អត្រាកើតជម្ងឺមហារីកមាត់ស្បូន ក្រៅពីពាក់ព័ន្ធជាមួយនឹងរៀបការឆាប់ពេក មានកូនវ័យក្មេងពេក រលាកមាត់ស្បូនរ៉ាំរ៉ៃដែលបណ្តាលអោយកើតមាន ក៏ពាក់ព័ន្ធនឹងការបរិភោគផងដែរ។ ក្រៅពីសារធាតុជីវជាតិប៉េងប៉ោះ សារធាតុជីវជាតិបំប៉នអាចបន្ថែមកម្លាំងប្រព័ន្ធការពាររាងកាយ ក៏អាចកាត់បន្ថយហានិភ័យជម្ងឺមហារីកមាត់ស្បូន សម្រន់ស្ថានភាពជម្ងឺមហារីកមាត់ស្បូនបាន។ ដូចជាសារធាតុជីវជាតិការ៉ុតអាចជួយរក្សាប្រព័ន្ធការពាររាងកាយជៀសវាងរងការវាយប្រហារពីរ៉ាឌីកាល់ ពង្រឹងថាមពលការពាររាងកាយ។ វីតាមីនសេអាចរាំងស្ទះគ្រោះថ្នាក់ដោយសារមហារីកចុងសុដន់។ ឯការស្រាវជ្រាវវិទ្យាសាស្ត្រក៏បញ្ជាក់ កម្រិតសារធាតុស័ង្កសីនិងសេឡេញ៉ូមនៅក្នុងខ្លួនទាបពេកអាចបណ្តាលអោយមុខងារប្រព័ន្ធការពាររាងកាយចុះខ្សោយ នាំអោយកើតមហារីកមាត់ស្បូន។ ក្នុងអាហារបន្ថែមសារធាតុជាការចាំបាច់ អាចបរិភោគត្រី សាច់សុទ្ធ សណ្តែកដីជាដើមអោយបានច្រើន។
មហារីកមាត់ស្បូនក្នុងដំណាក់កាលខុសគ្នាមានគោលការណ៍បរិភោគក្នុងវេជ្ជសាស្ត្រចិន ៖
១. ក្រោយវះកាត់គួរចិញ្ចឹមឈាមប៉ូវកំលាំង អាចបរិភោគដំឡូងជ្វា សាច់ផ្លែមៀន ផ្លែប៊ឺរីព្រៃម្យ៉ាង និងថ្លើមជ្រូក។ល។
២. ពេលបាញ់កាំរស្មីអាហារបំប៉នគួរចិញ្ចឹមបំពេញធាតុញីជាគោល អាចបរិភោគសាច់ ស៊ុតទា ត្រចៀកកណ្តុរ ស្ពៃក្តោប មើម/ក្រអៅឈូក។ល។
៣. ពេលចាក់ថ្នាំគីមីត្រូវប៉ូវរណ្តើកនិងក្រលៀនជាគោល គួរបរិភោគអាហារអ៊ឺជៀវ អណ្តើកស្នូកទន់ និងត្រចៀកកណ្តុរ។
៤. អ្នកជម្ងឺទ្វារមាសហូរឈាមច្រើន គួរបរិភោគអាហារប៉ូវឈាម ដូចជាក្រអៅឈូក ម៉ាក់ប្រាំង ត្រចៀកកណ្តុរខ្មៅ ស៊ុតគ្រួច។ល។
៥. ធ្លាក់សច្រើនហើយរាវ នោះត្រូវប៉ូវបំពេញជាសំខាន់ អាចបរិភោគអណ្តើកស្នូកទន់ ស៊ុតព្រាប សាច់មាន់។ល។
ចំណុចសំខាន់ការបរិភោគសម្រាប់មហារីកមាត់ស្បូន
១. បំពេញសារធាតុជីវជាតិការ៉ុត ៖ សារធាតុនេះនៅក្នុងខ្លួនប្រាណអាចបំលែងទៅជាវីតាមីនអា ជួយរក្សាប្រព័ន្ធការពាររាងកាយជៀសវាងការវាយប្រហាដោយរ៉ាឌីកាល់ ព្រមទាំងមានប្រយោជន៍ពង្រឹងប្រព័ន្ធការពាររាងកាយ។ អ្នកមហារីកមាត់ស្បូនក្នុងឈាមមានសារធាតុនេះទាបជាងក្រុមមនុស្សសុខភាពធម្មតា ការស្រូបយកសារធាតុនេះបរិមាណតិចជាកត្តាគ្រោះថ្នាក់បណ្តាលអោយកើតមហារីកមាត់ស្បូន។ អាហារប្រភេទរុក្ខជាតិដោយសំបូរដោយសារធាតុនេះគឺ ៖ ស្ពៃខ្មៅ ស្ពៃក្តោប ផ្ទីនិងល្ពៅ។ល។
២. បន្ថែមការស្រូបយកវីតាមីនសេ ៖ ករណីមេរោគបណ្តាលអោយកើតមានមហារីកគឺកាន់តែច្រើនឡើង។ ឯវីតាមីនសេអាចរារាំងគ្រោះថ្នាក់ដែលបង្កដោយមេរោគ នេះជាប្រការសំខាន់។ ការស្រាវជ្រាវបញ្ជាក់ថា៖ វីតាមីនសេក៏មានពាក់ព័ន្ធនឹងការកើតមហារីកមាត់ស្បូនដែរ ពេលដែលបរិមាណស្រូបយកវីតាមីនសេកើនឡើង ហានិភ័យមហារីកមាត់ស្បូននឹងកាត់បន្ថយ។ បន្លែដែលមានវីតាមីនសេច្រើនគឺ ៖ ផ្កាស្ពៃខាត់ណា ឆៃថាវ ដំឡូងបារាំង កូនស្ពៃស ស្ពៃប្រេង។ល។
៣. បំពេញសារធាតុស័ង្កសីនិងសេលេញ៉ូម ៖ សារធាតុទាំងពីរនេះមានសារៈសំខាន់ក្នុងការបង្កើតកោសិកាប្រព័ន្ធការពាររាងកាយនិងការបញ្ចេញមុខងារ។ សារធាតុទាំងពីរនេះក្នុងខ្លួនមានកម្រិតទាបពេកអាចបណ្តាលអោយមុខងារប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បច្ចុប្បន្នបានរកឃើញថាមហារីកមាត់ស្បូនមានពាក់ព័ន្ធនឹងសារធាតុទាំងពីរនេះ។ ការខ្វះខាតសារធាតុទាំងពីរនេះបណ្តាលអោយអត្រាមហារីកមាត់ស្បូននិងមហារីកសុដន់កើនឡើងខ្លាំង។ ក្នុងអាហារត្រូវបំពេញសារធាតុនិងជាការសំខាន់។ អាហារប្រភេទរុក្ខជាតិដែលសំបូរសារធាតុពីរនេះគឺ៖ ពពួកផ្សិតអោយបរិភោគបាន ស្ពៃជីឆាយ ល្ង សណ្តែកដី ផ្លែឈើសម្បករឹង។ល។
៤. គួរបរិភោគអាហារប្រភេទសណ្តែកអោយបានច្រើន ៖ ដូចជាតៅហ៊ូ ទឹកសណ្តែក ពពុះសណ្តែក សណ្តែកសៀង សណ្តែកផ្អែម។ល។ ពីព្រោះអាហារទាំងនេះអាចបំពេញអ៊ីសត្រូហ្សែនរុក្ខជាតិ ហើយវាពោពេញដោយសារធាតុអ៊ីសូហ្វ្លេវ៉ុន និងសារធាតុឈើ សុទ្ធតែត្រូវបានយល់ថាមានសារប្រយោជន៍ប្រឆាំងអុកស៊ីត។ សារធាតុនេះនៅអាចទប់ស្កាត់មហារីកមាត់ស្បូននិងការលូតលាស់មហារីកកោសិកាស្រកាស្បែក ទប់ស្កាត់កោសិកាមិនបែកខ្ញែក អាចមានប្រសិទ្ធភាពទប់ស្កាត់កោសិកាមហារីករាលដាលឬផ្លាស់ប្តូរទីតាំង។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា អ្នកជម្ងឺមហារីកមាត់ស្បូនបើអាចគោរពតាមគោលការណ៍ខាងលើ អាចបន្ថយការឈឺចាប់សេរីរាង្គកាយ ពង្រឹងថាមពលប្រឆាំងជម្ងឺ នាំអោយអ្នកជម្ងឺបង្កើនគុណភាពរស់នៅប្រចាំថ្ងៃ។