នៅខណៈពេលអ្នកជម្ងឺមហារីកទទួលការព្យាបាលដោយវិទ្យុសកម្មអាចមានអាការៈមិនស្រួលក្នុងខ្លួនដូចជា ៖ វិលមុខ ណែនដើមទ្រូង ក្អួត-ល- ។ ទាំងនេះបណ្តាលមកពីផ្នែកក្នុងសារពាង្គកាយជាច្រើនត្រូវរងរបួស។ ដូចនេះ ចំពោះអ្នកជម្ងឺទទួលការព្យាបាលត្រូវធ្វើតំហែទាំនៅមុន ក្នុងកំឡុងពេល ឬ ក្រោយពេលធ្វើការព្យាបាលដោយវិទ្យុសកម្ម ធ្វើអោយអ្នកជម្ងឺអាចដំណើរការព្យាបាលបានយ៉ាងមានទំនុកចិត្ត បំបាត់ការព្រួយបារម្ភលើកត្តាផ្សេងៗ។ ខាងក្រោមនេះជាការណែនាំពីតំហែទាំដែលគ្រូពេទ្យ និង គិលានុប្បដ្ឋយិកាត្រូវធ្វើចំពោះអ្នកជម្ងឺ នៅមុន ក្នុងកំឡុងពេល ឬ ក្រោយពេលធ្វើការព្យាបាលដោយវិទ្យុសកម្ម។
១. តំហែទាំមុនពេលព្យាបាលដោយវិទ្យុសកម្ម
នៅមុនពេលព្យាបាលត្រូវធ្វើការងារបើកចិត្តអ្នកជម្ងឺអោយបានល្អ ធ្វើអោយអ្នកជម្ងឺយល់ដឹងពីការព្យាបាលដោយវិទ្យុសកម្មជាមុនសិន ជៀសវាងការព្រួយបារម្ភ មានអារម្មណ៍ភ័យខ្លាច បន្ទាប់មកកែសម្រួលស្ថានភាពលើរាងកាយទាំងមូល កត់សំគាល់ការរបៀបអាហារមានសារជាតិចិញ្ចឹម កែតម្រួលស្ថានភាពតាមផ្នែកខ្លះ ជៀសវាងការក្លាយទៅតាមផ្នែកនៃសារពាង្គកាយ។ ប្រសិនបើអ្នកជម្ងឺមហារីកច្រមុះនៅពេលព្យាបាលដោយវិទ្យុសកម្មត្រូវលាងសំអាតផ្នែកច្រមុះអោយស្អាតបំផុត អ្នកជម្ងឺមហារីកបំពង់អាហារត្រូវជៀសវាងការបរិភោគអាហាររឹងខ្លាំង និង អាហារមានរសជាតិខ្លាំងនៅពេលព្យាបាលដោយវិទ្យុសកម្ម។
២. តំហែទាំក្នុងកំឡុងពេលព្យាបាលដោយវិទ្យុសកម្ម
នៅពេលព្យាបាលដោយវិទ្យុសកម្មអ្នកជម្ងឺមហារីកតែងមានអាការៈដូចជា ៖ ឈឺចាប់ ចេញឈាម សាច់កា្លយ វិលមុខ មិនមានចំណង់អាហារ-ល- ត្រូវព្យាបាលអាការៈទាំងនេះភា្លមៗ។ ជាដំបូង គ្រូពេទ្យត្រូវកត់សំគាល់លើការកែសម្រួលវិធីព្យាបាល និង បរិមាណថ្នាំ ប្រឹងអស់ពីលទ្ធភាពការពារទីតាំងដែលមិនចាំបាច់បាញ់កាំរស្មី ជាមួយគ្នានោះផ្តល់ថ្នាំទប់អារម្មណ៍ ថាំ្នប្រភេទវីតាមីនB អោយអ្នកជម្ងឺ។ បន្ទាប់មក អោយអ្នកជម្ងឺបរិភោគទឹកក្នុងបរិមាណសមល្មម ឈានដល់គោលដៅកាត់បន្ថយប្រតិកម្មពេញទាំងរាងកាយ និង ជៀសវាងការខូចខាតនៅតាមផ្នែកខ្លះដែលបង្កដោយការបាញ់វិទ្យុសកម្ម។ នៅដំណើរការព្យាបាល គ្រូពេទ្យគួរកត់សំគាល់ពិនិត្យមើលបម្រែបម្រួលដំណើរឈាម ដូចជា នៅពេលកោសិកាទាបជាង 3.0×109/L ប្លាកែតទាបជាង8.0×109/L ត្រូវរកមូលហេតុភា្លមៗ និង បញ្ឈប់ការព្យាបាល ផ្តល់អោយអ្នកជម្ងឺនៅការរួមផ្សំគ្នាដែលសមស្របមួយ។
៣. តំហែទាំក្រោយពេលព្យាបាលដោយវិទ្យុសកម្ម
ក្រោយការបាញ់កាំរស្មីហើយផ្នែកនៃស្បែកខ្លះរបស់អ្នកជម្ងឺត្រូវរក្សាភាពស្អាតជានិច្ច ជៀសវាងការប៉ះពាល់រូបធាតុគីមីផ្សេងៗ មិនត្រូវអោយផ្នែកខ្លះនៃស្បែកប៉ះកកិតខ្លាំងពេក។ អាវក្នុងរបស់អ្នកជម្ងឺត្រូវមានសាច់ក្រណាត់ទន់ កអាវមិនត្រូវរឹងពេក។ គ្រឿងក្នុងដែលត្រូវកាំរស្មីហើយខូចខាត កំលាំងប្រឆាំងជម្ងឺធ្លាក់ចុះ ងាយនឹងកើតជម្ងឺក្លាយ ដូចនេះត្រូវធ្វើការថែរក្សាតាមផ្នែកដែលត្រូវទទួលការព្យាបាលដោយវិទ្យុសកម្ម។ ចំពោះការព្យាបាលដោយវិទ្យុសកម្មដែលលំអិត ដូចជា ក្រោយការព្យាបាលមហារីកបំពង់អាហារដោយវិទ្យុសកម្មហើយត្រូវបរិភោគអាហារទន់ៗ។ ក្រោយការព្យាបាលមហារីកពោះវៀនត្រូវរកវិធីជៀសវាងការទល់លាមក។ ចំពោះទីតាំងដុំសាច់សរិរាង្គដើមដែលធ្លាប់ត្រូវបាញ់កាំរស្មីរួចមិនត្រូវធ្វើការពិនិត្យសុខភាពផ្តេសផ្តាសឡើយ មិនដូច្នេះអាចបណ្តាលអោយក្លាយជាមុខរបួសដែលព្យាបាលមិនជា។
នៅក្នុងស្ថានភាពជាច្រើន អ្នកជម្ងឺនៅពេលធ្វើការព្យាបាលដោយវិទ្យុសកម្មតែមានផលប៉ះពាល់ទៅលើស្បែក និង ស្រទាប់ភា្នស នៅពេលនោះ គិលានុប្បដ្ឋានិយាក៏ត្រូវជួយអ្នកជម្ងឺអោយធ្វើតំហែទាំដែលសមស្របមកធានាលើសុខភាពអ្នកជម្ងឺ។
៤. តំហែទាំពេលមានផលប៉ះពាល់ក្នុងការព្យាបាលដោយវិទ្យុសកម្ម
(១)តំហែទាំផលប៉ះពាល់លើស្បែក
អ្នកជម្ងឺក្រោយពេលឆ្លងកាត់ការបាញ់កម្មរស្មីមកលើស្បែក អាចកកើតជាផលប៉ះពាល់តិចច្រើនតាមកំរិតមិនដូចគ្នា ដូចជា កើតអុចក្រហម របកស្បែកបែបស្ងួត និង បែបសើម។ ការកើតអុចក្រហមជាធម្មតាមិនបាច់ព្យាបាលនឹងបាត់ទៅវិញដោយខ្លួនឯង។ ការរបកស្បែកបែបស្ងួតក៏មិនចាំបាច់ប្រើថ្នាំ គ្រាន់តែត្រួតពិនិត្យអោយបានដិតដល់ ឬ ប្រើម្សៅរលោង ម្សៅបំបាត់កន្ទួល សាប៊ូលាងសំអាតស្បែក និង សាប៊ូធ្វើអោយស្បែករលោងស្អាត ឬ បំបាត់រមាស់។ ចំពោះរបកស្បែកបែបសើមគួរតែរកវិធីខ្លះមកប្រើ ដើម្បីជៀសវាងការកា្លយរួមផ្សំជាមួយគ្នាទៀត គឺអាចប្រើថ្នាំលាបផ្សះជម្ងឺ (អង់ទីប៊ីយ៊ូទិក) នៅពេលខ្លះក៏ត្រូវការប្រើថ្នាំលាបបំបាត់ស្នាមខាងក្រៅដែរ។
(២) តំហែទាំផលប៉ះពាល់លើស្រទាប់ភា្នស
ផ្នែកមាត់អាចប្រើអំបិល ឬ ទឹកខ្ពុលមាត់។ ចំពោះការរលាកច្រមុះដោយបាញ់កាំរស្មីអាចប្រើ ខ្លាញ់ត្រី ប្រេងលាបច្រមុះ។ ចំពោះការរលាកបំពង់កដោយបាញ់កាំរស្មីអាចប្រើការចំហុយបំពង់ក ត្រូវតែប្រើថ្នាំផ្សះលាយបញ្ចូល។ ចំពោះការរលាកភ្នែកដោយបាញ់កាំរស្មីអាចប្រើថ្នាំត្រជាក់ដាក់ភ្នែក និង ថ្នាំលាបជុំវិញភ្នែក។ ចំពោះការរលាកពោះវៀនដោយបាញ់កាំរស្មី ក៏អាចប្រើសារធាតុខ្លះលាយផ្សំដាក់ចូលក្នុងសំឡដូចជា៖ ថ្នាំ synthomycin;sintomycin;dl-chloramphenicol និង ថ្នាំការពារការប្រតិកម្មស្បែក ប្រេងស្ងួត-ល-។