កោសិកានៃជម្ងឺមហារីកថង់ប្រម៉ាត់មានចំនុចពិសេសគឺកើនលូតលាស់ឥតឈប់ឈរគ្មានដែនកំនត់ ធ្វើអោយសារធាតុជីវជាតិបំប៉នក្នុងខ្លួនអ្នកជម្ងឺបាត់បង់ជាអតិបរិមា។ កោសិកាមហារីកបញ្ចេញនូវសារធាតុពុលជាច្រើន ធ្វើអោយមនុស្សកើតមានជម្ងឺផ្សេងៗជាច្រើន។ កោសិកាមហារីកនៅអាចរាលដាលកន្លែងផ្សេងកើតលូតលាស់ បណ្តាលអោយខ្លួនប្រាណចុះស្គម។ អ្នកជម្ងឺមហារីកថង់ប្រម៉ាត់ជាពិសេសក្រោយពេលវះកាត់ ត្រូវតែធានាការទទួលជីវជាតិបំប៉នគ្រប់គ្រាន់ នោះអាចរក្សាសមតុល្យជីវជាតិបំប៉ន បង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ជម្រុញអោយសុខភាពឆាប់សះស្បើយ។
១.ការបរិភោគរបស់ជម្ងឺមហារីកថង់ប្រម៉ាត់ក្រោយការវះកាត់ គួរជ្រើសរើសអាហារងាយរំលាយ។ ក្រោយវះកាត់ក្នុងរយៈពេលខ្លី ក្នុងការបរិភោគគួរព្យាយាមកាត់បន្ថយជាតិខ្លាញ់និងខូលេស្ទឺរ៉ូល មិនបរិភោគឬបរិភោគតិចតួចសាច់ខ្លាញ់ អាហារបំពង គ្រឿងក្នុងសត្វ។ល។ បើសិនជារសនិយមអាចបន្ថែមប្រេងអូលីវមកចម្អិនអាហារ។ ត្រូវបន្ថែមបរិភោគអាហារសម្បូរជីវជាតិប្រូតេអ៊ីន ដើម្បីបំពេញតម្រូវការផ្លាស់ប្តូរកោសិកាក្នុងខ្លួនមនុស្ស ដូចជាសាច់សុទ្ធ គ្រឿងសមុទ្រ អាហារធ្វើពីសណ្តែក។ល។ ទទួលទានអាហារសំបូរជាតិសរសៃនិងវីតាមីនអោយបានច្រើន ដូចជាបន្លែផ្លែឈើស្រស់ជាដើម។ រក្សាទំលាប់បរិភោគមានក្បួនខ្នាត ព្រមទាំងទទួលទានតិចៗតែច្រើនដង ដើម្បីសម្របការផ្លាស់ប្តូរក្រោយពេលវះកាត់ថង់ប្រម៉ាត់។ ក្រោយវះកាត់ អាការៈរោគមិនអាចរំលាយអាហារប្រហែលជាបន្តរហូតកន្លះឆ្នាំ តាមរយៈពេលវេលារំកិលទៅមុខ បំពង់ប្រម៉ាត់រីកធំជាបណ្តើរៗ អាចមានប្រសិទ្ធភាពជំនួសថង់ប្រម៉ាត់ខ្លះៗ អាការៈរោគមិនអាចរំលាយអាហារក៏ត្រូវបានធូរស្រាលជាសន្សឹមៗ។ ពេលនោះការបរិភោគក្រោយការវះកាត់ក៏ឈានទៅរកភាពប្រក្រតីជាបណ្តើរៗ។
២.ការបរិភោគក្រោយវះកាត់គួររក្សារចនាសម្ព័ន្ធអាហាជាតិខ្លាញ់តិច ខូលេស្ទឺរ៉ូលទាប ប្រូតេអ៊ីនខ្ពស់ មិនអាចបរិភោគអាហារខួរ ថ្លើម ក្រលៀន ត្រីនិងអាហារបំពង កាន់តែហាមមិនបរិភោគសាច់ខ្លាញ់ ហាមសេពសុរា ដើម្បីជៀសវាងប៉ះពាល់មុខងារថ្លើម ឬបង្កជាគ្រួសក្នុងទងប្រម៉ាត់។
៣.ចូលរួមការហាត់ប្រាណនិងពលកម្មស្រាលៗសមរម្យ មិនអាចអង្គុយ គេងរយៈពេលយូរឬចលនាតិចពេក នេះមិនល្អសម្រាប់ការសះស្បើយមុខងារប្រព័ន្ធការពាររាងកាយ។ ក្រោយវះកាត់ក្នុងរយៈពេលពីរបីខែ ក្រោយពេលបាយអាចដើរលំហែ (ប្រើរបៀបក្រោយពេលបាយដើរលំហែរ១០០ជំហាន) ដើម្បីជម្រុយអោយប្រព័ន្ធរាងកាយអ្នកជម្ងឺមហារីកថង់ប្រម៉ាត់ក្រោយវះកាត់ឆាប់សះស្បើយ។
៤.ក្រោយវះកាត់ត្រូវទៀងពេលទៅពិនិត្យតាមដានជម្ងឺនៅមន្ទីរពេទ្យនិងគោរពតាមបណ្តាំវេជ្ជបណ្ឌិតប្រើប្រាស់ថ្នាំ បើមានអារម្មណ៍មិនស្រួលខ្លួនត្រូវព្យាបាលអោយទាន់ពេលវេលា។ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ទទួលទានថ្នាំផ្សះនិងជំនួយប្រម៉ាត់ ហើយយោងតាមស្ថានភាពផ្សេងៗគ្នា បំពេញវីតាមីនបេ សេ កា។ល។ មានសារៈសំខាន់ក្នុងការថែរក្សាថ្លើមនិងទប់ស្កាត់ការហូរឈាម។
ការបរិភោគសម្រាប់ជម្ងឺមហារីកថង់ប្រម៉ាត់ក្រោយវះកាត់គួរប្រុងប្រយ័ត្ន ៖
១. ទទួលទានអាហារមានប្រយោជន៍ទប់ស្កាត់មហារីកទងប្រម៉ាត់និងថង់ប្រម៉ាត់អោយបានច្រើន ដូចជា ៖ ព្រុយត្រី ស្រូវសាលី ស្រូវបាលេ កាកតៅហ៊ូ និងផ្សិតហេរីឃ្យូម។
២. គួរបរិភោគអាហារមានប្រយោជន៍ការពារក្លាយមុខរបួសនិងការពារមហារីក ដូចជា៖ សណ្តែកខៀវ ស្ពៃក្តោប មហកកានីចិន ខ្ទឹមបារាំង ម្រះ ផ្កាលីលី ត្រីក្រហម បង្គា ត្រីឆ្លូញ ខ្ញែសមុទ្រ ត្រីម្ជុល។
៣. គួរបរិភោគអាហារមានប្រយោជន៍ជំនួយប្រម៉ាត់សម្រួលបន្ទោបង់ ដូចជា៖ ស្ពៃជើងទា ផ្លែល្វា វ៉លណាត់ ល្ងរ ឈ្លើងសមុទ្រ។
៤. ចំនង់អាហារតិចគួរបរិភោគស្ត្រប៊ឺរី ដំឡូងជ្វា ស្រូវបាលេ ឆៃថាវ និងសត្វឆ្មា។
អ្នកជម្ងឺមហារីកថង់ប្រម៉ាត់គួរហាមមិនបរិភោគហួសហេតុ មិនគួរទទួលទានអាហារចៀនបំពងដុតអាំង អាហាររឹងមិនងាយរំលាយ និងអាហារហឹរផ្អាប់មានសារធាតុរំញោច ហើយហាមមិនពិសារបារីសុរាផងដែរ។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកថា ៖ អ្នកជម្ងឺមហារីកថង់ប្រម៉ាត់ក្រោយពេលវះកាត់ត្រូវគោរពការបរិភោគតាមចំនុចបង្ហាញខាងលើ រៀបចំការបរិភោគអោយសមស្រប អាចបង្កើនថាមពលប្រឆាំងការពារជម្ងឺ ជួយអោយស្ថានភាពជម្ងឺឆាប់ល្អប្រសើរ។