មហារីកសុដន់ជាជម្ងឺមហារីកប្រភេទកាចដែលតែងតែគំរាមកំហែងដល់សុខភាពស្រ្តី។ ការព្យាបាលមហារីកសុដន់ដោយការវះកាត់បានបំផ្លាញរូបរាងស្រស់ស្អាត និង ប្រតិកម្មដោយការព្យាបាលតាមបែបគីមីសាស្រ្តក្រោយការវះកាត់ តែងតែធ្វើអោយផ្លូវកាយ និង ផ្លូវចិត្តរបស់ស្រ្តីសុទ្ធតែជួបប្រទះបញ្ហា។
ដំណើរផ្លូវចិត្តរបស់អ្នកជម្ងឺមហារីកសុដន់
១. ភ័យខ្លាចជម្ងឺមហារីកសុដន់។ ដោយសារកំរិតនៃការយល់ដឹងពីមហារីកប្រភេទកាចមិនដូចគ្នា អ្នកជម្ងឺតែងសួរទៅកាន់អ្នកជំនាញតំហែទាំនិងអ្នកដែលមានជម្ងឺដូចខ្លួនពីព័ត៌មានទាក់ទងនឹងជម្ងឺខ្លួន ហើយកាន់តែស្តាប់កាន់តែជ្រួលច្របល់។
២. សង្ស័យនឹងលទ្ធផលនៃរោគវិនិច្ឆ័យ។ អ្នកជម្ងឺដែលចេញលទ្ធផលរោគវិនិច្ឆ័យថាកើតជម្ងឺមហារីកតែងសង្ស័យថាការធ្វើរោគវិនិច្ឆ័យខុស ក្នុងចិត្តជ្រួលច្របល់ អារម្មណ៍ភ័យព្រួយ ព្យាយាមស្វែងរកពីការពិនិត្យមហារីកដែលទាក់ទង និង វិធីធ្វើរោគវិនិច្ឆ័យគ្រប់ច្រកល្ហក។
៣. គំនិតទុទិដ្ឋិនិយម និង អស់សង្ឃឹម។ នៅពេលដែលអ្នកជម្ងឺដឹងថាខ្លួនកើតជម្ងឺមហារីកច្បាស់លាស់ហើយ ច្រើនមានគំនិតទិដ្ឋិនិយម និង អស់សង្ឃឹមយ៉ាងខ្លាំង បាក់ទឹកចិត្ត មិនអាចព្យាយាមចូលរួមគំរោងការព្យាបាល មិនតែប៉ុណ្ណោះអាចអស់សង្ឃឹមដល់មានគំនិតចង់សំលាប់ខ្លួនទៀតផង។
៤. ចាប់ផ្តើមមើលងាយខ្លួនឯង។ អ្នកកើតជម្ងឺមហារីកសុដន់ភាគច្រើនជាស្រី្តភេទ។ ព្រោះតែមានជម្ងឺលើដើមទ្រូង ឬ ការប្រែប្រួលរូបរាងខាងក្រៅរបស់ពួកគាត់ ក៏ខ្លាចមានការស្អប់ខ្ពើមពីស្វាមី ជាពិសេសគឺអ្នកជម្ងឺស្រីដែលមានចរិតមិនរួសរាយ ដោយសារតែទទួលរងការឈឺចាប់ដ៏ធំនេះ និង ភាពមិនស្រួលខ្លួន មានអារម្មណ៍មិននឹងនរឡើយ។
៥. ទទួលយកការពិត មានក្តីសង្ឃឹមចង់រស់យ៉ាងខ្លំាងក្លា។ ក្រោយពីអ្នកជម្ងឺឆ្លងកាត់ដំណើរផ្លូវចិត្តមិនដូចគ្នាហើយត្រលប់មកភាពស្ងប់ស្ងាត់វិញ នឹងមានស្ថានភាពទឹកចិត្តត្រៀមទទួលយកការពិត មានឥរិយាបថខិតខំប្រឹងប្រែងចំពោះការព្យាបាលមហារីកសុដន់ ។
៦. ទ្រទ្រង់នឹងថ្នាំ ប្រយុទ្ធនឹងការព្យាបាល។ នៅពេលអ្នកជម្ងឺទទួលការព្យាបាលអស់មួយរយៈពេលក្រោយមក តែងមានប្រតិកម្មយ៉ាងខ្លំាងក្លាជាមួយការព្យាបាលតាមបែបគីមីសាស្រ្ត ធ្វើអោយអ្នកជម្ងឺកើតមានការបាក់ទឹកចិត្តសារជាថ្មី និង អស់ភាពជឿជាក់ប្រយុទ្ធប្រឆាំងនឹងជម្ងឺ វាមិនមានផលល្អដល់ការព្យាបាលឡើយ។
អ្នកជម្ងឺត្រូវធ្វើអោយមានអារម្មណ៍នឹងនរ និង សុទិដ្ឋិនិយមជាគន្លឹះសំខាន់ក្នុងការព្យាបាលមហារីកសុដន់ដែលមានប្រសិទ្ធភាព ដូចនេះ ផ្តោតលើផ្លូវចិត្តអ្នកជម្ងឺដែលបានវិភាគខាងលើ យើងបានបង្កើតយុទ្ធសាស្រ្តថែទាំផ្លូវចិត្តអ្នកជម្ងឺមួយឆុត។
១. យល់ពីជម្ងឺមហារីកសុដន់អោយច្បាស់លាស់ ពង្រឹងជំនឿចិត្ត។ ចំពោះអ្នកជម្ងឺដែលដឹងពីអាការៈខ្លួន គួរតែទៅនិយាយពិភាក្សាជាមួយអ្នកជម្ងឺ បកស្រាយប្រាប់អ្នកជម្ងឺដឹងពីចំណេះដឹងជម្ងឺ លួងលោម និង គាំទ្រអ្នកជម្ងឺ ធ្វើអោយអ្នកជម្ងឺមហារីកសុដន់យល់ដឹងពីចំណេះដឹងជម្ងឺដែលត្រឹមត្រូវ។
២. នៅពេលបកស្រាយសំនួររបស់អ្នកជម្ងឺត្រូវម៉ត់ចត់ មានន័យត្រឹមត្រូវ មានភាពអំនត់ធន់។ ដោយឥរិយាបថនឹងនរ ស្ងៀមស្ងាត់ដឹកនាំអ្នកជម្ងឺអោយចេញពីអារម្មណ៍ជ្រួលច្របល់ កាត់បន្ថយកត្តាផ្លូវចិត្តដែលប៉ះពាល់ដល់ការព្យាបាលមហារីកសុដន់។
៣. ចំពោះអ្នកជម្ងឺដែលមានគំនិតទុទិដ្ឋិនិយម និង អស់សង្ឃឹមយ៉ាងខ្លាំងត្រូវមានការវិភាគពីហេតុផល នៅពេលដែលធ្វើការសំរួលសតិអារម្មណ៍អ្នកជម្ងឺ ហើយត្រូវណែនាំពីភាពរីកចំរើននៃការព្យាបាលមហារីកសុដន់ និង ប្រវត្តិជម្ងឺដែលទទួលបានជោគជ័យក្នុងការព្យាបាល ព្រមទាំងណែនាំអោយស្គាល់គ្នាទៅវិញទៅមកជាមួយអ្នកជម្ងឺដែលមានជម្ងឺដូចគ្នាហើយគេមានទឹកចិត្តស្មារតីល្អ អោយអ្នកជម្ងឺទាំងនោះផ្លាស់ប្តូរបទពិសោធន៍ព្យាបាលជាមួយគ្នា ហើយទទួលបានជំនឿចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ។
៤. អ្នកជំនាញថែទាំត្រូវមានអាកប្បកិរិយាស្មោះត្រង់រួសរាយរាក់ទាក់ មានទឹកចិត្តអានិតអាសូរខ្ពស់ និង មានទំនួលខុសត្រូវ ប្រើសំដីទន់ភ្លន់ស្លូតបូតទៅយកចិត្តទុកដាក់នឹងអ្នកជម្ងឺ។ នៅពេលអ្នកជម្ងឺមានអារម្មណ៍មិនល្អ បញ្ចេញពាក្យសំដីមិនល្អ ធ្វើអោយបាននូវការទ្រាំទ្រ ប្រើក្តីស្រលាញ់ធ្វើអោយអ្នកជម្ងឺរំភើប ហើយចូលទៅជិតអ្នកជម្ងឺ គាំទ្រអ្នកជម្ងឺអោយនិយាយចេញនូវភាពឈឺចាប់របស់ខ្លួន។
៥. អ្នកជំនាញថែទាំត្រូវយល់ដឹងពីប្រវត្តិជម្ងឺ វិធីព្យាបាល និង បម្រែបម្រួលផ្លូវចិត្តអ្នកជំម្ងឺអោយបានច្បាស់ បកស្រាយពីចំណេះដឹងនៃជម្ងឺ និង ចំណេះដឹងពីថ្នាំ ធ្វើអោយអ្នកជម្ងឺកាន់តែយល់ដឹងពីវិធីព្យាបាល និង ចំណេះដឹងជម្ងឺដែលត្រឹមត្រូវ ជួយអោយអ្នកជម្ងឺមានការទំលាប់នឹងតួអង្គមួយនេះ ហើយស្វះស្វែងសហការក្នុងការព្យាបាល។
៦. ធានាភាពស្ងៀមស្ងាត់ អនាម័យ និង ផាសុខភាពក្នុងបន្ទប់ជម្ងឺ ធ្វើអោយមិត្តអ្នកជម្ងឺទាំងអស់មានទំនាក់ទំនងយ៉ាងប្រសើរមួយ នាំអោយអ្នកជម្ងឺនៅក្នុងមជ្ឈដ្ឋានដែលធូរស្រាលនិងសប្បាយរីករាយទទួលការព្យាបាល ជៀសវាងកត្តាមិនល្អផ្សេងៗធ្វើអោយរំជួលចិត្តអ្នកជម្ងឺ។
៧. មានផែនការច្បាស់លាស់ក្នុងការថែទាំផ្លូវចិត្តដោយផ្តោតលើអាការៈមិនដូចគ្នារបស់អ្នកជម្ងឺដែលចេញមកពីប្រតិកម្មនៃការព្យាបាលតាមបែបគីមី ត្រូវប្រយ័ត្នក្នុងការនិយាយស្តី បកស្រាយចំណេះដឹងដែលទាក់ទងសារធាតុថ្នាំប្រាប់ដល់អ្នកជម្ងឺ ផ្តល់ការណែនាំពីរបបអាហារ ហ្វឹកហាត់ទំលាប់ក្នុងជីវភាពប្រចាំថ្ងៃអោយបានល្អ ធ្វើអោយអ្នកជម្ងឺទទួលបានប្រសិទ្ធភាពព្យាបាលល្អបំផុត។