ក្នុងដំណើរការព្យាបាល អ្នកជម្ងឺមហារីកពិបាកក្នុងការទ្រាំទ្រនឹងការឈឺចាប់ណាស់ ជាទូទៅគេតែងតែជ្រើសរើសវិធីប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែ ចំពោះអ្នកជម្ងឺមហារីកមួយចំនួនដែលមានកំរិតនៃជម្ងឺរយៈពេលវែង និងការឈឺចាប់ធូរស្រាល ពេលដែលសំរាកក្នុងផ្ទះ អាចជ្រើសរើសប្រសិទ្ធភាពនៃការបំបាត់ភាពឈឺចាប់ណាមួយដែលស័ក្តិសមក្នុងជីវភាពគ្រួសារ វាអាចបង្កើននូវជំនឿទុកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវនេះ និងលើកកំពស់ភាពសប្បាយរីករាយក្នុងជីវិតផង។
ប្រើប្រាស់វិធីពន្យាការឈឺចាប់ដែលតែងតែប្រើប្រាស់ក្នុងជីវភាពគ្រួសារមាន៖
1. វិធីសំរន់ការឈឺចាប់ ៖
ការសំរន់ពេញរាង្គកាយអាចមានភាពសម្រាលលឿន សំរន់សាច់ដុំ អាចបង្ខាំងប្រតិកម្មនៃការឈឺចាប់។ អាចឲ្យអ្នកជម្ងឺបិទភ្នែកទាំងសងខាង ដកដង្ហើម និងធ្វើសកម្មភាពផ្សេងៗទៀត ក្រោយពីសណ្តូកចង្កេះ និងជង្គង់ទៅត្រង់ស្មើ បន្ទាប់មកបន្ធូរសាច់ដុំពោះ សាច់ដុំខ្នង ដកដង្ហើមចេញពីក្នុងពោះយឺតៗ។ ឬក៏ហៅអ្នកជម្ងឺឲ្យបិទភ្នែកនៅក្នុងបរិវេណមួយដែលស្ងប់ស្ងាត់ដើម្បីធ្វើការទទួលស្រូបយកខ្យល់អាកាស និងដកដង្ហើមចេញខ្យល់អាកាស ដើម្បីធ្វើឲ្យខ្យល់អាកាសបរិសុទ្ធចូលទៅក្នុងសួត និងឈានទៅដល់គោលដៅមួយបំបាត់ភាពឈឺចាប់។
2. វិធីព្យាបាលដោយផ្តល់យោបល់ទាក់ទងនឹងចិត្ត
វិធីនេះ បញ្ហាសំខាន់គឺបង្កើនជំនឿចិត្តក្នុងការតទល់នឹងជម្ងឺដោយខ្លួនឯង។ អាចបញ្ចូលជាមួយគ្នាជាមួយនឹងវិធីព្យាបាលមហារីកគ្រប់ប្រភេទទៀត អ្នកជម្ងឺដែលផ្តល់យោបល់ ប្រសិនបើធ្វើការចាត់ចែងខ្លួនឯង សូមប្រាប់ពួកគាត់ថា បើសិនគួបផ្សំនឹងការព្យាបាលវាអាចប្រឆាំងទប់ទល់នឹងជម្ងឺបានយ៉ាងពិតប្រាកដ ដើម្បីឲ្យគាត់បង្កើនភាពក្លាហានក្នុងជីវិត ធ្វើឲ្យបាននូវអាហារបីពេល និងចាំបាច់ធ្វើការហ្វឹកហាត់សុខភាពរាង្គកាយ ដើម្បីរួបរួមគ្នាឡើងនូវសមត្ថភាពរបស់ខ្លួនឯងក្នុងការបំផ្លាញកោសិកាមហារីក និងឈានទៅដល់គោលដៅមួយបំបាត់ភាពឈឺចាប់។
3. វិធីប្តូរកន្លែងឈឺចាប់ ៖
នៅពេលដែលមនុស្សម្នាក់ផ្តោតទៅលើរឿងរ៉ាវអ្វីមួយ នោះគឺបំភ្លេចរឿងរ៉ាវផ្សេងៗទៀត ជាពិសេសគឺរួមមានការឈឺចាប់ នេះគឺជាវិធីប្តូរកន្លែងឈឺចាប់។
(1) អង្គុយលើកៅអីមួយដ៏សុខស្រួល ហើយបិទភ្នែកសងខាង នឹករលឹករឿងរ៉ាវសប្បាយរីករាយកាលពីនៅកុមារភាព ឬក៏នឹកគិតរឿងអ្វីមួយដែលអ្នកចង់គិត នឹកគិតរាល់ពេល15នាទីម្តង ជាទូទៅប្រតិបត្តិការរយៈពេល2ម៉ោងក្រោយពេលទទួលទានអាហារហើយ ក្រោយពេលនឹកគិតហើយត្រូវបិទភ្នែកអង្គុយស្ងៀមរយៈពេល2នាទី។
(2) យោងទៅតាមចំនង់ចំនូលចិត្តខ្លួនឯង ជ្រើសរើសបទចម្រៀងដែលមានចង្វាក់ញាប់ ទស្សនាបណ្តើរ គោះតាមបទភ្លេងបណ្តើរ និងទះដៃតាមចង្វាក់ភ្លេង-ល-។
(3) មើលរឿងកំប្លែងខ្លះ ប្រលោមលោកកំប្លែង និយាយពាក្យគួរឲ្យអស់សំណើចមួយម៉ាត់ដើម្បីផ្គាប់ចិត្តខ្លួនឯង។
(4) វិធីបំបាត់ភាពឈឺចាប់បែបធម្មជាតិ។ វិធីបំបាត់ភាពឈឺចាប់បែបធម្មជាតិ បញ្ហាសំខាន់គឺឆ្លងកាត់ភាពរំញោចការឈឺចាប់ជុំវិញស្បែកដើម្បីឈានទៅដល់គោលដៅបំបាត់ភាពឈឺចាប់។ វិធីរំញោចអាចជ្រើសរើសការម៉ាស្សា ថ្នាំបំបាត់ការឈឺចាប់-ល- ឬក៏អាចជ្រើសរើសភាពរំញោចនៃសីតុណ្ហភាពគ្រប់ប្រភេទ ឬយកទឹកក្តៅកំរិត65℃ដាក់ចូលក្នុងដបហើយដាក់ពីលើកន្សែងសើមសំរាប់តំបន់ដែលមានកំដៅ ធ្វើវារៀងរាល់20នាទីម្តង វាអាចទទួលបានប្រសិទ្ធភាពបំបាត់ភាពឈឺចាប់បានយ៉ាងពិតប្រាកដ។