ចំណីអាហារនិងការបំប៉នក្រោយពេលវះកាត់ជម្ងឺមហារីកក្រពេញប្រូស្តាតគឺជាកត្តាមួយនៃកត្តាគន្លឹះក្នុងការបំប៉នសុខភាពក្រោយពេលវះកាត់ ចំណីអាហារបំប៉នដ៏សមស្របអាចលើកកម្ពស់ភាពស៊ាំ និង ប្រព័ន្ធការពាររាងកាយ វាអាចជួយជម្រុញអោយមុខរបួសជាសះស្បើយ ការពារជម្ងឺឆ្លង និង បង្ការការកើតឡើងនូវជម្ងឺផ្សេងៗទៀត។ ក្រោយពេលវះកាត់ជម្ងឺមហារីកក្រពេញប្រូស្តាតត្រូវតែជ្រើសរើសគោលការណ៍ចំណីអាហារ“៣ខ្ពស់”គឺប្រូតេអ៊ីនខ្ពស់ សារជាតិវីតាមីនខ្ពស់ ថាមពលខ្ពស់។ ចំណីអាហារត្រូវតែជ្រើសរើសអាហារដែលទន់ៗ សាប គ្មានជាតិរំញោចដូចជាអាហារដែលរាវពាក់កណ្តាលដែលអាចធ្វើអោយប្រព័ន្ធរំលាយអាហារងាយស្រួលស្រូបយក។ សូមមើលអ្នកជំនាញធ្វើការរៀបរាប់ដ៏លំអិតដូចខាងក្រោមនេះ៖
គ្រាប់ធញ្ញជាតិអាចលើកកម្ពស់ថាមពល
គ្រាប់ធញ្ញជាតិស្រស់ៗនិងប្រភេទសណ្តែកគ្រប់ប្រភេទអាចចាត់ជាចំណីអាហារដ៏សំខាន់ វាមិនត្រឹមតែអាចធ្វើអោយរាងកាយមនុស្សលើកកម្ពស់ថាមពលគ្រប់គ្រាន់ប៉ុណ្ណោះទេ ទន្ទឹមនឹងនោះ ដូចជា ពោត គ្រាប់សណ្តែកធម្មជាតិ ម្សៅស្រូវសាលីគ្រប់ប្រភេទ អង្ករខ្មៅ។ល។សុទ្ធតែមានប្រសិទ្ធភាពប្រឆាំងមហារីក។ យើងអាចយកគ្រាប់ធញ្ញជាតិទាំងនោះទៅធ្វើជាបបរ បាយទន់ៗ ឬ ក្រោយពីក្លាយជាមេតាប៉ែទៅធ្វើជាប្រភេទមី ពាក់កណ្តាលរាវគ្រប់ប្រភេទ។
ពិសារចំណីអាហារប្រភេទសារ៉ាយអោយបានច្រើន
ផ្សិត ផ្សិតម្ជុល សារ៉ាយសមុទ្រនិងចំណីអាហារដែលជាប្រភេទសារ៉ាយដទៃទៀតមានប្រសិទ្ធភាពជួយលើកកម្ពស់ប្រព័ន្ធការពាររាងកាយ ការពារជម្ងឺមហារីក ក្នុងនោះផងដែរវាមានសារធាតុបង្អាក់ដែលអាចបង្ក្រាបកោសិកាមហារីកអោយរីកធំនោះយ៉ាងមានប្រសិទ្ធភាព ដូច្នេះ នៅពេលដែលធ្វើម្ហូបអាហារ គួរតែបន្ថែមប្រភេទសារ៉ាយ។
ពិសារផ្លែឈើស្រស់និងបន្លែអោយបានច្រើនមានប្រសិទ្ធភាពប្រឆាំងមហារីក
បន្លែស្រស់ៗមានដូចជា ការ៉ុត ឆៃថាវ ស្ពៃក្តោប ផ្កាខាត់ណា ខ្ទឹមស ទំពាំង ប៉េងប៉ោះ។ ផ្លែឈើស្រស់ៗមានដូចជា ផ្លែប៉ោម ផ្លែស្ត្របឺរី ផ្លៃគីវី ផ្លែចេក។ល។ វាមិនត្រឹមតែសំបូរនូវសារជាតិវីតាមីនគ្រប់ប្រភេទប៉ុណ្ណោះទេ វាថែមទាំងមានសារជាតិSaponin សារជាតិស្ពាន់ធ័រដែលមានប្រសិទ្ធភាពបង្ការជម្ងឺមហារីកក្រពេញប្រូស្តាត។
ធានាបាននូវការផ្គត់ផ្គង់ជាតិខ្លាញ់
ធានាបាននូវការផ្គត់ផ្គង់ជាតិខ្លាញ់ធ្វើអោយសុខភាពក្រោយពេលវះកាត់ក៏ជាកត្តាចាំបាច់ផងដែរ នៅពេលជ្រើសរើសចំណីអាហារដែលមានប្រូតេអ៊ីនត្រូវតែរក្សាកម្រិតជាតិខ្លាញ់ដែលមានក្នុងសាច់ជ្រូកអោយមានដែនកំណត់ ត្រូវបន្ថែមការផ្គត់ផ្គង់ជាប្រភេទត្រីសមុទ្រ សាច់មាន់ ដោយសារតែអាហារទាំងនេះមានអាស៊ីដខ្លាញ់អូមេហ្គា 3 ដែលសំខាន់។
ជ្រើសរើសចំណីអាហារដែលមានប្រូតេអ៊ីនខ្ពស់
ចំណីអាហារគួរតែជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ចំណីអាហារដែលមានជាតិខ្លាញ់មានគុណភាព និង មានជាតិកូលេស្តេរ៉ុលទាប ដូចជា ប្រភេទត្រី ប្រភេទបង្គារ យើងអាចយកមកឆាបន្លែដែលមានជាប្រភេទត្រីនិងបង្គារដែលងាយស្រូលរំលាយអាហារមួយចំនួនទៀតផងដែរ។ អាចពិសារពងមាន់១ទៅ២គ្រាប់ជារៀងរាល់ថ្ងៃ ក៏អាចពិសារពងទា និងពងក្រួច។ល។
ក្រោយពីយល់ដឹងអំពីចំណីអាហារដែលគួរយកចិត្តទុកដាក់ក្រោយវះកាត់មហារីកក្រពេញប្រូស្តាតរួចមក អ្នកជម្ងឺចាំបាច់ត្រូវធ្វើតាមការផ្តែផ្តាំរបស់វេជ្ជបណ្ឌិតតាមកាលកំណត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពឡើងវិញក្រោយការវះកាត់ ដើម្បីធានាអោយមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការព្យាបាល។