ការរកឃើញមហារីកសួតដំណាក់កាលដំបូងនិងព្យាបាលបានលឿនអាចបង្កើនប្រសិទ្ធភាពព្យាបាល ជួយអោយឆាប់ជា។ ក្រៅពីនេះ ធ្វើការងារថែទាំមហារីកសួតអោយបានល្អ ក៏ជាវិធានការណ៍សំខាន់អាចបង្កើនប្រសិទ្ធភាពព្យាបាល និងបង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺ។ ការថែទាំមហារីកសួតចែកជាពីរផ្នែកគឺការថែទាំព្យាបាលនិងការថែទាំរស់នៅ រួមផ្សំផ្នែកទាំងពីរ អាចមានប្រសិទ្ធភាពទ្វេរដងចំពោះការព្យាបាល។ ខាងក្រោមនេះ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងធ្វើការណែនាំលំអិតជូនដល់លោកអ្នក។
ការថែទាំព្យាបាល
១. បរិយាការសម្រាកព្យាបាលត្រូវតែមានផាសុកភាព ស្ងប់ស្ងាត់ រក្សាខ្យល់អាកាសចេញចូលក្នុងបន្ទប់។ ហាមមិនមាននរណាម្នាក់ជក់បារីក្នុងបរិវេណនេះ។
២. ចាប់ពីអ្នកជម្ងឺចូលសម្រាកក្នុងមន្ទីរពេទ្យ ត្រូវធ្វើការពិនិត្យអោយបានគ្រប់សព្វមុនពេលព្យាបាល តាមដានម៉ត់ចត់នូវសញ្ញាណជីវិតរបស់អ្នកជម្ងឺ។ ចំពោះអ្នកជម្ងឺដែលក្អួតឈាមច្រើន គឺត្រៀមជាស្រេចបរិក្ខាសង្គ្រោះបន្ទាន់ ការពារស្ទះដង្ហើម។ ចំពោះអ្នកជម្ងឺសួតដំណាក់កាលចុងក្រោយអាចផ្តល់ថ្នាំបំបាត់ការឈឺចាប់សមរម្យ ដើម្បីបង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺ។
៣. ស្វែងយល់ពីការបរិភោគ សំរាន្តនិងស្ថានភាពចិត្តសាស្ត្ររបស់អ្នកជម្ងឺ។ ត្រៀមស្រេចការងារណែនាំបរិភោគសម្រាប់អ្នកជម្ងឺពេលកំពុងសម្រាកព្យាបាល ណែនាំអ្នកជម្ងឺបរិភោគអោយសមស្របតាមវិទ្យាសាស្ត្រ។ យល់ពីទឹកចិត្តអ្នកជម្ងឺអោយបានទាន់ពេលវេលា ចំពោះអ្នកជម្ងឺដែលអារម្មណ៍ឆេវឆាវម៉ួម៉ៅ និងទុដ្ឋិនិយមគួរប្រុងប្រយ័ត្នការណែនាំពន្យល់ចិត្តសាស្ត្រ។ ដើម្បីធានាបានថាអ្នកជម្ងឺស្ថិតក្នុងស្ថានភាពទឹកចិត្តននិងរាងកាយល្អប្រសើ។
៤. មុនពេលព្យាបាល បកស្រាយពិស្តារជូនអ្នកជម្ងឺនិងក្រុមគ្រួសារអំពីវិធីព្យាបាលនិងបញ្ហាដែលអាចកើតមានក្នុងពេលព្យាបាល ប្រយោជន៍ មធ្យោបាយ និងដំណើរការនៃការព្យាបាលគ្រប់ប្រភេទនិងការថែទាំ ដើម្បីទទួលបានការសហការពីអ្នកជម្ងឺ។
៥. ក្រោយការព្យាបាលគួរតាមដានម៉ត់ចត់សញ្ញាណជីវិតរបស់អ្នកជម្ងឺ។ ការពារកើតរោគផ្សេងឬស្ថានភាពដូចជាមុខរបួសចេញឈាម សួតមិនចលនា ដំបៅរលាក ចង្វាក់បេះដូងមិនស្មើគ្នា សួតស្ទះ។ល។
៦. យោងតាមវិធីព្យាបាលអ្នកជម្ងឺ ស្ថានភាពសណ្តំ ក្រោយការព្យាបាលត្រូវដាក់អ្នកជម្ងឺក្នុងឥរិយាបថសមរម្យ។ ចំពោះអ្នកជម្ងឺដែលគេងលើគ្រែជាប្រចាំ គួរផ្លាស់ប្តូរឥរិយាបថអោយបានទៀងទាត់។ ផ្តាំផ្ញើរក្រុមគ្រួសារជួយប្រែខ្លួនអ្នកជម្ងឺអោយបានទៀងទាត់ ឬច្របាច់ញីខ្លួនប្រាណអ្នកជម្ងឺថ្នមៗកន្លែងដែលត្រូវរងសម្ពាធសង្កត់។
៧. ក្អកស្លេះមានប្រសិទ្ធិភាព។ ជម្រុញអ្នកជម្ងឺក្អកស្លេះ អាចអោយអ្នកជម្ងឺប្រើថ្នាំជំនួយរួចជួយទះខ្នងអោយក្អកស្លេះ។
៨. ការហាត់ប្រាណក្រោយការព្យាបាលសះស្បើយ។ យោងតាមស្ថានភាពអ្នកជម្ងឺ ធ្វើការហាត់ប្រាណមុខងាររាងកាយដូចដើមក្រោយការព្យាបាលដើម្បីជម្រុញអោយសួតចលនា បន្ថែមបរិមាណខ្យល់ដង្ហើមក្នុងសួត។
ការថែទាំរស់នៅ
១. ធ្វើការពិនិត្យសុខភាពទៀងទាត់។ ជាពិសេសគឺចំពោះក្រុមមនុស្សដែលអ្នកសង្ស័យមានជម្ងឺមហារីកសួតនិងអ្នកមានអត្រាកើតមហារីកសួតខ្ពស់ គួរធ្វើការពិនិត្យដោយកាំរស្មីអ៊ិចឬស្កែនពិនិត្យជាប្រចាំ។ នេះមានសារៈសំខាន់ណាស់ក្នុងការរកឃើញជម្ងឺនិងព្យាបាលនៅក្នុងដំណាក់កាលដំបូង។
២. រក្សាទឹកចិត្តអោយល្អ។ ទឹកចិត្តដែលពុះពារស្រស់ថ្លាមានសារៈសំខាន់ណាស់ចំពោះការជាសះស្បើយនៃជម្ងឺ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នវិធីព្យាបាលមហារីកសួតមានច្រើនយ៉ាង ក្នុងដំណាក់កាលដំបូងខិតខំស្វះស្វែងរកការព្យាបាលសុទ្ធតែអាចទទួលបានប្រសិទ្ធភាពល្អ អ្នកជម្ងឺមិនបាច់ភ័យរន្ធត់ពេកទេ។
៣. រក្សាបរិយាកាសក្នុងបន្ទប់ស្ងប់ស្ងាត់ ខ្យល់អាកាសចេញចូលល្អ។
៤. តមបារី។ ជក់បារីជាប្រចាំមានការពាក់ព័ន្ធខ្លាំងជាមួយការកើតមហារីកសួត។ អ្នកជក់បារីរយៈពេលវែងបរិមាណកាន់តែច្រើន អត្រាកើតមហារីកសួតក៏កាន់តែខ្ពស់ផងដែរ។