ជីវិតអ្នកជម្ងឺមហារីកអាចទ្រាំទ្របានដោយពឹងពាក់លើចំនីអាហារដែលមានសារធាតុចិញ្ចឹមគ្រប់សព្វបែបយ៉ាង។ បញ្ហាធំបំផុតរបស់អ្នកជម្ងឺមហារីកគឺ ខ្វះខាតសារជាតិចិញ្ចឹម។ កែតម្រូវសារជាតិចិញ្ចឹមរបស់អ្នកជម្ងឺគឺជាគន្លឹះសំខាន់បំផុតក្នុងការព្យាបាលប្រឆាំងនឹងមហារីក។ ការតម្រូវរបបអាហារអ្នកជម្ងឺមហារីកដែលសមស្រប អាចបង្កើនកំលាំងក្នុងរាងកាយប្រឆាំងជម្ងឺ ជាជំនួយយ៉ាងសំខាន់ចំពោះការព្យាបាលរបស់អ្នកជម្ងឺ។
ការកែសម្រួលរបបអាហារអ្នកជម្ងឺត្រូវប្រុងប្រយ័ត្នលើប៉ុន្មានចំនុចខាងក្រោមនេះ ៖
១. ផ្គត់ផ្គង់អាហារមានសារធាតុប្រូតេអ៊ីនដែលងាយរំលាយ និង ទទួលយកដូចជា ៖ ទឹកដោះគោ ពងមាន់ ប្រភេទត្រី ផលិតផលធ្វើពីសណ្តែក-ល- អាចបង្កើនថាមពលប្រឆាំងជម្ងឺមហារីករបស់រាងកាយ។ ក្នុងនោះ ទឹកដោះគោ និង ពងមាន់អាចកែសម្រួលភាពជ្រួលច្របល់នៃប្រូតេអ៊ីនក្នុងខ្លួនក្រោយពីធ្វើការព្យាបាលដោយវិទ្យុសកម្ម។
២. ទទួលទានអាហារមានជាតិស្ករដែលមានបរិមាណសមល្មម បន្ថែមបរិមាណកម្តៅ ៖ អ្នកជម្ងឺដែលធ្វើការព្យាបាលដោយវិទ្យុសកម្មយ៉ាងច្រើន អាចធ្វើអោយគ្លុយកូសក្នុងរាងកាយត្រូវខូចខាត ប្រភពស្ករធ្លាក់ចុះ អាស៊ីតទឹកដោះក្នុងឈាមកើនឡើង មិនអាចប្រើប្រាស់បាន។ ហើយមុខងារអាស៊ីតលំពែងមិនបន្ថែមកំលាំងបាន ដូចនេះបំប៉នសារធាតុគ្លុយកូសមានប្រសិទ្ធភាពល្អ។ ក្រៅពីនេះអាចច្រើនបរិភោគអាហារដែលសំបូរជាតិស្ករដូចជា ៖ ទឹកឃ្មុំ អង្ករ មី ដំឡូង-ល- ដើម្បីបំពេញនូវកម្តៅក្នុងខ្លួន។
៣. គួរបរិភោគអាហារដែលប្រឆាំងនឹងមហារីកអោយបានច្រើនដូចជា ៖ កន្ធាយ ផ្សិតចំបើង ក្រចៀកកណ្តុរ ខ្ទឹមស រុក្ខជាតិក្នុងសមុទ្រ ស្ពៃប្រៃ និង ពងឃ្មុំ-ល-។
៤. វីតាមីន A និង C មានប្រសិទ្ធភាពបញ្ឍប់កោសិកាប្រែក្លាយជាអាក្រក់ និង រីកសុះសាយ បង្កើនភាពនឹងនរនៃកោសិកាស្បែកខាងលើ។ វីតាមីន C ក៏អាចការពារអាការៈខូតខាតទូទៅដោយការបាញ់កាំរស្មី ហើយធ្វើអោយកំរិតកោសិកាសឡើងខ្ពស់។ វីតាមីន E អាចធ្វើអោយកោសិកាបែកខ្ញែក ពន្យាការចាស់របស់កោសិកា។ វីតាមីន B1អាចបង្កើនចំណងអាហារ កាត់បន្ថយអាការៈដែលបណ្តាលពីការព្យាបាលដោយវិទ្យុសកម្ម។ ដូចនេះ គួរបរិភោគអាហារដែលសំបូរទៅដោយវីតាមីនខាងលើដូចជា៖ បន្លែថ្មីស្រស់ ផ្លែឈើ ប្រេងល្ងរ ប្រភេទធញ្ញជាតិ ប្រភេទសណ្តែក និង គ្រឿងក្នុងសត្វ -ល-។
៥. របបច្រើនបែបច្រើនយ៉ាង។ កត់សំគាល់លើពណ៌ ក្លិន រសជាតិ រូបរាង ធ្វើអោយអ្នកជម្ងឺមានចំណងអាហារ។ អាហារគួរប្រើវិធីចំអិនដោយ ចំហុយ ស្ល ។ ហាមទទួលទានអាហារពិបាកនឹងរំលាយ ហាមពិសារស្រា។
៦. អ្នកជម្ងឺក្រោយការវះកាត់មហារីកលើផ្នែកទាំងអស់តែងធ្វើអោយពិបាកទំពារ លេបចូល រំលាយ និង ទទួលយក ព្រមទាំងខ្វះសារធាតុចិញ្ចឹមយ៉ាងពិសេស អាចយោងតាមស្ថានភាពផ្តល់អាហារបំប៉នសារធាតុចិញ្ចឹមដែលខ្វះខាត។ នៅពេលចាំបាច់អាចអោយផលិតផលអាហារបំប៉នផ្សេងៗ ដើម្បីបង្កើនថាមពលការពារសារពាង្គកាយរបស់អ្នកជម្ងឺ។