អ្នកជម្ងឺ ជាពិសេសអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ព្រោះថាដុំសាច់ផ្លាស់ទី ធ្វើអោយតែងតែមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង យល់ថាក្នុងខ្លួនមិនស្រួលពេញទាំងខ្លួន។ ការធ្វើទុក្ខដោយឈឺចាប់តែងតែធ្វើអោយអ្នកជម្ងឺរងគ្រោះច្រើនឡើង គុណភាពនៃការរស់នៅក៏ធ្លាក់ចុះទៅតាមនោះដែរ។
ថ្វីត្បិតតែមានថ្នាំបំបាត់ការឈឺចាប់យ៉ាងច្រើនអាចព្យាបាលការឈឺចាប់នៃមហារីកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែមានក្រុមគ្រួសារជាច្រើនព្រួយបារម្ភថា បើប្រើថ្នាំបំបាត់ការឈឺចាប់យូរៗទៅធ្វើអោយមានផលប៉ះពាល់ដល់សុខភាព ងាយនឹងធ្វើអោយអ្នកជម្ងឺកើតមានការពឹងពាក់លើថ្នាំ ដូចនេះពួកគេចូលចិត្តម៉ាស្សាអោយអ្នកជម្ងឺ ឬ អញ្ជើញគ្រូម៉ាស្សាមកធ្វើការព្យាបាលដោយម៉ាស្សាអោយអ្នកជម្ងឺ យល់ថានេះអាចកាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺបាន ហើយអាចទទួលបានការយកចិត្តទុកដាក់ និង កក់ក្តៅទៀតផង ហើយការព្យាបាលបែបរូបសាស្រ្តបែបនេះមិនមានផលប៉ះពាល់អ្វីឡើយ។ ប៉ុន្តែ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីសូមដាស់តឿនថា ៖ សូមកុំធ្វើការម៉ាស្សាអោយអ្នកជម្ងឺផ្តេសផ្តាស ជាពិសេសអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ព្រោះថាឆ្អឹងរបស់ពួកគេសឹងតែផុយជាងតាវហ៊ូ ទោះបីជាប្រើកំលាំងស្រាលក៏អាចធ្វើអោយប្រេះឆ្អឹង ដូចនេះធ្វើអោយអ្នកជម្ងឺបង្កើនការឈឺចាប់ឥតប្រយោជន៍។
នៅពេលដែលប្រទះឃើញថាអ្នកជម្ងឺកើតមហារីកប្រភេទកាច ប្រសិនបើធ្វើការម៉ាស្សាលើផ្នែកដែលកើតមហារីក ថ្វីត្បិតតែគ្មានកំនត់ត្រាបញ្ជាក់ថា ការម៉ាស្សា ឬ គក់ច្របាច់មិនធ្វើអោយមហារីករីកសាយធំ ប៉ុន្តែការម៉ាស្សាមិនអាចជួយសំលាប់កោសិកាមហារីកបានឡើយ។ ជាមួយគ្នានោះ ទង្វើបែបនេះអាចនឹងមានគ្រោះថ្នាក់ ដូចនេះចំពោះអ្នកជម្ងឺដែលកើតមានការផ្លាស់ទីនៃឆ្អឹងតែមិនទាន់បានប្រទះឃើញនោះ ការម៉ាស្សា ឬ គក់ច្របាច់សំរាប់មនុស្សធម្មតាក៏អាចធ្វើអោយពួកគេប្រេះឆ្អឹងបានដែរ។
ការឈឺចាប់ជារោគសញ្ញាសំខាន់នៃការផ្លាស់ទីឆ្អឹងរបស់អ្នកជម្ងឺមហារីក។ ដូចនេះប្រសិនបើអ្នកជម្ងឺមានប្រវត្តិជម្ងឺមហារីក ហើយនិយាយថា ឈឺចាប់នៅផ្នែកណាមួយ ឬ ឈឺចាប់ពេញទាំងសារពាង្គកាយនោះ ល្អបំផុតកុំម៉ាស្សាអោយអ្នកជម្ងឺផ្តេសផ្តាស នេះអាចធ្វើអោយមានលទ្ធផលផ្ទុយពីអ្វីដែលអ្នកចង់បាន។ តាមស្ថានភាពទូទៅ អ្នកជម្ងឺមហារីកដែលមានការផ្លាស់ទីឆ្អឹងអាចរងការបំផ្លាញធ្ងន់ធ្ងរ មានលក្ខណៈធ្ងន់ធ្ងរជាងអ្នកដែលរលុងឆ្អឹងទៀតផង ជាធម្មតាសូម្បីតែសង្គត់បន្តិចក៏មិនបានដែរ គ្រាន់តែច្របាច់ថ្នមៗក៏ងាយបណ្តាលអោយប្រេះឆ្អឹង នាំមកនូវការឈឺចាប់កាន់តែខ្លាំងដល់អ្នកជម្ងឺ។ បច្ចុប្បន្នវិធីព្យាបាលការឈឺចាប់ដោយមហារីកពឹងពាក់លើផលិតផលថ្នាំ ចំពោះការម៉ាស្សាដែលសម្រួលការឈឺចាប់ជាធម្មតា អាចជាឃាតករគ្មានស្រមោលចំពោះអ្នកជម្ងឺមហារីក។