អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រសាសន៍ថា ៖ របបអាហារប្រចាំថ្ងៃ និង របបអាហារក្នុងពេលព្យាបាលមានសារៈសំខាន់ចំពោះអ្នកជម្ងឺណាស់។ ទំលាប់នៃការទទួលទានអាហារដែលល្អជាឥទិ្ធពលយ៉ាងខ្លាំងចំពោះសុខភាពអ្នកជម្ងឺ។
របបអាហារប្រចាំថ្ងៃ
១. អាហារត្រូវតែមានសារធាតុចិញ្ចឹមច្រើន ងាយរំលាយ ជាពិសេសគឺផ្តល់នូវប្រូតេអ៊ីន និង វីតាមីនអោយបានគ្រប់គ្រាន់។ អាហារត្រូវមានលក្ខណៈច្រើនបែប ហើយមានពណ៌ ក្លិន រសជាតិ សព្វគ្រប់ទាំងអស់ ដើម្បីធ្វើបង្កើនចំណងអាហាររបស់អ្នកជម្ងឺ។ អាហារត្រូវតែសាប ជៀសវាងទទួលទានអាហារដែលសុទ្ធតែជាតិខ្លាញ់។ នៅពេលដែលមិនឃ្លាន អាចបន្ថែមអាហារដែលអ្នកជម្ងឺចូលចិត្តខ្លះ ដើម្បីបង្កើនចំណង់អាហារអ្នកជម្ងឺ ហើយកត់សំគាល់ក្នុងការបរិភោគបរិមាណតិចតែច្រើនដង។
២. អាហារត្រូវមានជាតិសាប គួរតែជ្រើសអាហារដែលមានប្រសិទ្ធភាពការពារពីដំបៅរលួយ បណ្តេញធាតុក្តៅកំចាត់ជាតិពុល ដូចជាផ្លែឡហាន ផ្លែឆេសណាត ស្បែកជ្រូក ស្ពៃខ្មៅ ម្រះ-ល-។
៣. ជ្រើសយកអាហារអោយត្រូវនឹងជម្ងឺដូចខាងក្រោម ៖ សំលេងស្អកគួរពិសារ ការ៉ុត សារី ប៉េកគួក ផ្លែព្រូន-ល-។ ពិបាកលេបអាហារគួរពិសារ គ្រាប់ពុតទ្រា គ្រាប់ផ្លែប៉េស ផ្កាព្រលិត-ល-។ ផ្លូវដង្ហើមចេញឈាមគួរពិសា រ៖ កំទេចគ្រាប់ឈូក បន្លែផ្កាពណ៌លឿង-ល-។
៤. គួរជ្រើសរើសអាហារដែលមានសារធាតុប្រឆាំងនឹងមហារីកប្រភេទកាចដូចជា ៖ che qian cao ye, Malan សណ្តែកសៀង គ្រាប់ពុតទ្រា ននោង ត្រប់-ល-។
៥. អាហារដែលហាមប្រាម ៖ ហាមពិសារបារី ស្រា មិនត្រូវបរិភោគអាហារហិលខ្លាំង និង មានរសជាតិខ្លាំង។ ប្រសិនបើមានជម្ងឺក្លាយមិនត្រូវពិសារសាច់ឆ្កែ សាច់ពពែ-ល-ដែលជាអាហារមានកម្តៅខ្ពស់។ ត្រូវលើកទឹកចិត្តអោយអ្នកជម្ងឺពិសារអាហារ ជាមួយគ្នានោះរៀបចំអាហារអោយអ្នកជម្ងឺតាមការទ្រាំទ្រទៅបាន។ នៅពេលដែលអ្នកជម្ងឺមានចំណង់អាហារគួរបរិភោគអោយបានច្រើនបន្តិច កុំបាច់មានការរិតបន្តឹងខ្លាំងពេក កុំបង្ខំ្ខខ្លួនអោយពិសារអាហារដែលមិនចូលចិត្ត ដើម្បីជៀសវាងការតឹងទ្រូងក្អួត។
របបអាហារក្នុងពេលព្យាបាល
អ្នកជម្ងឺមហារីកបំពង់កត្រូវយកចិត្តទុកដាក់ខ្លាំងលើសារធាតុចិញ្ចឹមក្នុងអាហារ កំនត់ផែនការតំហែទាំអាហារសំរាប់មហារីកបំពង់កតាមបច្ចេកវិទ្យាត្រឹមត្រូវ។ ការពិតបានបង្ហាញថា សារធាតុចិញ្ចឹមមានសារៈសំខាន់ណាស់ចំពោះការព្យាបាល និង ការជាសះស្បើយ អាចធ្វើអោយសុខភាពអ្នកជម្ងឺត្រលប់មកដូចដើមបានឆាប់រហ័សក្រោយការវះកាត់ បង្កើនកំលាំងទ្រាំទ្រនៃការព្យាបាលតាមវិទ្យុសកម្ម និង តាមគីមីសាស្រ្ត បង្កើនមុខងារប្រព័ន្ធការពារសារពាង្គកាយ ជៀសវាងជម្ងឺបន្ទាប់បន្សំដូចជា ការក្លាយ-ល-។
១. របបអាហារក្រោយការវះកាត់ ៖ ក្រោយការវះកាត់មហារីកបំពង់ក ស័ក្តិសមនឹងពិសារទឹកគ្រាប់ពុតទ្រា ទឹកសារី ទឹកអំពៅ ទឹកការ៉ុត ទឹកល្វា ទឹកផ្លែស្រមើ ទឹកស្រកានាគ។
២. របបអាហារនៅពេលធ្វើការព្យាបាលដោយវិទ្យុសកម្ម ៖ ជ្រើសយកបន្លែផ្លែឈើស្រស់ៗ សំរាប់ពិសារ ជាមួយគ្នានោះ អាចពិសារផ្សិតស្លជាមួយតាវហ៊ូ សម្លថ្លើមជ្រូកស្ពៃខ្មៅ-ល-។
៣. របបអាហារនៅពេលធ្វើការព្យាបាលតាមបែបគីមីសាស្រ្ត ៖ ជ្រើសយកអាហារដូចជា ៖ អណ្តែក ត្រីចង្វាស្រស់ ត្រចៀកកណ្តុរស ផ្សិត ផ្កាឈូករ័ត្ន សារី ពុតទ្រាទុំ-ល-។
អ្នកជម្ងឺមួយចំនួនដោយសារតែខ្លាចស្លាក់អាហារ ក្រោយការព្យាបាលយ៉ាងយូរមកហើយនូវមិនទាន់ហ៊ានបរិភោគអ្វីទៀត។ ហើយកាន់តែខ្លាចគឺកាន់តែងាយកើតមានការស្លាក់។ ឆ្លងកាត់ការហ្វឹកហាត់លេបចំណីអាហារ ការក្អកនិងស្លាក់នឹងកាត់បន្ថយបន្តិចម្តង ចុងក្រោយនឹងបាត់ទៅតែម្តង។ ប្រសិនបើពេលចាប់ផ្តើមហ្វឹកហាត់ការលេបចំណីអាហារមានការស្លាក់ អាចប្រើវិធីពិសារអាហារដូចខាងក្រោម ៖
១. វិធីយកម្រាមដៃសង្កត់ ៖ នៅពេលលេបចំណីយកម្រាមដៃទៅសង្កត់ត្រង់ស្បែកក្រោមចង្ការ។
២. វិធីផ្តុំអាហារ ៖ បរិភោគនុំប៉ាវ ឬ ចេកមួយម៉ាត់សិនដើម្បីអោយពេញមាត់ទើបលេបចូល។
៣. នៅមាត់បំពង់ខ្យល់ដាក់ថង់ខ្យល់ដែលអាចបញ្ចូលខ្យល់ចូលបាន។ នៅពេលពិសារបាយប្រើប្រដាប់បញ្ចូលខ្យល់បាញ់ខ្យល់ចូល ពេលពិសារអស់ហើយចាំបន្ធូរខ្យល់ចេញវិញ។
អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រសាសន៍ថា ៖ អ្នកជម្ងឺមហារីកបំពង់កមិនអាចពឹងពាក់លើវិធី៣យ៉ាងខាងលើទាំងស្រុងតែនោះទេ ទីបំផុតនៅតែត្រូវឆ្លងកាត់ការហ្វឹកហាត់មកជំនះបង្ហាញក្អកស្លាក់។ អ្នកជម្ងឺមួយចំនួនតូចដែលឆ្លងកាត់ការហ្វឹកហាត់លេបចំណីអាហារហើយនៅតែមិនអាចជំនះបានទៀតត្រូវដោះស្រាយដោយធ្វើការវះកាត់។ ប៉ុន្តែអាចនឹងបាត់បង់មុខងារបញ្ចេញសំលេង។ របបអាហារនៅក្នុងជីវភាពប្រចាំថ្ងៃ និង ក្នុងកំឡុងពេលព្យាបាលក៏ត្រូវយកចិត្តទុកដាក់លើតុល្យភាពនៃសារធាតុចិញ្ចឹម បង្កើនថាមពលប្រព័ន្ធការពារសារពាង្គកាយរបស់ខ្លួន ចំពោះការជាសះស្បើយពីជម្ងឺមានប្រសិទ្ធយ៉ាងសំខាន់។