ភន្តច្រឡំ១៖ បំបាត់ការឈឺចាប់អោយតែសម្រួលមួយផ្នែកខ្លះលែងឈឺចាប់ជាការស្រេច
មិនត្រឹមតែអ្នកជម្ងឺខ្លួនឯងផ្ទាល់ ឬក៏បុគ្គលិកថែទាំគួរតែយល់ដឹងឲ្យបានច្បាស់ថា៖ សម្រួលការឈឺចាប់គឺជាគន្លឹះនៃការលើកកំពស់គុណភាពជីវិតរបស់អ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ តម្រូវការទាបបំផុតនៃបំបាត់ការឈឺចាប់គឺអាចគេងលក់ដោយមិនមានការឈឺចាប់ ធាតុពិតនោះគឺលើកកំពស់តម្រូវការគុណភាពជីវិតរបស់អ្នកជម្ងឺ រួមមាន៖ គេងលក់មិនមានការឈឺចាប់ ការសំរាកដោយមិនមានការឈឺចាប់ ធ្វើសកម្មភាពចលនាដោយមិនមានការឈឺចាប់។
ភន្តច្រឡំ២៖ ប្រើប្រាស់ប្រភេទថ្នាំអាភៀនរយៈពេលយូរអាចញៀន ការបង្កើនបរិមាណប្រើប្រាស់ថ្នាំមានន័យថាចាប់ផ្តើមញៀនហើយ
ដែលមានន័យថាញៀនគឺជាការចង់បានប្រើប្រាស់ប្រភេទថ្នាំអាភៀនជាបន្តបន្ទាប់ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានអារម្មណ៍រំភើបរីករាយ។ បើប្រើក្នុងការព្យាបាលបំបាត់ឈឺចាប់មិនមែនជាគោលដៅទេ។ ការបន្ថែមតម្រូវការបរិមាណមិនមែនជាសញ្ញាកើនញៀននៃប្រភេទថ្នាំទេ តាមការធូរស្រាលនៃជម្ងឺ ការឈឺចាប់កាត់បន្ថយ បរិមាណថ្នាំនេះអាចកាត់បន្ថយបណ្តើរៗ។
ភន្តច្រឡំ៣៖ ថ្នាំចាក់ប៉េទីឌីនមានប្រសិទ្ធិភាពល្អជាងថ្នាំលេប
តាមពិតទៅ ប្រភេទថ្នាំលេបល្អជាងវិធីចាក់ដោយមិនមានលក្ខណះពឹងផ្អែកខ្លាំង។ កម្លាំងប្រសិទ្ធភាពបំបាត់ការឈឺចាប់របស់ថ្នាំប៉េទីឌីនជា១ភាគ១០នៃមំហ្វីនតែប៉ុណ្ណោះ ពេលវេលាប្រសិទ្ធភាពត្រឹម២ទៅ៤ម៉ោងប៉ុណ្ណោះ។ ម៉្យាងទៀត វាអាចធ្វើអោយឈឺចាប់នៅពេលចាក់បញ្ចូលថ្នាំក្នុងសាច់ដុំ ច្រើនលើកច្រើនសាររយៈពេលយូរបណ្តាលអោយមានផលប៉ះពាល់ដល់សរសៃប្រសាទ មិនស័ក្តសមប្រើក្នុងការព្យាបាលមហារីកឬជម្ងឺរ៉ាំរ៉ៃផ្សេងៗឡើយ។
(សំគាល់៖ តាមពិត ដោយសារផលប៉ះពាល់ខ្លាំង ប្រសិទ្ធភាពបំបាត់ឈឺចាប់ខ្សោយ អង្គការសុខភាពពិភពលោកបានចាត់ទុកថ្នាំប៉េទីឌីនជាប្រភេទថ្នាំមិនត្រូវប្រើក្នុងការព្យាបាលឈឺចាប់មហារីក។)
ភន្តច្រឡំ៤៖ អាចទ្រាំបានក៍ទ្រាំ ឈឺចាប់ខ្លាំងក្លាទើបប្រើថ្នាំបំបាត់ការឈឺចាប់
តាមការជាក់ស្តែង ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ឱ្យទាន់ពេលវេលា និងទៀងពេលវេលាកាន់តែមានប្រសិទ្ធភាពកាន់តែសុវត្ថិភាព ហើយបរិមាណដែលត្រូវការក៏មានកំរិតទាបផងដែរ។ អ្នកជម្ងឺមិនអាចបំបាត់ការឈឺចាប់រយៈពេលយូរទៅ ងាយនឹងកើតមានអារម្មណ៍តប់ប្រមល់តានតឹង រស់នៅមិនសុខ ប៉ះពាល់ដល់គុណភាពរស់នៅរបស់អ្នកជម្ងឺ ដូច្នេះហើយក៏បណ្តាលឲ្យស្គមស្គាំង ទ្រុឌទ្រោម ធ្វើឲ្យអ្នកជម្ងឺមិនអាចទ្រាំទ្រនឹងការព្យាបាល (ដូចជាការវះកាត់ បាញ់កាំរស្មីឬចាក់ថ្នាំគីមី)។ ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងបរិមាណសមស្រប មិនត្រឹមតែកាត់បន្ថយការឈឺចាប់ចំពោះអ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងអាចជៀសវាងមុខងារប្រព័ន្ធសរសៃប្រសាទមិនប្រក្រតី ដែលបណ្តាលមកពីការឈឺចាប់យូរមិនបានបន្ធូរបន្ថយ។
ភន្តច្រឡំ៥៖ ប្រើប្រាស់ប្រភេទថ្នាំមិនមែនអាភៀនមានសុវត្ថិភាពជាង
ចំពោះអ្នកជម្ងឺមហារីករ៉ាំរ៉ៃត្រូវការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយៈពេលវែង ប្រើប្រាស់ប្រភេទថ្នាំអាភៀន (ដូចជាមំហ្វីន)កាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ផលប៉ះពាល់នៃប្រភេទថ្នាំមិនមែនអាភៀនងាយស្រួលមើលរំលង ប្រសិទ្ធភាពបានត្រឹមស្រាលៗ។ ចំពោះអ្នកជម្ងឺឈឺចាប់មហារីកកម្រិតមធ្យមនិងធ្ងន់ ថ្នាំបំបាត់ការឈឺចាប់ប្រភេទអាភៀនគ្មានអ្វីផ្សេងអាចជំនួសបានទេ។
ភន្តច្រឡំ៦៖ អ្នកជម្ងឺមហារីកប្រើប្រាស់មំហ្វីនមានន័យថាបានប្រឈមមុខនឹងសេចក្តីស្លាប់
មានអ្នកជម្ងឺខ្លះយល់ថាការប្រើប្រាស់ប្រភេទថ្នាំឈឺចាប់នេះគឺមានន័យថាស្ថានភាពជម្ងឺឈានដល់ដំណាក់កាលចុងក្រោយឬប្រឈមមុខនឹងសេចក្តីស្លាប់ បណ្តាលអោយបាត់បង់ជំនឿចិត្តក្នុងការរស់នៅនិងបន្តការព្យាបាលទៀត។ តាមការពិត ការប្រើប្រាស់ប្រភេទថ្នំាអាភៀនមិនត្រូវបានកំនត់ដោយយោងតាមការព្យាករណ៍នៃការរស់រានមានជីវិតបានវែង ឬខ្លីនោះទេ គឺធ្វើការកំនត់យោងទៅតាមកំរិតនៃការឈឺចាប់ទៅវិញទេ។ ការឈឺចាប់គឺជាអាការៈមួយដែលតែងតែជួបប្រទះទៅលើអ្នកជម្ងឺមហារីក វាអាចកើតឡើងគ្រប់ដំណាក់កាលនៃជម្ងឺមហារីក។ ម៉្យាងទៀត បើយោងទៅតាមស្ថិតិសរុបការព្យាបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវចំពោះប្រភេទថ្នំាអាភៀននោះគឺអាចជួយពន្យាអាយុជីវិតអ្នកជម្ងឺមហារីក ពីព្រោះការបំបាត់ឈឺចាប់នេះធ្វើឲ្យអ្នកជម្ងឺបាត់ការឈឺចាប់ ការគេងមានការកែប្រែ ការឃ្លានចំណីអាហារ និង កាយសម្បទាមានការភាពល្អប្រសើរផងដែរ។