ការឈឺចាប់របស់អ្នកជម្ងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយគឺមិនអាចជៀសវាងបានទេ ក្នុងចំនោមកំរិតនៃការឈឺចាប់នោះ បើប្រៀបធៀបនឹងជម្ងឺមហារីកដទៃទៀត វាស្ទើរតែមានការឈឺចាប់ធ្ងន់ធ្ងរ។ ការឈឺចាប់បន្តទៅធ្ងន់ឡើងៗធ្វើឲ្យរាង្គកាយ និងក្នុងចិត្តអ្នកជម្ងឺនាំមកការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង និងអាចធ្វើឲ្យប្រសិទ្ធភាពព្យាបាលធ្លាក់ចុះទៀតផង។ តើធ្វើដូចម្តេចទើបអាចធ្វើឲ្យអ្នកជម្ងឺធូរស្បើយនូវការឈឺចាប់ប្រភេទនេះ?
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ភាពឈឺចាប់របស់អ្នកជម្ងឺមហារីកខួរក្បាលបានធូរស្បើយ ជាបឋមត្រូវការជាចំាំបាច់គឺការព្យាបាល បន្ទាប់មកគឺការការពារនិងថែទាំ។ យោងទៅតាមស្ថានភាពរបស់អ្នកជម្ងឺ ផ្តល់នូវការការពារនិងថែទាំឲ្យត្រូវគ្នា វាអាចធ្វើឲ្យការឈឺចាប់របស់អ្នកជម្ងឺមានភាពធូរស្បើយ និងអាចលើកកំពស់ប្រសិទ្ធភាពទៀតផង។ ខាងក្រោមនេះគឺជាវិធានការសំខាន់ៗក្នុងការការពារនិងថែទាំ ៖
1. អន្តរាគមន៍ចិត្តវិជ្ជា។ តាមរយៈការយកចិត្តទុកដាក់ និងការដឹកនាំក្នុងចិត្តអាចជួយឲ្យអ្នកជម្ងឺមានគំនិតមួយបំបាត់ភាពឈឺចាប់។ បើស្ថានភាពអំនោយផល អាចស្តាប់បទចម្រៀងដើម្បីជាការកាត់បន្ថយភាពឈឺចាប់របស់អ្នកជម្ងឺ។
2. ការធ្វើឲ្យស្មារតីមិនមូល។ ដឹកនាំអ្នកជម្ងឺនឹករលឹកពីអនុស្សាវរីយ៍ដែលល្អៗ ឬក៏លើកទឹកចិត្តអ្នកជម្ងឺឲ្យអានសៀវភៅ មើលវីដេអូ មើលរូបថត-ល- ដើម្បីបង្វែរអារម្មណ៍អ្នកជម្ងឺឲ្យមានស្មារតីមូល។
3. កាត់បន្ថយភាពរំញោចពីខាងក្រៅ។ ក្នុងបន្ទប់ត្រូវរក្សាភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ សីតុណ្ហភាពសមល្មម-ល-ដើម្បីធ្វើឲ្យស្មារតីក្នុងចិត្តអ្នកជម្ងឺបន្ធូរការឈឺចាប់ក្នុងខ្លួន និងជាការជួយឲ្យការឈឺចាប់មានភាពធូរស្បើយផងដែរ។
4. បន្ធូរការឈឺចាប់។ ម៉ាស្សាឲ្យអ្នកជម្ងឺ ឬក៏ដឹកនាំអ្នកជម្ងឺឲ្យដកដង្ហើមចេញពីក្នុងពោះយឺតៗ សណ្តូកជើងត្រង់ លត់ជង្គង់ ស្ងាបនិងសកម្មភាពផ្សេងៗទៀត។ វាអាចជួយឲ្យរាង្គកាយអ្នកជម្ងឺធូរស្រាល ដើម្បីឈានទៅដល់គោលដៅមួយក្នុងការធូរស្បើយការឈឺចាប់។
5. ត្រួតពិនិត្យការឈឺចាប់។ បុគ្គលិកថែទាំ ឬសមាជិកក្រុមគ្រួសារអ្នកជម្ងឺ គួរតែពិនិត្យប្រសិទ្ធភាពការឈឺចាប់របស់អ្នកជម្ងឺឲ្យបានល្អិតល្អន់។ ប្រសិនបើប្រសិទ្ធភាពនៃភាពធូរស្បើយមិនបានបង្ហាញចេញទេនោះ វាគួរតែមានការឈឺចាប់ខ្លាំង។ ដើម្បីលើកកំពស់កំរិតគុណភាពរស់នៅរបស់អ្នកជម្ងឺ។