ជម្ងឺមហារីកបច្ចុប្បន្នជាមូលហេតុសំខាន់ដែលបណ្តាលអោយស្លាប់ សំណាងអាក្រក់កើតមហារីក ទោះបីជាអ្នកជម្ងឺខ្លួនផ្ទាល់ឬក្រុមគ្រួសារ សុទ្ធតែជារឿងឈឺចាប់បំផុត។ ឯទឹកចិត្តនិងការថែទាំរបស់ក្រុមគ្រួសារអ្នកជម្ងឺ មានសារៈសំខាន់មិនអាចធ្វេសប្រហែសបាននៅក្នុងដំណើរការព្យាបាលអ្នកជម្ងឺ។
ចាប់ពីពេលកើតជម្ងឺ ក្រុមគ្រួសារគឺដឹងមុនគេពីស្ថានភាពជម្ងឺ ផែនការព្យាបាលនិងស្ថានភាពចុងក្រោយរំពឹងទុក។ បើសិនក្រុមគ្រួសារដោយសារដឹងស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរ គ្មានសង្ឃឹមក្នុងការព្យាបាលហើយបង្ហាញអារម្មណ៍ទឹកចិត្តមិនល្អនៅចំពោះមុខអ្នកជម្ងឺ នោះងាយបំផុតធ្វើអោយអ្នកជម្ងឺបង្កជាឥទ្ធិពលអស់ការតស៊ូ មានផលអាក្រក់សម្រាប់ការព្យាបាលនិងសះស្បើយ។ ដូច្នេះ ក្រុមគ្រួសារអ្នកជម្ងឺមហារីកក្នុងជីវភាពរស់នៅប្រចាំថ្ងៃគួរប្រុងប្រយ័ត្ន៤ចំនុចដូចខាងក្រោម ៖
១. រក្សាការស្ងប់ចិត្ត ព្យាយាមប្រឈមមុខ
សមាជិកក្រុមគ្រួសារបើសិនក្នុងពេលដំបូងគេរកឃើញកើតមានជម្ងឺមហារីក ដាច់ខាតមិនត្រូវភ័យស្លន់ស្លោនោះទេ ក៏មិនត្រូវឈឺចាប់យំយែកដែរ។ កើតជម្ងឺមហារីកមិនមែនមានសេចក្តីថាស្លាប់នោះទេ បច្ចុប្បន្នមហារីកជាច្រើនឆ្លងកាត់ការព្យាបាលទទួលបានប្រសិទ្ធភាពល្អប្រសើរ។ ដូច្នេះក្រុមគ្រួសារនៅពេលនោះត្រូវរក្សាទឹកចិត្តស្ងប់ស្ងាត់នឹងនរ ព្យាយាមស្វែងរកការព្យាបាល។ នាំអ្នកជម្ងឺទៅពិគ្រោះនិងពិនិត្យនៅមន្ទីរពេទ្យឯកទេសមហារីក។ រួចយោងតាមដំបូន្មានលោកវេជ្ជបណ្ឌិត ជ្រើសរើសវិធីព្យាបាលដែលសមស្រប។
២. ជម្រុញលើកទឹកចិត្តអ្នកជម្ងឺ ពង្រឹងជំនឿចិត្តឆន្ទះ
នៅពេលអ្នកជម្ងឺដឹងខ្លួនឯងកើតជម្ងឺមហារីករួចមក តែងតែបង្ហាញទឹកចិត្តអារម្មណ៍អស់សង្ឃឹម និងទុក្ខសោកទុដ្ឋិនិយម នេះពន្លឿនការលូតលាស់នៃជម្ងឺ មានផលអាក្រក់សមា្រប់ការព្យាបាលនិងរំពឹងទុកនៃជម្ងឺ។ ក្នុងពេលនេះក្រុមគ្រួសារគួរពង្រឹងជំនឿចិត្តការព្យាបាល ព្រមទាំងជម្រុញលើកទឹកចិត្តបងប្អូនញាតិសន្តានជុំវិញទាំងអស់ ត្រូវមានអារម្មណ៍ទឹកចិត្តព្យាយាមសុដ្ឋិនិយមទៅជួយនិងជះឥទ្ធិពលអ្នកជម្ងឺ បន្ថែមកម្លាំងប្រឆាំងជម្ងឺរបស់អ្នកជម្ងឺ។
៣. ការថែទាំប្រចាំថ្ងៃ ជួយអោយសះស្បើយ
ទោះបីជាអ្នកជម្ងឺស្ថិតក្នុងកំលុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឬសម្រាកថែទាំនៅផ្ទះ គន្លឹះសំខាន់គឺត្រូវធ្វើការថែទាំប្រចាំថ្ងៃអោយបានល្អ។ ការថែទាំប្រចាំថ្ងៃរួមមាន ៖ ការថែទាំគេងសម្រាក ការថែទាំបរិភោគ និងការថែទាំចិត្តសាស្ត្រ។ ក្រុមគ្រួសារអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលរបស់អ្នកជម្ងឺ យោងតាមស្ថានភាពអ្នកជម្ងឺកំនត់វិធីថែទាំដែលសមស្រប។ អ្នកជម្ងឺមហារីកតែងតែមានស្ថានភាពចំណង់ឃ្លានបានកាត់បន្ថយ ការរំលាយអាហារមិនល្អ ដូច្នេះចំពោះការបរិភោគត្រូវពង្រឹងជីវជាតិបំប៉ន ដោយផ្តល់អាហារងាយរំលាយជាសំខាន់ ហាមមិនបរិភោគអាហារដែលរឹង ហឹរឬប្រភេទរំញោច។
៤. ព្យាយាមចូលរួមសកម្មភាពកម្មវិធី រក្សាទឹកចិត្តស្រស់ស្រាយសុទិដ្ឋិនិយម
ក្នុងស្ថានភាពដែលខ្លួនប្រាណអ្នកជម្ងឺអំណោយផល ក្រុមគ្រួសារគួរជម្រុញលើកទឹកចិត្តអ្នកជម្ងឺព្យាយាមចូលរួមសកម្មភាពសង្គម អនុញ្ញាតិអោយអ្នកជម្ងឺធ្វើការងារផ្ទះឬការងារមានកម្រិតណាមួយដែលអ្នកជម្ងឺអាចមានលទ្ធភាពធ្វើបាន។ ធ្វើអោយអ្នកជម្ងឺយល់ពីតម្លៃរស់នៅនៃជីវិត ជួយអ្នកជម្ងឺបង្កើនជំនឿចិត្តក្នុងការរស់នៅ។