ពេលចូលក្នុងរដូវធ្លាក់ខ្យល់ អាកាសធាតុស្ងួត នៅពេលនោះអ្នកជម្ងឺមហារីកកាន់តែត្រូវប្រុងប្រយ័ត្នលើការថែទាំសុខភាព បង្កើនគុណភាពជីវភាពរស់នៅ។ ការថែរក្សាសុខភាពក៏ជាចំណេះដឹងមួយដែរ។ តើត្រូវធ្វើយ៉ាងណាទៅក្នុងការថែរក្សាសុខភាពនារដូវធា្លក់ខ្យល់អោយបានល្អ? យើងក្រលេកមើលខាងក្រោមនេះទាំងអស់គ្នា។
ទី១ ៖ កែសម្រួលរបបអាហារ។ ចំនីអាហារក្នុងរដូវធា្លក់ខ្យល់ត្រូវមានសំនើមជំនួយដល់ក្រពះជាគោលការណ៍ចំបង។ មនុស្សដែលខ្សោយក្រពះ អាចប្រើវិធីបរិភោគបបរនាពេលព្រឹកដើម្បីបំប៉នក្រពះ ដូចជា ៖ បបរគ្រាប់ឈូក បបរសណ្តែកស្ករស បបរអង្ករសណ្តែកពុតទ្រា និង បបរល្ងរ-ល-។
ទី២ ៖ ចូលគេងពីព្រលប់ក្រោកពីព្រលឹម។ ចូលគេងពីព្រលប់ធ្វើអោយសំរបនឹងការផ្ទុកអូវ៉ុល ឯក្រោកពីព្រលឹមធ្វើអោយកំលាំងធាតុដើរស្រួល។ ការស្រាវជ្រាវបច្ចុប្បន្នបង្ហាញថា ៖ រដូវធ្លាក់ខ្យល់គួរក្រោកពីព្រលឹម អាចកាត់បន្ថយឱកាសធ្វើអោយកកឈាម។ មុនពេលភ្ញាក់ពីគេងគួរសំរាកលើគ្រែប៉ុន្មាននាទីជាមុនសិន ពុតធ្វើចលនារាងកាយទាំងមូល វាមានសារៈសំខាន់ណាស់ដើម្បីការពារពីការកកឈាម។
ទី៣ ៖ បង្កើនកំលាំងថាមពល។ រដូវធ្លាក់ខ្យល់ អាកាសធាតុចាប់ផ្តើមត្រជាក់បន្តិចៗ មិនចាំបាច់ស្លៀកសំលៀកបំពាក់ច្រើនជាន់ ដើម្បីអោយរាងកាយរងារបន្តិច ឆ្លងកាត់ការហ្វឹកហាត់ដោយខ្យល់ត្រជាក់ ក៏ជាវិធីសំខាន់មួយធ្វើអោយកំលាំងទ្រាំទ្រនឹងអាកាសធាតុក្នុងរដូវរងារកើនឡើង។
ទី៤ ៖ ការពារជម្ងឺ។ ចុងរដូវធ្លាក់ខ្យល់អាកាសធាតុប្រែជាត្រជាក់ រយៈពេលនេះជាពេលដែលមានជម្ងឺខ្យល់ចាប់ និង គាំងបេះដូងស្លាប់ច្រើនជាងគេ ងាយនឹងបណ្តាលអោយស្លាប់ភ្លាមៗ។ អ្នកមានផ្ទុកជម្ងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ ហើមសួត និង ជម្ងឺបេះដូងសួត-ល- មានប្រតិកម្មខ្លាំងចំពោះអាកាសធាតុប្រែប្រួលនេះ ងាយនឹងធ្វើអោយជម្ងឺលាប់ឡើងវិញ ស្ថានភាពជម្ងឺធ្ងន់ធ្ងរឡើង។
ទី៥ ៖ ការពារភាពស្ងួតក្នុងរដូវធ្លាក់ខ្យល់។ អាកាសធាតុក្នុងរដូវធ្លាក់ខ្យល់ស្ងួតហែង ដោយហេតុនេះជាតិទឹកក្នុងស្បែកបាត់បង់លឿន ងាយនឹងធ្វើអោយប្រេះស្បែក ស្នាមជ្រួញកើនឡើង ឈឺបំពង់ក ទល់លាមក-ល- ដូចនេះការការពារពីភាពស្ងួតក្នុងរដូវធ្លាក់ខ្យល់ក៏ជាគោលការណ៍ថែទាំសុខភាពសំខាន់មួយ។ ក្នុងបន្ទប់ត្រូវរក្សាភាពសើមអោយសមល្មម យកចិត្តទុកដាក់ក្នុងការផ្តល់សារធាតុទឹកដល់រាងកាយ ត្រូវជៀសវាងការនឿយហត់ជ្រុល និង លំហាត់ប្រាណខ្លាំងពេកធ្វើអោយបាត់បង់ជាតិទឹកអស់។
ទី៦ ៖ ប្រុងប្រយ័ត្នក្នុងការបរិភោគបន្លែផ្លែឈើ។ ក្នុងរដូវក្តៅថ្វីត្បិតបរិភោគបន្លែផ្លែឈើច្រើនមិនអាចធ្វើអោយកើតជម្ងឺក្រពះលំពែង តែវាធ្វើអោយថាមពលប្រឆាំងនឹងជម្ងឺរបស់ពោះវៀនក្រពះចុះខ្សោយ ពេលចូលដល់រដូវធ្លាក់ខ្យល់នៅបន្តការបរិភោគទៀត កាន់តែធ្វើអោយប៉ះពាល់ដល់មុខងារលំពែង។ ក្រោយពេលចូលក្នុងរដូវធ្លាក់ខ្យល់ត្រូវកុំសូវបរិភោគបន្លែផ្លែឈើ។ អ្នកដែលមានក្រពះលំពែងខ្សោយត្រូវហាមប្រាមមិនអោយបរិភោគតែម្តង។
ទី៧ ៖ ធ្វើការបំប៉នតាមកាលទេសៈ។ គោលការណ៍ព្យាបាលតាមវិទ្យាចិនគឺ អ្នកមានសុខភាពខ្សោយបំប៉នបន្ថែម មិនមែនអ្នកមានសុខភាពខ្សោយមិនចាំបាច់ប្រើថ្នាំប៉ូវទេ។ ត្រូវកត់សំគាល់លើបរិមាណក្នុងការបំប៉ន ហាមការប្រើថ្នាំជំនួសអាហារ ផ្តល់ជាអាហារបំប៉នវិញ។ ក្នុងរដូវធ្លាក់ខ្យល់ត្រូវយកអាហារបំប៉នមានសំនើមកំចាត់ភាពស្ងួតជាចំបង ដូចជាមាន់ចិញ្ចឹមតាមផ្ទះ សួតជ្រូក សាច់អណ្តែក សំបុកត្រចៀកកាំ ត្រចៀកកណ្តុរ ទឹកឃ្មុំ ល្ងរ គ្រាប់វ៉ុនណាត គ្រាប់ឈូក សារី-ល-។
ទី៨ ៖ បរិភោគទឹកស៊ុបអោយបានច្រើន។ រដូវធ្លាក់ខ្យល់អាកាសធាតុស្ងួត គួរយកផលិតផលអាហារបំប៉នធ្វើជាទឹកស៊ុបកាន់តែស័ក្តិសម។ ជាធម្មតាគេប្រើអាហារបំប៉ន ក៏ជ្រើសរើសបន្លែស្រស់ៗដូចជា ស្ពៃស ឆៃថាវ គ្រាប់ឈូក -ល- បន្ថែមទៅដោយសាច់ត្រី ជ្រូកធ្វើជាស៊ុប មានដូចជា ៖ ស៊ុបសណ្តែកដីជើងមាន់ ស៊ុបគ្រាប់ឈូកសាច់គោ-ល-។ ក៏អាចបរិភោគផ្លែឈើដែលជំនួយដល់ទឹកនោមបំបាត់ធាតុក្តៅដូចជា ៖ ផ្លែប៉ោម សារី-ល- អាចបំប៉នវីតាមីនច្រើនប្រភេទ និង សារធាតុគីមីតិចតួចបន្ថែមទៀត។ មិនគួរពិសារភេសជ្ជៈមានហ្គាស អាចជ្រើសយកឆុងថ្នាំបំបាត់ឈឺបំពង់កអាចបន្ថែមស្ករ ឬ ទឹកឃ្មុំលាយផ្កាជីហួយ អាចបង្កើនសារជាតិទឹកក្នុងរាងកាយ ក៏មានប្រសិទ្ធភាពតំហែទាំក្នុងការព្យាបាល។
សរុបសេចក្តីមក អ្នកជម្ងឺមហារីកត្រូវបរិភោគអាហារដោយមានការថ្លឹងថ្លែងក្នុងរដូវធ្លាក់ខ្យល់ ពិសារទឹកស៊ុបអោយបានច្រើន បង្កើនថាមពលសារពាង្គកាយ ការពារភាពស្ងួត ការពារពីការធ្វើអោយស្ថានភាពជម្ងឺកាន់តែធ្ងន់ធ្ងរ ឬ លាប់ឡើងវិញដោយសារតែការថែទាំមិនបានល្អ។