ជ្រុះសក់ដែលបណ្តាលមកពីព្យាបាលដោយថ្នាំគីមីចំពោះអ្នកជម្ងឺមហារីកជាពិសេសស្រ្តីក្លាយជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ អ្នកជម្ងឺមហារីកមិនតិចទេតែងតែដោយសាររូបរាងខ្លួនឯងប្រែប្រួលខ្មាសមិនហ៊ានទាក់ទងជាមួយអ្នកដទៃ។ វេជ្ជបណ្ឌិតបានបង្ហាញថា ថ្នាំគីមីបណ្តាលអោយជ្រុះសក់មិនត្រឹមតែជះឥទ្ធិពលដល់រូបសម្ផស្សអ្នកជម្ងឺ ធ្វើអោយអ្នកជម្ងឺមានស្រមោលផ្លូវចិត្ត ម្យ៉ាងទៀតអាចវាយប្រហាជំនឿចិត្តអ្នកជម្ងឺក្នុងការព្យាបាលមហារីក។ ស្វែងយល់ពីមូលហេតុជ្រុះសក់មកពីថ្នាំគីមីនិងរកវិធីដោះស្រាយអាចជួយអោយអ្នកជម្ងឺសម្របនូវការកែប្រែដែលបណ្តាលមកពីជ្រុះសក់ ធ្វើអោយមានអារម្មណ៍ធូរស្រាលបន្តទទួលការព្យាបាល។
ស្វែងយល់ថាហេតុអ្វីអាចជ្រុះសក់?
អ្នកឯកទេសបានវិភាគថា សារធាតុថ្នាំគីមីមានឥទ្ធិពលខ្លាំងសម្លាប់កោសិកាមហារីក ប៉ុន្តែក៍អាចបំផ្លាញកោសិកាធម្មតាផងដែរ។ ក្នុងនោះកោសិការោមដែលជម្រុញរោមលូតលាស់ត្រូវបំផ្លាញនោះងាយស្រួលនឹងជ្រុះសក់។ ជ្រុះនេះអាចកើតមានគ្រប់ផ្នែកលើខ្លួនមនុស្ស រួមមានក្បាល ផ្ទៃមុខ ដៃជើង ក្រោមឃ្លៀក និងអវៈយវៈភេទ។ល។ ជ្រុះសក់តែងកើតមានក្រោយពេលចាក់ថ្នាំគីមីរួច២ទៅ៣សប្តាហ៍ រោមសក់ជ្រុះជាដុំឬបន្តិចម្តងៗ សក់រោមដែលនៅសេសសល់ក៍ក្លាយជាស្ងួតគ្មានសំណើមមិនរលោង។ ប៉ុន្តែតើសារធាតុថ្នាំគីមីទាំងអស់សុទ្ធតែបណ្តាលអោយជ្រុះសក់រោមឬ? ដោយកម្រិតសារធាតុថ្នាំដែលជ្រើសរើសខុសគ្នា មានសក់មនុស្សមួយចំនួនគ្រាន់តែតិចស្តើងជាងមុនប៉ុណ្ណោះ។
ជឿជាក់ថារោមសក់អោយដុះមកវិញ
អ្នកឯកទេសនិយាយថា ៖ តាមពិតអ្នកជម្ងឺមិនចាំបាច់ព្រួយបារម្ភរឿងជ្រុះសក់ពេកទេ ពីព្រោះការជ្រុះសក់ដែលបណ្តាលមកពីសារធាតុថ្នាំគីមីគឺអាចដុះឡើងវិញ ម្យ៉ាងទៀតមិនប៉ះពាល់ដល់ខ្លួនប្រាណទេ។ ជ្រុះសក់រោមដែលបណ្តាលមកពីសារធាតុគីមីជាទូទៅគឺអាចបញ្ច្រាស់វិញ ក្រោយឈប់ប្រើប្រាស់ថ្នាំ១ទៅ២ខែ នោះរោមសក់និងដុះឡើងវិញ ហើយជាទូទៅគឺខ្មៅរលោងជាងមុន។ អ្នកដែលអាយុតិចនិងសំបូរឈាមជីវជាតិបំប៉ននោះរោមសក់ដុះកាន់តែលឿន។ អ្នកជម្ងឺមិនត្រូវកើតទុក្ខទោម្នេញជ្រុះសក់ដោយចាក់ថ្នាំគីមីនោះទេ បែរជាគួរព្យាយាមបំប៉នសុខភាព មានជំនឿចិត្តខ្លួនឯង។ អ្នកជម្ងឺដែលយកចិត្តទុកដាក់ខ្លាំងចំពោះសក់ខ្លួនឯង ដោយសារការជ្រុះសក់អាចពាក់ព័ន្ធខ្លាំងនិងការជ្រើសរើសវិធីព្យាបាល ដូច្នេះអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលអោយបានច្រើន ជ្រើសរើសវិធីណាដែលសមស្របសម្រាប់ខ្លួនឯង។
ការថែទាំសក់ក្នុងពេលព្យាបាលដោយថ្នាំគីមី
1.បើសិនជាការព្យាបាលដោយចាក់ថ្នាំគីមីជាការចាំបាច់មិនអាចជៀសវាងបាន អ្នកឯកទេសបានផ្តល់ដំបូន្មានថែទាំខ្លះចំពោះសក់និងស្បែកក្បាល ៖
2.ប្រើប្រាស់ទឹកសាប៊ូកក់សក់ប្រភេទស្រទន់។
3.ប្រើស្រោមខ្នើយប្រភេទក្រណាត់សូត្រ។
4.ប្រើប្រាស់ក្រាស់សិតសក់ទន់ កុំខ្លាចសិតសក់ សិតសក់ច្រើនអាចជម្រុញចរន្តសរសៃឈាមស្បែកក្បាល មានប្រយោជន៍សម្រាប់សក់ដុះមកវិញ
5.បើសិនត្រូវផ្លុំខ្យល់សក់ ត្រូវប្រើកម្រិតខ្យល់លំនឹងត្រជាក់ធម្មតា។
6.កុំអ៊ុតសក់ កុំលាបសក់ឬធ្វើម៉ូដសក់។
7.កាត់សក់ខ្លី។ សក់ខ្លីធ្វើអោយសក់អ្នកមើលទៅក្រាស់បន្តិច ទោះជ្រុះសក់ក៍ងាយដោះស្រាយ
ប្រើប្រាស់ថ្នាំប្រេងការពារកម្តៅថ្ងៃ(ការពារសក់ស្ងួត) ពាក់មួកឬកន្សែងបង់កឬសក់សិប្បនិម្មិតដើម្បីជៀសវាងសក់ត្រូវព្រះអាទិត្យជះពន្លឺកាំរស្មី។ បើអ្នកចង់ពាក់សក់សិប្បនិមិ្មត គួរទៅជ្រើសរើសទិញមុនពេលរោមសក់ជ្រុះជាអតិបរិមា នោះអាចជ្រើសរើសយោងតាមពណ៌ សរសៃសក់ និងម៉ូដសក់របស់អ្នកពីមុន។
ញ៉ាំអ្វីអាចជួយអោយសក់ដុះមកវិញ?
គ្រាប់ធុញ្ញជាតិដែលមានប្រយោជន៍ជួយអោយសក់ដុះមកវិញមានសណ្តែកខ្មៅ ល្ងរខ្មៅ អង្ករនិងម្សៅធុញ្ញជាតិ។ល។ បន្លែមានស្ពៃតឿ ស្ពៃចង្កឹះ ការ៉ុត។ល។ ផ្លែក្រៀមមានគ្រាប់ផ្លែវ៉លណឹត គ្រាប់ផ្លែស្រល់ ផ្លែហេហ្សែលណាត់។ល។ ប្រភេទសាច់ ត្រី ស៊ុត ឆ្អឹងនិងថ្លើមសត្វ។ល។ អាហារទាំងនេះសំបូរទៅដោយពពួកវីតាមីនបេ វិតាមីនអ៊ឺ អាស៊ីតកូលីន ជីវជាតិឡេស៊ីទីន និងអ៊ីនណូស៊ីតុល មានប្រយោជន៍ជួយអោយសក់ដុះមកវិញ។
ឧទាហរណ៍២ពីវិធីធ្វើ ៖
១. ល្ងខ្មៅ១០០ក្រាម គ្រាប់ផ្លែប៉េស១០០ក្រាម លាងសម្អាតត្រាំទឹកកន្លះថ្ងៃ ដាក់បន្ថែមអង្ករបរិមាណសមរម្យដាំបបរ បរិភោគពេលព្រឹកនិងពេលល្ងាច។
២. សណ្តែកខ្មៅ៣០០ក្រាម ត្រាំទឹកកន្លះថ្ងៃ ដាក់ក្នុងកញ្ជ្រែងចំហុយឆ្អិន ល្ងខ្មៅ១០០ក្រាម ឆាឆ្អិនកិនអោយម៉ត់ ដាក់លាយបញ្ចូលអំបិលម៉ត់បន្តិច រៀងរាល់ពេលអាហារបរិភោគតាមកម្រិតចំនង់។