ធប្រឆាំងនឹងមហារីក បានបង្ខំអោយអាយុជីវិតរបស់ខ្លួនពន្យាបាន១០ឆ្នាំ។ មហាវិទ្យាល័យជេនហ្គឺសនៅទីក្រុងឡុងធ្លាប់មានការស្រាវជ្រាវដែលយកអ្នកជម្ងឺមហារីកសុដន់មកពិសោធន៍ ។ របាយការណ៍បង្ហាញថា ៖ តាមអត្រាស្ថិតិអាយុអ្នកជម្ងឺមហារីកនោះ អ្នកដែលមានស្មារតីតស៊ូខ្លាំងអាចរស់ដល់១០ឆ្នាំមានអត្រា៨០%។ អ្នកជម្ងឺដែលទទួលការព្យាបាលដោយនឹងនរអាចរស់បាន១០ឆ្នាំមានអត្រា៣៣% ឯអ្នកជម្ងឺតែងតែមានគំនិតអស់សង្ឃឹមមានតែ២០%ប៉ុណ្ណោះអាចរស់បាន១០ឆ្នាំ។ នៅពេលកោសិកាមហារីកជួបប្រទះនឹងអ្នកដែលមានកំលាំងចិត្តខ្លាំងក្លាអាចក្លាយជារួមតូច ផ្ទុយទៅវិញ ទោះបីជាប្រើថ្នាំល្អជាងគេ ចំពោះអ្នកជម្ងឺមហារីកដែលគ្មានកំលាំងចិត្ត បាត់បង់ជំនឿជាក់ ក៏មិនមានប្រសិទ្ធភាពប៉ុន្មានដែរ។
តើទៅតាមការពិតអ្នកជម្ងឺចង់ដឹងពីស្ថានភាពជម្ងឺពិតរបស់ខ្លួនឬទេ?
យោងតាមការស្រាវជ្រាវបង្ហាញថា ៖ អ្នកជម្ងឺ៨ភាគចង់ដឹងពីការពិត។ នៅពេលដែលកំនត់ការពិនិត្យច្បាស់ថាជាជម្ងឺមហារីក ត្រូវអោយគ្រូពេទ្យយកទាំងស្ថានភាពជម្ងឺ និង ផែនការព្យាបាលប្រាប់ដល់អ្នកជម្ងឺ។ នៅពេលពិភាក្សាពីស្ថានភាពជម្ងឺ អ្នកជម្ងឺ ស្វាមីឬភរិយាអ្នកជម្ងឺ និង ក្រុមគ្រួសារដែលពាក់ព័ន្ធអាចនៅទីនោះបាន។ ចំពោះចំនុចនេះមានសារៈសំខាន់ណាស់ ប្រសិនបើប្រាប់ពីលទ្ធផលពិនិត្យទៅអ្នកជម្ងឺ ខុសពីលទ្ធផលដែលប្រាប់ទៅកាន់ក្រុមគ្រួសារអ្នកជម្ងឺ ដូចនេះមុន និង ក្រោយធ្វើអោយអ្នកជម្ងឺបាត់បង់ការជឿជាក់ ព្រួយបារម្ភ និង យល់ច្រលំយ៉ាងខ្លាំងលើវិធីព្យាបាលរបស់គ្រូពេទ្យ ការប្រើថ្នាំ និង ទង្វើរបស់ក្រុមគ្រួសារ ដូចនេះប្រាកដជាប៉ះពាល់ដល់ប្រសិទ្ធភាពព្យាបាល។
ដូចនេះ ប្រាប់ការពិតទៅដល់អ្នកជម្ងឺហើយអាចផ្តល់ការគាំទ្រដល់ពួកគេយ៉ាងដូចម្តេច?
១. ពន្យល់បញ្ជាក់ពីជម្ងឺមហារីក= មានគំនិតខុសថាកើតមហារីកត្រូវតែស្លាប់ ៖ ដោយសារតែគំនិតបែបនេះហើយធ្វើអោយអ្នកជម្ងឺតែងតែមានអារម្មណ៍មិនប្រក្រតី។
តាមការអភិវឌ្ឍន៍នៃវិទ្យាពេទ្យក្នុងពេលបច្ចុប្បន្ន អ្នកជម្ងឺមហារីកមិនតិចឡើយទទួលបានប្រសិទ្ធភាពព្យាបាលល្អ ឬ រស់បានជាមួយជម្ងឺ។ ប្រសិនបើទទួលយកគំនិតនេះដោយចិត្តស្មោះនឹងអាចកាត់បន្ថយអារម្មណ៍អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺមហារីក។
២. ប្រឈមមុខនឹងជម្ងឺមហារីក មិនត្រូវខកខានពេលវេលាព្យាបាល ៖ ទទួលស្គាល់ជម្ងឺមហារីក ទទួលយកយោបល់គ្រូពេទ្យទៅព្យាបាលនៅមន្ទីរពេទ្យដែលមានជំនាញត្រឹមត្រូវ កុំអោយខកខានពេលព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលកាន់តែល្អ។
៣. ធ្វើការត្រៀមខ្លួនប្រយុទ្ធនឹងមហារីកក្នុងរយៈពេលវែង ៖ ការព្យាបាលជម្ងឺមហារីកមិនមែនគ្រាន់តែវះកាត់ចោលហើយក៏អស់ហើយទេ ដំណើរជម្ងឺរបស់វាគឺ យឺតៗសន្សឹមៗ ដូចនេះត្រូវធ្វើការត្រៀមខ្លួនប្រយុទ្ធនឹងមហារីកក្នុងរយៈពេលវែង។
៤. ប្រុងប្រយ័ត្នលើជាតិ ផលប៉ះពាល់ក្នុងដំណើរព្យាបាលដូចជា ៖ ណែនដើមទ្រូង ក្អួត ជ្រុះសក់-ល- ទាំងនេះជាការពិសាធន៍ដ៏ឈឺចាប់សំរាប់អ្នកជម្ងឺ។ ហើយអ្នកកើតជម្ងឺមហារីកលើផ្នែកមុខ សុដន់-ល-ដោយសារមហារីកអាចប៉ះពាល់លើមុខមាត់ ឬ លក្ខណៈពិសេសនៃភេទ-ល- អាចបង្កអោយកើតជាបង្ហាញផ្លូវចិត្ត។
៥. ចូលរួមក្នុងក្លឹបប្រឆាំងមហារីក ៖ សមាជិកទាំងអស់អាចផ្តល់ការគាំទ្រលើផ្លូវចិត្ត និង អារម្មណ៍ទៅវិញទៅមក។ នៅក្នុងក្លឹបប្រឆាំងមហារីក“ធ្វើការព្យាបាលដោយពាក្យពេចន៍”ជាមួយអ្នកជម្ងឺដទៃទៀត ចែករំលែកបទពិសោធន៍ខ្លួនទៅអោយអ្នកជម្ងឺដទៃ ទោះបីជាកើតមហារីក ក៏អាចសំរេចនូវរបៀបរស់នៅ និង គុណភាពជីវភាពរស់នៅដោយខ្លួនឯងដែរ។
តាមការស្រាវជ្រាវបង្ហាញថា ៖ អ្នកជម្ងឺមហារីកដែលមានទង្វើផ្លូវចិត្តដូចខាងក្រោមនេះ អាចពន្យាអាយុជីវិតបានគួរអោយកត់សំគាល់ដូចជា ៖
១. អាចពោរពេញដោយក្តីសង្ឃឹម និង ជំនឿជាក់ក្នុងជីវិតជានិច្ច។
២. អាចនិយាយចេញ ឬ បញ្ចេញពីអារម្មណ៍សៅហ្មងរបស់ខ្លួនបានភា្លមៗ
៣. អាចបន្តការចូលរួមកម្មវិធីដែលមានន័យ និង មានភាពសប្បាយផ្សេងៗ។
៤. អាចមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនៅជុំវិញខ្លួន។
ផ្ទុយទៅវិញ អារម្មណ៍អវិជ្ជមានមិនរីករាយអាចបង្កើនល្បឿនជម្ងឺអោយកាន់តែអាក្រក់ឡើង។