អ្នកជំងឺមហារីកសុដន់ត្រូវការពេលវេលាមួយរយះសម្រួលផ្លូវចិត្តក្រោយពេលធ្វើការព្យាបាល ដូចនេះ ដៃគូត្រូវធ្វើការស្វែងយល់និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកអោយបានល្អ។ ដៃគូរួម ភេទត្រូវសំដែងអារម្មណ៏ពិតរបស់ខ្លួនទៅវិញទៅមក ព្រោះថាជីវិត រួម ភេទស្ថិតលើការស្ម័គ្រចិត្ត ទាំងសងខាងមិនមានការបង្ខិតបង្ខំគ្នា ទើបមានសុភមង្គល។
ជាធម្មតា ការរួមភេទគួរតែកាត់បន្ថយក្រោយពេលវះកាត់កំឡុងពេល១ទៅ៣ឆ្នាំ។ ជាពិ សេស ទើបវះកាត់រួចមិនយូរប៉ុន្មាន ឬកំឡុងពេលចាក់ថ្នាំគីមី មិនគួររួមភេទទេព្រោះថា សុខ ភាពអ្នកជម្ងឺនៅមានភាពទន់ខ្សោយខ្លាំង។
ក្រោយពេលស្ថានភាពជម្ងឺមានលំនឹង ការរួមភេទអាចមានជាប្រក្រតីសមល្មម។ ប្រៀបធៀបជាមួយអ្នកមានសុខភាពធម្មតា ពេលរួមភេទអ្នកជម្ងឺមហារីកសុដន់គួរប្រុងប្រយ័ត្ន៖ រយ:ពេលមិនត្រូវវែងពេក និងកាយវិការត្រូវទន់ភ្លន់។ វេជ្ជបណ្ឌិតជំនាញផ្នែកមហារីកប្រចាំ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានសង្កត់ធ្ងន់ថា រួមភេទច្រើនដងពេក កាយវិការខ្លាំងជ្រុលពេក ត្រូវបានហាមឃាត់ចំពោះការរួមភេទជាមួយអ្នកជម្ងឺមហារីកសុដន់ ដៃគូត្រូវចេះសម្រួលនិងយោគយ ដោយសារកំឡុងពេលព្យាបាល អ័រមូនរបស់អ្នកជម្ងឺមហារីកមានការថយចុះយ៉ាងច្រើន ធ្វើអោយទ្វាមាសស្ងួតខ្សោះទឹក អាចប្រើទឹករំអិលជំនួយពេលរួមភេទ។
ក្រៅពីនេះ ការរួមភេទរួមបញ្ចូលទំនាក់ទំនងស្និទស្នាលនៃរាងកាយនិងមនោសញ្ចេតនាផងដែរ។ កាយវិការនិងការតុបតែងខ្លួនដែលបង្ហាញពីក្ដីស្រលាញ់បែបរ៉ូមែនទិកអាចជម្រុញអោយដៃគូរមានចំណង់រួមភេទ។ លើសពីនេះ ការនិយាយលួងលោម ថើបនិងការបបោស អង្អែលជាដើមក៏អាចធ្វើអោយដៃគួរួមភេទបានសំរេចបំណងដែរ។
វេជ្ជបណ្ឌិតជំនាញមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា៖ អ្នកជំងឺ មហារីកសុដន់ពេលរួមភេទត្រូវការពារពន្យាកំណើត។ ទោះបីអ្នកជំងឺមហារីកសុដន់មានសិទ្ធិក្នុង ការបន្តពូជ ប៉ុន្តែដំណើរមានគ័កអាចធ្វើអោយជំងឺមហារីករើឡើងវិញ។ ពេល ស្ត្រីមានផ្ទៃពោះ អ័រមូនរបស់ស្ត្រីមានការកើនឡើងខ្លាំង បណ្ដាលអោយ កោសិការ មហារីកដែលនៅសេសសល់ក្នុងខ្លួនមានឱកាសរីកលូតលស់ ហើយដុំមហារីកអាចកើតឡើងជាថ្មី ឬផ្លាស់ប្តូរកន្លែង ជាពិសេសចំពោះអ្នកជំងឺមហារីកសុដន់ដែលមានអាការៈហើមកូនកណ្ដុរ។