ការព្យាបាលតាមបែបគីមីសាស្រ្តជាវិធីព្យាបាលមហារីកពេញសារពាង្គកាយទាំងមូលដែលមិនអាចខ្វះបាន សំខាន់បំផុតគឺប្រើសំរាប់បង្រ្កាបការគួបផ្សំនៃសារធាតុ RNA (Ribonucleic Acid)។ នៅពេលដែលវាទៅសំលាប់កោសិកាមហារីកនោះ ក៏កើតជាការបំផ្លាញលើកោសិកាស្បែកស្រទាប់លើដែលជាកោសិកាមានបរិមាណលូតលាស់សំបូរបែបដូចជា កោសិកាខួរឆ្អឹង កោសិកាស្បែកស្រទាប់លើនៅក្នុងប្រព័ន្ធរំលាយអាហារ កោសិកាបង្កកំណើត-ល-។ ដូចនេះ ក្រុមការងារក្នុងមន្ទីរពេទ្យ ឬ អ្នកជម្ងឺនៅមុនពេលពិសារថ្នាំ ត្រូវយល់ដឹងពីប្រតិកម្ម និង ផលប៉ះពាល់របស់ថ្នាំអោយបានច្បាស់លាស់ជាមុនសិន នៅក្រោយពេលពិសារថ្នាំត្រូវតាមដានប្រតិកម្មរបស់អ្នកជម្ងឺយ៉ាងម៉ត់ចត់។ ចំពោះអ្នកជម្ងឺដែលមានប្រតិកម្មថ្នាំធ្ងន់ធ្ងរ ត្រូវប្រើប្រាស់តំហែទាំលើអាការៈនោះក្នុងការព្យាបាលអោយទាន់ពេលវេលា។
ខាងក្រោមនេះសូមអោយអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការណែនាំពីវិធីនៃតំហែទាំលើផលប៉ះពាល់ដែលកើតមកថ្នាំគីមីទាំងនោះ។
តំហែទាំលើប្រតិកម្មតាមផ្នែកនៃសារពាង្គកាយ
1.រលាកសរសៃឈាមខ្មៅ ៖ ដោយសារតែសារធាតុថ្នាំរំញោចដល់សរសៃឈាមដោយចំពោះតែម្តង ធ្វើអោយកើតមានអាការៈរលាកដោយគ្មានមេរោគ មានស្ថានភាពដូចជា ៖ ឡើងកម្តៅ ឈឺចាប់ ហើម ស្ទះសរសៃឈាម ស្បែកនៃសរសៃឈាមមានរាងជាខ្សែឡើងរឹង ស្បែកឡើងខ្មៅខូចស្លាប់-ល-។ នេះត្រូវសំណូមពរទៅដល់បុគ្គលិកតំហែទាំប្រើវិធីការពារអោយបានល្អ គ្រប់គ្រងភាពខាបនៃថ្នាំ និង ជ្រើសរើសសរសៃឈាមដែលស័ក្តិសមធ្វើការព្យាបាលតាមបែបគីមីសាស្រ្ត។
2.សរិរាង្គនៅផ្នែកខ្លះខូចស្លាប់ ៖ សំខាន់មានអាការៈដូចជា កន្ទួលក្រហម ហើម ការឈឺចាប់ដោយក្រហាយ ឬ ស្បែក និង សរិរាង្គក្រោមស្បែកខូចស្លាប់ធ្វើអោយមានភាពរលួយទុកយូរអាចព្យាបាលមិនជា។ ដូចនេះ ត្រូវការមានវិធីការពារយ៉ាងល្អ ពេលដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ឈប់ការប្រើថ្នាំភ្លាម ហើយធ្វើការដោះស្រាយតាមកាលៈទេសៈ។
តំហែទាំប្រតិកម្មនៅប្រព័ន្ធរំលាយអាហារ
1.តឹងទ្រូង ក្អួត ៖ ការតឹងទ្រូងក្អួតជាប្រតិកម្មថ្នាំរបស់អ្នកជម្ងឺនៅកំឡុងពេលប្រើថ្នាំប្រឆាំងមហារីកដែលគេតែងឃើញច្រើនជាងគេ។ ការកើតមានប្រតិកម្មនេះមានទំនាក់ទំនងនឹងពេលដែលថ្នាំចូលទៅក្នុងរាងកាយ បរិមាណថ្នាំ និង ថាមពលកំលាំងអ្នកជម្ងឺ។ ដូចនេះ នៅមុនពេលព្យាបាលតាមបែបគីមីសាស្រ្ត បុគ្គលិកតំហែទាំត្រូវធ្វើការពន្យល់បង្រៀនពីចំណេះដឹងសុខភាពអោយបានល្អ បំបាត់ ឬ កាត់បន្ថយអារម្មណ៍ភ័យខ្លាច បង្វែរការចាប់អារម្មណ៍របស់អ្នកជម្ងឺ។ នៅពេលប្រើថ្នាំត្រូវកត់សំគាល់តាមដានប្រតិកម្មអ្នកជម្ងឺ យកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថានភាពអាហារអ្នកជម្ងឺ ផ្តែផ្តាំអ្នកជម្ងឺអោយទទួលទានអាហារដែលសាប ហើយងាយរំលាយជាចំបង។ ចំពោះអ្នកជម្ងឺដែលមានការក្អួតធ្ងន់ធ្ងរត្រូវរាយការណ៍គ្រូពេទ្យ អោយបើកថ្នាំទប់ទល់ការក្អួត យោងតាមស្ថានភាពអ្នកជម្ងឺធ្វើការបញ្ចូលសារធាតុចិញ្ចឹម។
2. រលាកស្រទាប់ស្បែក ៖ អ្នកជម្ងឺមានអាការៈដូចជា កើតរោគរលាក ពងបែក រលួយស្រទាប់ស្បែកមាត់ បំពង់អាហារ ផ្លូវពោះវៀនក្រពះ។ នៅមុនពេលប្រើថ្នាំគួរណែនាំពន្យល់ពីអនាម័យអោយបានល្អ រក្សាភាពស្អាតក្នុងមាត់ ស្វះស្វែងការពារភាពក្លាយក្នុងមាត់។ ចំពោះអ្នកជម្ងឺដែលកើតការក្លាយក្នុងមាត់រួចហើយគួរទទួលទានអាហារដែលរាវៗ ឬ មិនមានរសជាតិខ្លាំង។ អ្នកជម្ងឺដែលមានអាការៈរាគរូស ត្រូវដាក់ថ្នាំតាមអាការៈ ប្រុងប្រយ័ត្ននិងមានតំហែទាំក្នុងរបបអាហារ បង្កើនបរិមាណផឹកទឹក។
តំហែទាំប្រតិកម្មដោយមានជាតិពុលក្នុងទឹកនោម
នោមញឹក ទាស់នោម ឈឺចាប់ពេលនោម ទឹកនោមតិច អត់មានទឹកនោម-ល- អាការៈទាំងនេះជាអាការៈចំបងនៃប្រតិកម្មជាតិពុលក្នុងទឹកនោម។ នៅកំឡុងពេលប្រើថ្នាំ បុគ្គលិកតំហែទាំត្រូវលើកទឹកចិត្តអោយអ្នកជម្ងឺផឹកទឹកបានច្រើន បរិមាណទឹកទទួលយកជារៀងរាល់ថ្ងៃគួរតែចាប់ពី៥០០០មីលីលីត្រ ឡើងទៅ។ បរិមាណទឹកនោមគួរចាប់ពី២០០០ទៅ៣០០០មីលីលីត្រឡើងទៅ។
តំហែទាំប្រតិកម្មជាតិពុលក្នុងបេះដូង
នៅពេលមានប្រតិកម្មជាតិពុលក្នុងបេះដូង អាការៈចំបងរបស់អ្នកជម្ងឺគឺ ចង្វាក់បេះដូងលោតញាប់ តឹងដើមទ្រូង-ល-។ នៅមុនពេលប្រើថ្នាំ បុគ្គលិកតំហែទាំគួរយល់ដឹងថាអ្នកជម្ងឺធ្លាប់មានប្រវត្តិជម្ងឺបេះដូងឬអត់។ នៅកំឡុងពេលប្រើថ្នាំត្រូវប្រុងប្រយ័ត្នតាមដានចង្វាក់បេះដូង និង បម្រែបម្រួលជីបចរអ្នកជម្ងឺ។
តំហែទាំប្រតិកម្មជាតិពុលក្នុងថ្លើម
ផលិតផលថ្នាំប្រឆាំងមហារីកជាច្រើនសុទ្ធតែឆ្លងកាត់ថ្លើមដើម្បីធ្វើការបំលែង ដូចនេះវាមានការបំផ្លាញដោយផ្ទាល់ទៅលើប្រព័ន្ធថ្លើម។ អាការៈចំបងគឺ គ្មានចំណង់អាហារ អួលចំនីអាហារ ថ្លើមហើមធំ សារធាតុអង់ស៊ីមអាម៉ូញាក់ និង អាស៊ីតថ្លើមពណ៌ក្រហមឡើងខ្ពស់-ល-។ ដូចនេះ នៅមុននិងក្រោយការព្យាបាលតាមបែបគីមីសាស្រ្ត គួរធ្វើការត្រួតពិនិត្យមុខងារថ្លើមអ្នកជម្ងឺ ជាចំបងគួរជ្រើសរើសអាហារមានវីតាមីនខ្ពស់ និង ងាយរំលាយ។
តំហែទាំប្រតិកម្មជាតិពុលក្នុងផ្នែកសួត
អ្នកជម្ងឺមានប្រតិកម្មជាតិពុលក្នុងផ្នែកសួតអាការៈចំបងមាន ៖ ក្អក ឈឺដើមទ្រូង លើសពីនេះទៅទៀតអាចឈានដល់ពិបាកដកដង្ហើម-ល-។ ដូចនេះ បុគ្គលិកតំហែទាំត្រូវយល់ដឹងច្បាស់ពីជម្ងឺដែលហាមប្រាមមិនអាចប្រើថ្នាំ មានអ្នកជម្ងឺមុខងារសួតមិនពេញលេញ និង រលាកបំពង់ខ្យល់រ៉ាំរ៉ៃ ហាមមិនអោយប្រើ។ នៅពេលប្រើថ្នាំត្រូវប្រុងប្រយ័ត្នតាមដានអាការៈ និង លក្ខណៈពិសេសនៃផ្នែកសួតអ្នកជម្ងឺ។
តំហែទាំប្រតិកម្មជាតិពុលក្នុងប្រព័ន្ធសរសៃប្រសាទ
ប្រតិកម្មជាតិពុលក្នុងប្រព័ន្ធសរសៃប្រសាទមានអាការៈដូចជា ៖ អវៈយវៈទាំងបួនស្ងួតខ្សោះមានអារម្មណ៍មិនធម្មតា ស្ពឹក សាច់ដុំអត់កំលាំង ទល់លាមក ចេះតែងងុយគេង ខ្សោយបញ្ញា-ល-។ វិធីថែទាំមាន ៖ នៅកំឡុងពេលប្រើថ្នាំត្រូវផ្តែផ្តាំអ្នកជម្ងឺកុំទទួលទានទឹកត្រជាក់ ឬ ទឹកកក។ ត្រួតពិនិត្យសរសៃប្រសាទជាប្រចាំ ចំពោះអ្នកជម្ងឺដែលមានអាការៈខាងលើ គួរមានបង្កើនការថែទាំ ជួយម៉ាស្សាអវៈយវៈ ដឹកនាំអ្នកជម្ងឺអោយធ្វើសកម្មភាព-ល-។