យោងទៅតាមសង្គមបច្ចេកវិទ្យារីកចម្រើន បច្ចុប្បន្នវិធីព្យាបាលជម្ងឺមហារីកក៏មានការរីកចម្រើនឡើងដែរ។ ថ្វីត្បិតតែដូច្នេះ ប៉ុន្តែការព្យាបាលមហារីកជាច្រើនក្នុងផ្នែកវេជ្ជសាស្រ្តនៅមិនទាន់មានប្រសិទ្ធភាពព្យាបាលល្អនៅឡើយ។ តើនេះមកពីមូលហេតុអ្វី? អ្នកជំនាញមហារីកបង្ហាញថា បង្កើតប្រសិទ្ធភាពព្យាបាល ក្រៅពីត្រូវការបច្ចេកទេសព្យាបាលដ៏ទំនើបហើយក៏ត្រូវការបង្កើនតំហែទាំបំរុងទុកមុនដែរ។ នៅមុនក្រោយការព្យាបាលអ្នកជម្ងឺមហារីក ធ្វើការងារតំហែទាំបំរុងទុកអាចជួយអ្នកជម្ងឺកាត់បន្ថយសំពាធផ្លូវចិត្ត បង្កើនជំនឿជាក់ក្នុងការព្យាបាលរបស់អ្នកជម្ងឺ បង្កើនប្រសិទ្ធភាពព្យាបាល។ ដូចនេះ តើត្រូវធ្វើតំហែទាំបំរុងទុកដូចមេ្តចទើបត្រឹមត្រូវ? អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមករកវិធីជូនអ្នក។
ជាដំបូងគឺ តំហែទាំផ្លូវចិត្ត ចាប់ពីពេលដែលអ្នកជម្ងឺចូលសំរាកមន្ទីរពេទ្យ គ្រូពេទ្យ គិលានុប្បដ្ឋយិកាត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជម្ងឺដោយខ្លួនឯង មានចិត្តអំនត់ស្តាប់ទុក្ខលំបាករបស់អ្នកជម្ងឺ យល់ពីតម្រូវការរបស់អ្នកជម្ងឺ និយាយបកស្រាយពីចម្ងល់របស់អ្នកជម្ងឺអោយបានម៉ត់ចត់ បង្កើនភាពជឿជាក់របស់អ្នកជម្ងឺ។
បន្ទាប់មកគឺ តំហែទាំក្នុងការព្យាបាល នៅកំឡុងពេលព្យាបាលគ្រូពេទ្យ គិលានុប្បដ្ឋាយិកាត្រូវពន្យល់ណែនាំពីគុណប្រយោជន៍ផែនការព្យាបាលដល់អ្នកជម្ងឺ និង ក្រុមគ្រួសារអោយបានល្អិតល្អន់ បកស្រាយពីបង្ហាញដែលអាចកើតឡើងនៅកំឡុងពេលព្យាបាលអោយទាន់ពេលវេលា ដើម្បីទទួលបានការយោគយល់ និង សហការព្យាបាលពីអ្នកជម្ងឺនិងក្រុមគ្រួសារ។ នៅមុនពេលព្យាបាលគួរបង្រៀនអោយអ្នកជម្ងឺចេះវិធីតំហែទាំប្រចាំថ្ងៃដូចជា៖ តើត្រូវបន្ទោរបង់ធំលើគ្រែយ៉ាងដូចមេ្តច? តើត្រូវរក្សាអនាម័យមុខរបួសយ៉ាងដូចម្តេច? តើត្រូវសំអាតស្លេសក្នុងផ្នែកមាត់យ៉ាងដូចម្តេច? -ល- ដូចនេះទើបអាចការពារភាពក្លាយ។
ក្រៅពីនេះ ត្រូវតែយកចិត្តទុកដាក់លើតំហែទាំអាហារ។ ជម្ងឺមហារីកជាជម្ងឺបែបបំផ្លាញ អ្នកជម្ងឺដែលកើតមហារីក សុខភាពមានលក្ខណៈខ្សោយ ដោយហេតុនេះទាមទារអោយគ្រូពេទ្យ គិលានុប្បដ្ឋាយិកានៅមុននឹងក្រោយពេលព្យាបាលត្រូវពន្យល់ពីសារៈសំខាន់នៃការបំប៉នសារពាង្គកាយ បង្កើនថាមពលប្រព័ន្ធការពាររាងកាយអោយអ្នកជម្ងឺដឹង ហើយណែនាំអោយអ្នកជម្ងឺបរិភោគអាហារដែលសមស្រប ត្រូវស្រូបយកអាហារដែលមាន ប្រូតេអ៊ីនខ្ពស់ កម្តៅខ្ពស់ វីតាមីនខ្ពស់ សារជាតិចិញ្ចឹមខ្ពស់អោយបានច្រើនជាចំបង។ ត្រូវតែព្យាយាមជៀសវាងពីអាហារដែលមានជាតិហឹលខ្លាំង។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប៉ុន្មានឆ្នាំមកនេះខិតខំព្យាយាមទាំងកំលាំងកាយកំលាំងចិត្តក្នុងការស្រាវជ្រាវវិធីព្យាបាលជម្ងឺមហារីក។ បានរួមផ្សំគុណប្រយោជន៍នៃការព្យាបាលតាមវិទ្យាពេទ្យចិន និង អឺរ៉ុប បង្កើតបានបច្ចេកទេសព្យាបាលពិសេសច្រើនប្រភេទយ៉ាងទំនើប ហើយមានប្រសិទ្ធភាពក្នុងបម្រើបម្រាស់ផ្នែកវេជ្ជសាស្រ្តយ៉ាងល្អ។ ចាប់តាំងពីមន្ទីរពេទ្យបង្កើតឡើងមកបានបន្តជាប់រហូតនូវស្មារតី “ផ្តល់សេវាកម្មព្យាបាលដ៏ពេញចិត្តបំផុតដល់មនុស្សគ្រប់រូប”មិនត្រឹមតែផ្តោតអារម្មណ៍ក្នុងបច្ចេកវិទ្យាព្យាបាលទំនើបប៉ុណ្ណោះ ហើយនៅក្នុងសេវាកម្មលើមនុស្សក៏បានធ្វើអោយអ្នកជម្ងឺមហារីកមានក្តីរំភើបម្តងហើយម្តងទៀត។ ទទូលបានការកោតសរសើរពីសំណាក់អ្នកជម្ងឺនៅក្នុង និង ក្រៅប្រទេស។