អ្នកជម្ងឺមហារីកក្រោយការវះកាត់ ត្រូវការដឹងពីចំណេះដឹងខ្លះ មកជួយដល់ការជាសះស្បើយ។ ក្នុងស្ថានភាពដែលមានបង្ហាញខ្លះអ្នកជម្ងឺមានសមត្ថភាពដោះស្រាយ ទើបធ្វើឱ្យផ្លូវដែលអាចជាសះស្បើយដើរកាន់តែរលូន។ មិនថា អ្នក ឬ ក្រុមគ្រួសារអ្នកឡើយ សុទ្ធតែត្រូវយល់ដឹងពីរបៀបតំហែទាំក្រោយការព្យាបាលជម្ងឺមហារីកអោយបានពេញលក្ខណៈ។
តំហែទាំទូទៅក្រោយការវះកាត់ជម្ងឺមហារីក
ការតាមដាន—— សកម្មភាពសំខាន់ក្នុងតំហែទាំ
ការតាមដានជាការយល់ដឹងពីភាពរីកចម្រើននៃស្ថានភាពជម្ងឺបានច្បាស់លាស់ ឬ ខ្លឹមសារតំហែទាំដែលមិនអាចខ្វះបានពេលមានបម្រែបម្រួល ជាគ្រឹះនៃការបើកកម្មវិធីតំហែទាំដ៏មានប្រសិទ្ធភាព ហើយជ្រាបចូលទៅក្នុងតំហែទាំទាំងមូល។
អ្នកជម្ងឺផ្សេងគ្នាមិនត្រឹមតែមានស្ថានភាពជម្ងឺមិនដូចគ្នា ហើយមុន ឬ នៅក្នុងការវះកាត់សុទ្ធតែមានដំណើរការមិនដូចគ្នា។ នៅក្រោយការវះកាត់រិតតែមានបម្រែបម្រួលខុសគ្នាច្រើន។ ដូចនេះ មានតែឆ្លងកាត់ការតាមដានមិនឈប់មិនឈរ ទើបទទួលបានព័ត៌មានសព្វបែបយ៉ាងរបស់អ្នកជម្ងឺ ទើបអាចគ្រប់គ្រងស្ថានភាពអ្នកជម្ងឺគ្រប់រូប និងដំណើរការព្យាបាលដែលត្រឹមត្រូវ តំហែទាំអោយទាន់ពេលវេលា។ គិលានុប្បដ្ឋយិកា និង គ្រូពេទ្យសំខាន់គឺធ្វើការសង្កេតតាមដានលើទិសដៅនៃការធ្វើអោយសុខភាពកាយនិងចិត្តអ្នកជម្ងឺមានតុល្យភាព រួមមានកម្តៅក្នុងខ្លួន ជីបចរ ដង្ហើម និងសំពាធឈាម។ នៅទីនេះគួរអោយលើកមកនិយាយគឺ នៅក្រោយការវះកាត់ដំណើរតាមដានទាំងមូលរបស់អ្នកជម្ងឺ ក្រៅពីលក្ខណៈពិសេសដែលធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកជម្ងឺ ឬ ការវះកាត់ត្រូវការតាមដានមេរោគអ្នកជម្ងឺមានក្រុមតំថែទាំតាមដានដំណើរនេះទាំង២៤ម៉ោងនោះ ជាធម្មតាអ្នកដែលនៅជិតអ្នកជម្ងឺច្រើនជាងគេគឺក្រុមគ្រួសារ និង សាច់ញាតិ នេះអាចមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការជាសះស្បើយរបស់អ្នកជម្ងឺ។
ការដោះស្រាយមុខរបួសក្រោយការវះកាត់
ក្រោយការវះកាត់ មុខរបួសរបស់អ្នកត្រូវបានខ្ចប់ហើយបិតស្បង់យ៉ាងជិត។ កន្លងប៉ុន្មានថ្ងៃនឹងផ្លាស់ប្តូរស្បង់បិតម្តង ហើយចាប់ផ្តើមសំអាតមុខរបួស។ បំពង់បង្ហូរសារធាតុរាវដែលនៅមុខរបួសត្រូវរក្សាទុករហូតដល់មិនមានសារធាតុរាវហូរចេញមក។ ប្រសិនបើបំពង់នេះភ្ជាប់នឹងកំប៉ុងផ្ទុក នោះត្រូវផ្លាស់ប្តូរចោលជារៀងរាល់ថ្ងៃ។ ជាធម្មតាបំពង់បង្ហូរសារធាតុរាវនៅក្រោយការវះកាត់៣ទៅ៧ថ្ងៃនឹងដកចេញ ប៉ុន្តែរុសថ្នេរវិញយ៉ាងតូចណាស់ត្រូវចាំ១០ថ្ងៃក្រោយ។
ក្រោយការវះកាត់ត្រូវងើបពីគ្រែដើរ
ជាដំបូង កំរើកខ្លួនប្រាណតែបន្តិចក៏ពិបាកមិនអាចទៅរួចដែរ។ បន្តិចៗក្រោយមក កំរើកៗខ្លួនវាពិតជាមានប្រយោជន៍សំរាប់អ្នកណាស់ ប៉ុន្តែត្រូវការធ្វើឡើងដោយសន្សឹមៗទើបបាន។ ក្រោយការវះកាត់ លោកគ្រូផ្នែកព្យាបាលនឹងមកជួយសម្រួលដង្ហើម និង ហ្វឹកហាត់ផ្នែកជើងរបស់អ្នក។
ជាធម្មតាក្រោយការវះកាត់១ទៅ២ថ្ងៃ គិលានុប្បដ្ឋយិកានឹងលើកទឹកចិត្តអ្នកអោយចុះពីលើគ្រែ អង្គុយលើកៅអី។ ថ្វីត្បិតតែនៅលើខ្លួនមានទៅដល់បំពង់ និង ដបគ្រប់បែបយ៉ាង ប៉ុន្តែគិលានុប្បដ្ឋយិកានឹងជួយអ្នកបញ្ចប់ការងារនេះ ប៉ុន្មានថ្ងៃបន្ទាប់មក បំពង់ និង ដបទាំងនេះត្រូវយកចេញជាបន្តបន្ទាប់ ការដើរទៅមកមានលក្ខណៈធូរស្រាលជាងមុន អ្នកនឹងយល់ថាខ្លួនប្រាណអ្នកចាប់ផ្តើមសះស្បើយហើយ។
របបអាហារក្រោយការវះកាត់
នៅពេលអ្នកមិនអាចបរិភោគអាហារ គ្រូពេទ្យនឹងប្រើវិធីបញ្ច្រកសារជាតិចិញ្ចឹមតាមសរសៃឈាមខ្មៅ ដើម្បីអោយអ្នកទទួលថាជីវជាតិដែលសារពាង្គកាយត្រូវការគ្រប់គ្រាន់។ ក្រោយពីនេះ អ្នកអាចចាប់ផ្តើមឡើងពីផឹកទឹក បន្ទាប់មកត្រឡប់មកការបរិភោគអាហារបន្តិចម្តងៗ។ ចាំដល់អាចបរិភោគអាហារជាធម្មតាហើយ ត្រូវទទួលទានអាហារដែលមាន ៖ ប្រតេអ៊ីនខ្ពស់ សែលលុយឡូសខ្ពស់។ អាហារដែលមានប្រតេអ៊ីនខ្ពស់មាន ៖ ទឹកដោះគោ ពងមាន់ ប្រភេទត្រី សាច់ សាច់សត្វចិញ្ចឹម ប្រភេទផលិតផលសណ្តែក។ អាហារដែលមានសែលលុយឡូសខ្ពស់មាន ៖ ថ្លើមប្រម៉ាត់សត្វ ការ៉ុត សណ្តែកខ្មៅ ប៉េងបោះ ក្រូចឆ្មារ ផ្លែឈើ-ល- ជាពិសេសគឺអាហារដែលមានប្រសិទ្ធភាពប្រឆាំងមហារីកមានដូចជា ៖ ប៉េងបោះ ផ្សិតក្រអូប ត្រចៀកកណ្តុរ ផលិតផលសណ្តែក ផ្កាព្រលិត ទំពាំងបារាំង កន្ធាយ-ល- ត្រូវបរិភោគអោយបានច្រើនបន្តិច។
ក្រោយពីការវះកាត់ ដោយសារតែរាង្គកាយមានសភាពខ្សោយ នៅក្រោមរបបអាហារដែលសមស្រប អ្នកអាចជ្រើសរើសតំហែរទាំតាមវិទ្យាពេទ្យចិន ដើម្បីបង្កើនល្បឿនជាសះស្បើយ។ ជ្រើសរើសការព្យាបាលតាមវិទ្យាពេទ្យចិន អាចធ្វើតាមការណែនាំរបស់គ្រូពេទ្យ ជ្រើសយកបង្រ្កាបការឈឺចាប់មានប្រសិទ្ធភាពបំបាត់ក្តៅ ហើយរាងល្អជាងថ្នាំចិន ពង្រឹងរាង្គកាយអោយដល់កំរិតទទួលអាហារបានល្អបំផុត ចំពោះការបង្កើនប្រព័ន្ធការពារសារពាង្គកាយរបស់មនុស្ស មានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការការពារមិនអោយកោសិកាមហារីកលាប់ជាថ្មី។