ជម្ងឺមហារីកតែងមានស្ថានភាពបែបនេះកើតឡើង។ ក្នុងកំឡុងពេលព្យាបាលធ្វើទៅបានយ៉ាងរលូន នៅពេលសារពាង្គកាយអ្នកជម្ងឺមានការធូរស្រាលយ៉ាងអស្ចារ្យធ្វើអោយអ្នកជម្ងឺ និង ក្រុមគ្រួសាររីករាយយ៉ាងខ្លាំងនោះ មហារីកក៏លាប់ឡើងវិញ។ ដោយហេតុនេះ អ្នកជម្ងឺជាច្រើនមានការសង្ស័យនឹងវិធីព្យាបាលរបស់គ្រូពេទ្យ រហូតដល់យល់ថានេះជាការដាស់ទោសរបស់ទេវតាចំពោះខ្លួន ហើយបោះបង់ចោលខ្លួនឯង។ ដូចនេះ ធ្វើជាអ្នកជម្ងឺ ប្រសិនបើមហារីកវាតែងតែលាប់ឡើងវិញ តើត្រូវរៀបចំផ្លូវចិត្តយ៉ាងដូចម្តេច?
ដើម្បីកំចាត់ចោលអារម្មណ៍ភ័យខ្លាចចំពោះការលាប់ឡើងវិញ ត្រូវគ្រប់គ្រងផ្លូវចិត្តដែលច្របូកច្របល់ក្នុងដំណើរការព្យាបាល។ ជាដំបូងត្រូវអោយអ្នកជម្ងឺដឹងថា ការកសាងស្ថានភាពផ្លូវចិត្តដែលមានប្រយោជន៍ដល់សុខភាពមិនមែនអាចដំណើរទៅយ៉ាងរលូនឡើយ។ ពួកយើងលើកទឹកចិត្តអ្នកជម្ងឺកុំអោយពឹងពាក់លើការព្យាបាលទាំងស្រុង កុំសម្លឹងរកតែគ្រូពេទ្យ តែត្រូវដាស់តឿនខ្លួនឯងអោយបង្កើនថាមពលសារពាង្គកាយទៅបង្ក្រាបការលាប់ឡើងវិញនៃមហារីក។ ជាដំបូង អ្នកជម្ងឺគួរចងចាំរឿងទាំងនេះ ៖
1. ត្រូវសុំជំនួយពីអ្នករាល់គ្នាដែលអាចធ្វើអោយអ្នកទទួលបានសុខភាពល្អជាថ្មីដូចជា ៖ សូមអោយក្រុមគ្រួសារ មិត្តភក្តិ គ្រូពេទ្យគិលានុប្បដ្ឋយិកាយល់ដឹង និង អធ្យាស្រ័យលើតម្រូវការផ្លូវចិត្ត និង អារម្មណ៍រំជើបរំជួលរបស់ខ្លួន។ កំលាំង និង ភាពក្លាហានដែលអ្នកត្រូវមានសំរាប់ប្រយុទ្ធនឹងភាពអស់សង្ឃឹមបានមកដោយសារកី្តស្រលាញ់ និង ការគ្រាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេ។
2. កុំគិតអំពីលទ្ធផលចុងក្រោយដែលអាក្រក់ ៖ សូមអ្នកចងចាំថា ការភ័យខា្លច និង ឈឺចាប់គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ ទុក្ខកង្វល់ និង ការអស់សង្ឃឹមដែលបានមកពីអ្វីទាំងនេះនឹងត្រូវកន្លងហួសទៅ។
3. កុំយកការលាប់ឡើងវិញទុកជាការព្យាបាលគ្មានប្រសិទ្ធភាព។ សូមយកការលាប់ឡើងវិញនៃជម្ងឺទុកជាព័ត៌មានដែលសារពាង្គកាយចង់ប្រាប់នូវអ្វីមួយដល់អ្នក។ ពួកវាអាចដាស់តឿនអ្នក ៖
(1)ការច្របូកច្របល់នៅក្នុងខ្លួនអ្នកមិនទាន់ដោះស្រាយបានទាំងស្រុង សូមគ្រូពេទ្យ អ្នកជំនាញជួយធ្វើការព្យាបាលអោយអ្នកថែមមួយកំរិតទៀត។
(2)អ្នកគួរត្រូវការសំរាកបន្ធូលអារម្មណ៍អោយបានល្អម្តង។
(3)តើអ្នកតែងតែមានអារម្មណ៍ចង់ឈ្នះខ្លាំងពេកហើយធ្វើអោយផ្លូវចិត្តតឹងណែន។ ក្រោយពេលធ្វើការព្យាបាលមហារីករួច គ្រូពេទ្យនឹងដាស់តឿនអ្នកអោយមានការផ្លាស់ប្តូរខ្លះក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែការផ្លាស់ប្តូរមិនមែនត្រឹមតែមួយថ្ងៃក៏ធ្វើបានឡើយ។ មិនចាំបាច់ខ្វល់ពីល្បឿននៃការផ្លាស់ប្តូរឡើយ អោយតែមានកំលាំងបានហើយ។
(4)តើមកពីអ្នកមានការជឿជាក់ពេកហើយធ្វេសប្រហែសមែនឬ? មានអ្នកជម្ងឺខ្លះឆ្លងកាត់ការព្យាបាល និង តំហែទាំហើយទទួលបានប្រសិទ្ធភាពយ៉ាងល្អ ហើយក៏បោះចោលកំរិតនៃការថែទាំបន្តទៀត។ មានទំលាប់បំពេញតំរូវការតែមួយពេល ហើយពិបាកនឹងទ្រាំទ្របន្តរបៀបរស់នៅដែលថ្មី នាំអោយស្ថានភាពជម្ងឺលាប់សារជាថ្មី។
(5) ចាត់ទុកសុខភាពរបស់អ្នកជារឿងធំបំផុតក្នុងជីវិត។ កុំធ្វើអ្វីដែលខ្លួនឯងមិនចូលចិត្តរំខានដល់ការព្យាបាលមហារីក។
ឧទារហណ៍ខាងលើនេះគ្រាន់តែជាព័ត៌មានមួយចំនួននៃការលាប់ឡើងវិញរបស់ជម្ងឺមហារីក ប៉ុន្តែសំខាន់ជាងគេនោះគឺអ្នកជម្ងឺត្រូវយល់ពីផ្លូវចិត្តរបស់ខ្លួនផ្ទាល់។
ក្រៅពីនេះ អ្នកជម្ងឺត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់លើបំរែបម្រួលជីវភាព និង អារម្មណ៍នៅមុនពេលដែលលាប់ឡើងវិញ។ តើមានរឿងអ្វីកើតឡើង ទង្វើរបស់អ្នកមានខុសបែ្លកពីមុនយ៉ាងណាខ្លះ។ គ្រួសារ មិត្តភក្តិ និងខ្លួនផ្ទាល់មានការវាយតម្លៃយ៉ាងដូចម្តេចលើរឿងនេះ។ ទាំងនេះជាជំនួយដ៏ធំក្នុងការពិនិត្យរកមូលហេតុលាប់ឡើងវិញ ដើម្បីងាយស្រួលសម្រួលជំនឿជាក់ និង របៀបរស់នៅជាថ្មី។