ក្រុមគ្រួសារអ្នកជម្ងឺមហារីកគឺជាជំនួយការដ៍សំខាន់សម្រាប់វេជ្ជបណ្ឌិត ប៉ុន្តែធ្វើជាគ្រួសារអ្នកជម្ងឺមហារីកមិនងាយស្រួលទេ ពួកគាត់ត្រូវលះបង់ជាច្រើន។ ធ្វើដូចម្តេចទើបអាចធ្វើជាក្រុមគ្រួសារអ្នកជម្ងឺមហារីកដ៍ល្អ? ក្រុមគ្រួសារត្រូវប្រុងប្រយ័ត្នចំនុច៥យ៉ាងខាងក្រោមនេះ ៖
ទី១៖ សម្រួលទឹកចិត្តឥរិយាបថខ្លួនឯងអោយបានល្អ
ក្នុងគ្រួសារមានអ្នកកើតជម្ងឺមហារីក សមាជិកក្រុមគ្រួសារជាច្រើនក៍ត្រូវទទួលការប៉ះទង្គិច ឆ្លងកាត់ដំណាក់កាលមួយពោរពេញដោយតានតឹង ព្រួយបារម្ភជាពិសេសភ័យខ្លាច។ គិតថាថ្ងៃក្រោយត្រូវមើលថែអ្នកជម្ងឺអាចប៉ះពាល់ដល់ការសិក្សា ការងារ មុខរបររបស់ខ្លួនហើយត្រូវបង់បន្ទុកចំណាយកាន់តែធ្ងន់ត្រូវកាន់តែខិតខំ ក្រុមគ្រួសារតែងតែទទួលសម្ពាធធ្ងន់ធ្ងរផងដែរ។ ដូច្នេះ ពេលនេះក្រុមគ្រួសារត្រូវសម្រួលអារម្មណ៍ចិត្តខ្លួនឯងជាចាំបាច់ ទទួលស្គាល់ការពិត បន្ថែមអារម្មណ៍ជាកាតព្វកិច្ចនិងទឹកចិត្តទទួលខុសត្រូវ ក៍ត្រូវជឿជាក់ថាជម្ងឺមហារីកភាគច្រើនឆ្លងកាត់ការព្យាបាលអាចទទួលបានលទ្ធផលល្អប្រសើរ អាយុជីវិតអាចពន្យាបានកាន់តែវែង។ ក្រុមគ្រួសារត្រូវដឹងថាអារម្មណ៍ទឹកចិត្តឥរិយាបថខ្លួនឯងអាចជះឥទ្ធិពលផ្ទាល់ដល់អ្នកជម្ងឺ ដូច្នេះចំពោះក្រុមគ្រួសារសំណូមពរទី១គឺត្រូវធ្វើអោយស្ងប់ស្ងាត់រឹងប៉ឹងនឹងនរ យ៉ាងហោចណាស់នៅមុខអ្នកជម្ងឺត្រូវធ្វើអោយបានក្នុងចិត្តតានតឹងខាងក្រៅធូរស្បើយដូចធម្មតា ។
ទី២៖ ផ្តល់ការយោគយល់ មេត្តាករុណា អាណិតលួងលោម និងយកចិត្តទុកដាក់អោយបានខ្លាំងបំផុតដល់អ្នកជម្ងឺ។
ក្រុមគ្រួសារពេលថែទាំអ្នកជម្ងឺតែងតែត្រូវដើរតួជាវេជ្ជបណ្ឌិតចិត្តសាស្ត្ររបស់អ្នកជម្ងឺ សារប្រយោជន៍គឺសំខាន់មិនអាចគណនាបានទេ។ ទស្សនៈរបស់អ្នកជម្ងឺមានការបារម្ភសង្ស័យ ភ័យព្រួយ ខ្លាចរអាអ្វីក៍ដោយ អ្នកដែលយល់ច្បាស់ជាងគេគឺក្រុមគ្រួសារដែលនៅជិតគាត់។ ចំពោះសំណូមពរលើសលប់ណាមួយដែលអ្នកជម្ងឺទាមទារ ក្រុមគ្រួសារគួរយោគយល់និងបំពេញជូន មិនត្រូវឆេវឆាវធុញថប់នឹងអ្នកជម្ងឺទេ។ ពីព្រោះអ្នកជម្ងឺជាទូទៅមានប្រតិកម្មខ្លាំងនឹងការរស់នៅឯការម្នាក់ឯង មានអារម្មណ៍ថាត្រូវគេបោះបង់ចោល បើគ្មានការគាំទ្រពីក្រុមគ្រួសារ អ្នកជម្ងឺអាចមានអារម្មណ៍ថាខ្វះបង្អែកផ្នែកស្មារតី បាត់បង់ជំនឿចិត្តក្នុងការព្យាបាល។
ទី៣៖ ឧស្សាហ៍ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតទទួលបន្ទុកនិងគិលានុបដ្ឋាយិការថែទាំ
ក្រុមគ្រួសារគួរឧស្សាហ៍ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតទទួលបន្ទុកនិងគិលានុបដ្ឋាយិការប្រចាំការរបស់អ្នកជម្ងឺ យល់ពីផែនការព្យាបាលនិងការរៀបចំរបស់វេជ្ជបណ្ឌិត។ ជម្រុញលើកទឹកចិត្តអ្នកជម្ងឺទទួលការព្យាបាល សហការបុគ្គលិកពេទ្យរៀបចំពាក់ព័ន្ធការព្យាបាលនិងការងារចុងក្រោយ។ យល់ដឹងពីស្ថានភាពដែលអាចកើតមានឬប្រតិកម្មអវិជ្ជមានណាមួយក្រោយពេលព្យាបាល អង្កេតស្ថានភាពអ្នកជម្ងឺរាយការណ៍ទៅវេជ្ជបណ្ឌិតទាន់ពេលនិងច្បាស់លាស់ ធ្វើការទំនាក់ទំនងល្អរវាងវេជ្ជបណ្ឌិតនិងអ្នកជម្ងឺ។
ទី៤៖ ការថែទាំជីវភាពរស់នៅរបស់អ្នកជម្ងឺ
ក្រុមគ្រួសារត្រូវរៀបចំសមរម្យការបរិភោគ ស្នាក់នៅនិងហាត់ប្រាណចលនារបស់អ្នកជម្ងឺ ខិតខំសិក្សាបច្ចេកទេសនិងចំណេះដឹងថែទាំផ្សេងៗ។ ចំពោះអ្នកជម្ងឺស្ថានភាពធ្ងន់ធ្ងរមិនថាពេលថ្ងៃឬយប់គួរព្យាយាមនៅក្បែរកំដរមើលថែ ទទួលបន្ទុកការងារដូចជាបញ្ចុកអាហារ លើកគ្រា ងូតទឹកសម្អាត។ល។ ប៉ុន្តែចំពោះអ្នកជម្ងឺស្ថិតក្នុងដំណាក់កាលសះស្បើយក៍ត្រូវប្រុងប្រយ័ត្នហ្វឹកហ្វឺនគាត់ធ្វើអនុវត្តដោយខ្លួនឯង ការយកចិត្តទុកដាក់ហួសហេតុពេកអាចធ្វើអោយអ្នកជម្ងឺកើតអារម្មណ៍តូចចិត្តដាក់ខ្លួន ឬកើតទម្លាប់ពឹងផ្អែកអ្នកដទៃ ជះឥទ្ធិពលអាក្រក់ដល់អ្នកជម្ងឺក្នុងការសម្របខ្លួនក្នុងជីវិតរស់នៅបែបធម្មតា។
ទី៥៖ ប្រុងប្រយ័ត្នសុខភាពកាយចិត្តរបស់ខ្លួនឯង ជម្រុញលើកទឹកចិត្តគ្នាទៅវិញទៅមក
ក្រុមគ្រួសារនៅពេលមើលថែអ្នកជម្ងឺក៍ត្រូវរវល់និងជីវិតរបស់ខ្លួនឯង ត្រូវទទួលបន្ទុកសម្ពាធផ្លូវចិត្តគ្រប់ប្រភេទ។ ស្ថិតក្នុងសម្ពាធធ្ងន់បែបនេះយូរទៅ ក្រុមគ្រួសារអាចមានអារម្មណ៍នឿយហត់ឬខ្វះជំនឿចិត្តតស៊ូ អារម្មណ៍មិននឹងនរ។ ដូច្នេះបើចង់ថែទាំអ្នកជម្ងឺបានល្អ ក្រុមគ្រួសារត្រូវពង្រឹងការបរិភោគនិងទុកពេលសម្រាកគ្រប់គ្រាន់ដល់ខ្លួនឯង។ គ្រប់សមាជិកក្នុងគ្រួសារទាំងអស់ត្រូវមានឆន្ទះរួមគ្នា ដើម្បីអ្នកជម្ងឺ ដើម្បីគ្រួសារមិនច្រណែនរអ៊ូរទាំដាក់គ្នា ឈ្លោះគ្នា ទាំងអស់គ្នាអត់ធ្មត់និងពង្រឹងការអធ្យាស្រ័យអោយគ្នាទៅវិញទៅមក។ តាមការពិត ក្រុមគ្រួសារអ្នកជម្ងឺភាគច្រើនកាន់តែលំបាកវេទនាកាន់តែរឹងមាំ សម្ព័ន្ធភាពគ្រួសារក៍កាន់តែជិតស្និទដោយរួមគ្នាប្រឈមមុខនិងទុក្ខលំបាក។