របបអាហារដែលសមស្របនៅក្រោយការព្យាបាលមហារីកច្រមុះតាមបែបគីមីសាស្រ្តអាចប៉ះពាល់ដល់ស្ថានភាពជាសះស្បើយរបស់អ្នកជម្ងឺ។ អ្នកជម្ងឺគួរពិសារអាហារដែលមានសារជាតិចិញ្ចឹមខ្ពស់ ងាយរំលាយ និង ទៀងពេលវេលា ទទួលទានបន្លែ ផ្លែឈើអោយបានច្រើន កុំសូវពិសារ ឬ កុំពិសារអាហារដែលមានសារធាតុ(NH4NO2)ដូចជា៖ ត្រីប្រៃ ជ្រក់ស្ពៃ សាច់ងៀត គ្រឿងផ្អាប់ប្រលាក់ទុក មិនត្រូវពិសារអាហារហិលខ្លាំង និង ផឹកស្រាហួសប្រមាណ។ ជាពិសេសក្នុងកំឡុងពេលធ្វើការព្យាបាលអ្នកជម្ងឺមហារីកច្រមុះតែងកើតមានស្ថានភាពដូចជា ៖ ស្ងួតអណ្តាត មិនមានចំណង់អាហារ តឹងទ្រូងក្អួត។
ក្រោយការព្យាបាលតាមបែបគីមីសាស្រ្តអ្នកជម្ងឺមហារីកច្រមុះមិនសូវមានចំណង់អាហារ បើរួមផ្សំនឹងការព្យាបាលដោយថ្នាំចិនអាចកាត់បន្ថយផលប៉ះពាល់ដល់សុខភាពក្រោយពីព្យាបាលតាមបែបគីមីសាស្រ្ត។ នៅក្នុងរបបអាហារមានអាហារខ្លះអាចជួយបង្កើនប្រសិទ្ធភាពព្យាបាលដូចជា ៖ ផ្លែឡហាន ព្រលិត ក្រូចឃ្វិច យឹនសឺន ដំឡូងជ្វា គ្រាប់ឈូក ទឹកសារី ទឹកការ៉ុត សម្លសណ្តែកខៀវ សម្លត្រលាច ឳឡឹក ននោងជ្រុង មឹក សារាយសមុទ្រ-ល- គួរបរិភោគត្រី សាច់ ទឹកដោះគោ ទឹកឃ្មុំ បន្លែស្រស់ ផ្លែឈើ-ល- អោយបានច្រើន។
សុខភាពអ្នកជម្ងឺមហារីកច្រមុះមានស្ថានភាពខ្សោយនៅកំឡុងពេលព្យាបាលតាមបែបគីមីសាស្រ្ត។ នៅពេលនោះត្រូវមានជំនួយបន្ថែមនូវសារជាតិចិញ្ចឹមអោយបានទាន់ពេល។ នៅខាងផ្នែកអាហារអ្នកជម្ងឺអាចបង្កើនការទទួលទានអាហារមានសារធាតុថ្នាំចិន ជឺអ៊ីង យុនចៅ សឹងជីន ដូចជា ៖ ទឹកអំពៅ ទឹកសារី ទឹកនៃផ្លែឆេសណាត ទឹកឳឡឹក ទឹកស្តូបូរី ទឹកក្រូចច្របាច់-ល- ដើម្បីធានាសារជាតិចិញ្ចឹមគ្រប់គ្រាន់ ជាមួយគ្នានោះសម្រួលផលប៉ះពាល់មិនល្អក្រោយពីការព្យាបាល។ ចំពោះអ្នកដែលធ្វើការព្យាបាលតាមបែបគីមីសាស្រ្តហើយផ្នែកស្រទាប់ច្រមុះច្រាលឈាមឡើងហើម ពិបាកលេបអាហារ ត្រូវយោងតាមស្ថានភាពលេបចំនីអាហារ រៀបចំអាហារដែលងាយលេប សាប ប្រើប្រេងឆាតិចដូចជា ៖ ទឹកដោះគោ គ្រាប់ឈូក ម្សៅស នំធ្វើពីម្សៅ សសៃមីបំបែកម៉ត់-ល- ឬ គិនអាហារអោយកា្លយជាខ្ទេចម៉ត់ ធ្វើអោយអាហារទន់ផុយ ងាយលេប ងាយរំលាយ ងាយទទួលយក។
ផលប៉ះពាល់ផ្សេងៗនៃការព្យាបាលតាមបែបគីមីសាស្រ្តមាន ៖ ណែនដើមទ្រូង រកក្អួត។ មានថ្នាំប្រឆាំងមហារីកខ្លះអាចធ្វើអោយក្នុងមាត់ឈឺស្ពឹក ហើយឈានដល់កើតដំបៅរលួយទៀតផង។ ដូចនេះត្រូវតែខ្ពុលមាត់អោយទៀងពេល សំអាតមាត់អោយបានត្រឹមត្រូវ។ ប្រសិនបើដំបៅនៅក្នុងមាត់ប៉ះពាល់ដល់ការទទួលទានអាហារ គ្រូពេទ្យនឹងណែនាំអោយអ្នកជម្ងឺប្រើទឹកខ្ពុលមាត់ដែលមានសារជាតិថ្នាំស្ពឹកហើយទើបចាប់ផ្តើមបរិភោគអាហារ ឬ បញ្ចូលសារធាតុចិញ្ចឹមតាមសរសៃឈាមតែម្តង។ ជាការពិតណាស់ បើអ្នកជម្ងឺអាចទទួលទានអាហារដោយខ្លួនឯងជាវិធីល្អបំផុត ការរំលាយអាហារ និង ទទួលយកនេះមានប្រយោជន៍ជួយដល់ការសះស្បើយនៃមុខដំបៅ។ នៅកំឡុងពេលព្យាបាលតាមបែបគីមីសាស្រ្ត ប្រសិនបើអ្នកទទួលទានអាហារមិនចូល នោះត្រូវខំហូបអាហារដែលមានសារធាតុចិញ្ចឹមច្រើន បរិមាណកម្តៅខ្ពស់ដូចជា ទឹកដោះគោ ទឹកសម្ល-ល-។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ នៅកំឡុងពេលព្យាបាលតាមបែបគីមីសាស្រ្តអ្នកជម្ងឺមហារីកច្រមុះមានការរៀបចំរបបអាហារអោយសមស្របមានសារៈសំខាន់ណាស់ ការបរិភោគអាហារដែលសមស្របមិនត្រឹមតែអាចជួយអ្នកជម្ងឺសម្រួលតុល្យភាពសារជាតិចិញ្ចឹមក្នុងរាងកាយ កាត់បន្ថយផលប៉ះពាល់ដោយការព្យាបាលតាមបែបគីមីសាស្រ្តនោះទេ រិតតែអាចបង្កើនកំលាំងថាមពលប្រឆាំងជម្ងឺរបស់អ្នកជម្ងឺ ជាជំនួយយ៉ាងខ្លាំងក្នុងការជាសះស្បើយនៃជម្ងឺ។