អ្នកជម្ងឺមហារីកនៅក្រោយពេលវះកាត់ចោលដុំសាច់ ឬ ប្រើប្រាស់ការបាញ់វិទ្យុសកម្ម ការព្យាបាលដោយបែបគីមីសាស្រ្តមកគ្រប់គ្រងស្ថានភាពជម្ងឺហើយ ត្រូវចូលរួមធ្វើលំហាត់ប្រាណតាមដែលខ្លួនទៅរួច ដើម្បីបង្កើនមុខងារប្រព័ន្ធការពារសារពាង្គកាយ។ ព្រោះថាឆ្លងកាត់ការហាត់ប្រាណ កោសិកាសដែលនៅក្នុងឈាមមនុស្សនឹងកើនឡើង ហើយកោសិកាសមានសមត្ថភាពកំចាត់មហារីកបំពង់អាហារ និង មេរោគ ដូចនេះលំហាត់ប្រាណអាចបង្កើនមុខងារប្រព័ន្ធការពារសារពាង្គកាយ។ ខណៈនោះអាចកែសម្រួលប្រព័ន្ធរំលាយអាហារ បង្កើនថាមពលប្រឆាំងក្នុងរាង្គកាយ។ អ្នកជម្ងឺមហារីកចូលរួមហាត់ប្រាណតាមកំលាំងខ្លួន រីកចម្រើនមួយជំហានៗយឺតៗ។
ក្រោយការព្យាបាលមហារីក តើអាចធ្វើការហ្វឹកហាត់សុខភាពអោយសះស្បើយយ៉ាងណាខ្លះ?
អ្នកជម្ងឺមហារីកក្រោយការវះកាត់ធ្វើលំហាត់ប្រាណពេញទាំងខ្លួនមានសារៈសំខាន់ណាស់ ប៉ុន្តែត្រូវគិតពីស្ថានភាពរូបរាងកាយជាមុនសិន ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ។
១. ក្រោយពីវះកាត់បើគ្មានលក្ខខណ្ឌអ្វី គួរអ្នកជម្ងឺអាចនៅក្នុង១ទៅ៧ថ្ងៃចុះពីលើគ្រែធ្វើចលនា ហើយធ្វើចលនាដែលឃ្លាតពីដំណាក់កាលដំបូង ត្រូវអោយក្រុមគ្រួសារជួយទប់ហើយដើរហើរក្នុងបន្ទប់ រំញោចអោយសរិរាង្គក្នុងសារពាង្គកាយគ្រប់ផ្នែកត្រលប់ដូចដើមវិញ។
២. ប្រសិនបើរបួសក្នុងការវះកាត់រាងធ្ងន់ ក្រោយការវះកាត់រាង្គកាយខ្សោយ ពេលនោះមិនអាចចុះពីលើគ្រែ អាចនៅលើគ្រែធ្វើចលនាអវៈយវៈ និង ចលនាបង្វិលខ្លួន។
៣. ប្រសិនបើរាង្គកាយសះស្បើយបានល្អ អាចហ្វឹកហាត់ខ្លាំងឡើងបន្តិចម្តងៗ ចាប់ពីដើរយឺតៗ ហាត់កំលាំងធាតុ ហាត់ក្បាច់ថៃជីទៅដល់ការរត់យឺតៗ។
ការដើរកំសាន្តយឺតៗមានប្រយោជន៍ពង្រឹងសារពាង្គកាយ
នៅក្នុងកីឡាសំរាប់អ្នកជម្ងឺមហារីកជាសះស្បើយ ជាដំបូងគេណែនាំ ការដើរយឺតៗ។ វាមិនប្រើកំលាំងខ្លាំងហើយងាយនឹងប្រព្រឹត្តទៅ មិនកំណត់ពេលវេលា ទីធ្លា -ល- ក្រៅពីអ្នកជម្ងឺដែលងើបពីគ្រែមិនរួច អ្នកជម្ងឺមហារីកទាំងអស់សុទ្ធតែអាចជ្រើសរើសលំហាត់ប្រាណបែបនេះ។
ការដើរយឺតៗមិនកំណត់ថារដូវណា ពេលណាធ្វើបានតែទាំងអស់ មិនថានៅផ្លូវលំតូចក្នុងស្រុកស្រែដើរកំសាន្តយឺតៗ ឬ នៅលើចិញ្ចើមផ្លូវក្នុងទីក្រុងដើរលេង ទីធា្លដល់ធំទូលាយ បរិកាសពណ៌បៃតង ខ្យល់ឱកាសបរិសុទ្ធ សុទ្ធតែធ្វើអោយមនុស្សមានអារម្មណ៍ស្រស់ថ្លា ចិត្តកាយធូរស្រាល។
ការដើរកំសាន្តយឺតៗក៏មានចំណេះដឹងដែរ ត្រូវមានអាកប្បកិរិយាធូរស្រាលម៉្យាង។ ខាងក្រោមនេះជាការណែនាំពីកត្តាចំបងខ្លះៗនៃការដើរកំសាន្តយឺតៗ ៖
(១) សំលៀកបំពាក់ត្រូវរលុងស្រួលពាក់ ស្រោមជើងត្រូវសមល្មម ប្រសិនបើមនុស្សចាស់រាង្គកាយខ្សោយ ត្រូវធ្វើដំណើរដោយឈើច្រត់ ដើម្បីធានាសុវត្ថិភាព។
(២) ការដើរកំសាន្តយឺតៗត្រូវមានភាពធម្មតា អារម្មណ៍ធូរស្រាល បោះបង់ចោលគំនិតរញ៉េរញ៉ៃទាំងអស់។
(៣) ជំហានដើរត្រូវធូរស្រាល ដូចការដើរនៅក្នុងផ្ទះអញ្ចឹង ធ្វើអោយជីបចរដើរស្រួល ផ្នែកខាងក្នុង និង ក្រៅមានភាពស៊ីចង្វាក់ ដើម្បីឈានដល់ដំណើរឈាមប្រក្រតី។
(៤) មួយជំហានម្តង ធ្វើអោយតាមសមត្ថភាពខ្លួន។ ពេលវេលាអាចយូរអាចឆាប់ អោយតែអនុវត្តដល់មានពលកម្មតែមិនហត់ ហាមអនុវត្តដល់ហត់ឡើងដង្ហក់។
(៥) ពេលវេលាដើរកំសាន្តយឺតៗ ៖ ទី១នៅពេលព្រឹកព្រលឹម ដើរក្រោមម្លប់ឈឺ ដើមផ្កា សម្រួលអារម្មណ៍ ឈាម និង ដង្ហើម។ ទី២គឺដើរក្រោយពេលបាយ ជួយសម្រួលការរំលាយអាហារ និង ទទួលយក។ ទី៣គឺដើរមុនពេលចូលគេង ធ្វើអោយមានអារម្មណ៍ធូរស្រាល គេងលក់ស្រួល។ នៅក្រៅពេលទាំងនេះ ក៏អាចដើរបាន សំខាន់ពឹងពាក់លើការតស៊ូ មិនយូរនឹងអាចទទួលផល។
ការផ្តល់យោបល់ក្នុងតំថែទាំក្រោយពេលវះកាត់ ៖
អ្នកជម្ងឺមហារីកប្រសិនបើងើបពីគ្រែមិនរួចអស់រយៈពេលយូរ សារពាង្គកាយស្ថិតសភាពមិនដំណើរការ អាចធ្វើអោយគន្លាក់ឆ្អឹងឡើងរឹង សាច់ដុំរួញចូលគ្នា។ រយៈពេលគេងលើគ្រែកាន់តែយូរ កំលាំងកាយជាសះស្បើយកាន់តែយឺត។ នៅក្នុងស្ថានភាពនេះ អាចអោយអ្នកជម្ងឺធ្វើលំហាត់ប្រាណថែទាំរាង្គកាយដែលស័ក្តិសមនៅលើគ្រែបន្តិចម្តងៗ។ នៅពេលស្ថានភាពអ្នកជម្ងឺមានការប្រសើរឡើងហើយអាចចុះពីលើគ្រែបាន នោះត្រូវធ្វើការហ្វឹកហាត់អោយបានខ្លាំងបន្តិច ដូចនេះធ្វើអោយសាច់ដុំមិនរួញចូលគ្នា គន្លាក់ឆ្អឹងក៏មិនឡើងរឹង ក៏អាចកាត់បន្ថយកាល់ស្យូមក្នុងឆ្អឹង ការពារធ្វើអោយកើតដំបៅ និង ស្ទះសរសៃឈាម ហើយធ្វើអោយអ្នកជម្ងឺមានចំណងអាហារកើនឡើង ធ្វើអោយសុខភាពកាន់តែល្អ។