មហារីកក្រពេញប្រូស្តាតទោះបីជាជម្ងឺមហារីកប្រភេទកាចដែលបុរសតែងតែជួបប្រទះ ប៉ុន្តែអោយតែអាចធ្វើបានរកឃើញនិងព្យាបាលក្នុងដំណាក់កាលដំបូងគឺទទួលបានប្រសិទ្ធភាពយ៉ាងល្អប្រសើរ។ ដូច្នេះ ទោះបីជារកឃើញមានជម្ងឺមហារីកក្រពេញប្រូស្តាតក៏ដោយ អ្នកជម្ងឺមិនត្រូវភ័យរន្ធត់ពេកទេ។ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រាប់ពួកយើងថា ព្យាបាលមហារីកក្រពេញប្រូស្តាត ជាបឋមត្រូវយល់ច្បាស់ពីជម្ងឺ ពង្រឹងឆន្ទះប្រយុទ្ធប្រឆាំងជម្ងឺកាចសាហាវនេះនិងតស៊ូព្យាយាមព្យាបាល។ បន្ទាប់មក ត្រូវធ្វើការថែទាំក្នុងជីវភាពរស់នៅអោយបានល្អ ជួយអោយជម្ងឺឆាប់សះស្បើយ។
វិធានការណ៍ថែទាំមហារីកក្រពេញប្រូស្តាត
១. តស៊ូព្យាយាមព្យាបាល។ ក្រោយពេលរកឃើញមានជម្ងឺមហារីកក្រពេញប្រូស្តាតត្រូវរក្សាឥរិយាបថវិជ្ជមានតស៊ូព្យាយាមព្យាបាលអោយបានលឿន។ ក្នុងដំណាក់កាលព្យាបាលសះស្បើយត្រូវទទួលទានថ្នាំទៀងពេលគ្រប់ចំនួន គោរពតាមបណ្តាំវេជ្ជបណ្ឌិត ធ្វើការប្រុងប្រយ័ត្នក្នុងជីវភាពរស់នៅ។
២. រក្សាអនាម័យ។ មហារីកក្រពេញប្រូស្តាតជាប្រភេទជម្ងឺប្រព័ន្ធតម្រងនោម មានអាការៈរោគដូចជា បត់ជើងតូចពិបាក នោមញែកជាពីរ នោមញឹក នោមឈឺ នោមតូចឆ្មារ នោមតក់ៗ និងនោមសល់មិនអស់។ល។ អ្នកជម្ងឺក្នុងជីវភាពប្រចាំថ្ងៃគួររក្សាអនាម័យប្រដាប់ភេទ ស្លៀកខោដែលរលុងទូលាយ។
៣. ទទួលទានសមស្រប។ បរិភោគអាហារដែលសំបូរជាតិសរសៃនិងវីតាមីនអោយបានច្រើន កម្រិតបរិមាណស្រូបយកជាតិខ្លាញ់ ស្ករនិងប្រៃ។ គួរហាមផ្តាច់មិនពិសារអាហារផ្អាប់ឬអាហារសេសសល់ទុកចោលយូរ។
៤.ហាមពិសារបារីនិងស្រា។ ពិសារបារីនិងស្រាជាប្រចាំគឺជាមូលហេតុបណ្តាលអោយកើតជម្ងឺមហារីក ដូច្នេះមិនត្រឹមតែមហារីកក្រពេញប្រូស្តាតឬមហារីកដទៃទៀតលើខ្លួនមនុស្ស គួរកាត់ផ្តាច់ទម្លាប់អាក្រក់មិនពិសារបារីនិងស្រា។
៥.រក្សាទម្ងន់។ ការស្រាវជ្រាវវេជ្ជសាស្ត្របានរកឃើញថា ភាពធាត់និងមហារីកក្រពេញប្រូស្តាតមានទំនាក់ទំនងយ៉ាងខ្លាំង។ អ្នកជម្ងឺមហារីកក្រពេញប្រូស្តាតដែលធាត់មានអត្រាស្លាប់និងអត្រារើឡើងវិញខ្ពស់ដាច់ផុតអ្នកជម្ងឺដែលមិនធាត់។ ដូច្នេះ រក្សាសុខភាពទម្ងន់មិនត្រឹមតែអាចទប់ស្កាត់ជម្ងឺរ៉ាំរ៉ៃជាច្រើនកើតឡើង ថែមទាំងមានសារៈសំខាន់សម្រាប់ការសះស្បើយជម្ងឺមហារីកក្រពេញប្រូស្តាតផងដែរ។
៦.ហាត់ប្រាណសមរម្យ។ ការហាត់ប្រាណអាចពង្រឹងសុខភាពរាងកាយ មានប្រយោជន៍ក្នុងការសះស្បើយសុខភាព។ អ្នកជម្ងឺមហារីកក្រពេញប្រូស្តាតអាចយោងតាមស្ថានភាពសុខភាពខ្លួនឯង ហាត់ប្រាណអោយបានសមរម្យ។
៧.ដឹងច្បាស់ពីចំណេះដឹងទូទៅ។ មិត្តបុរសទាំងអស់គួរយល់ដឹងអំពីចំណេះដឹងមហារីកក្រពេញប្រូស្តាតអោយបានមុន នេះអាចជួយក្នុងការទប់ស្កាត់ការពារជម្ងឺកាន់តែធ្ងន់ធ្ងរនិងអាចរកឃើញបានកាន់តែលឿនដើម្បីព្យាបាល។