អ្នកជម្ងឺមហារីកសួតដំណាក់កាលចុងក្រោយមានតម្រូវការកាន់តែខ្ពស់ចំពោះការថែទាំសំរាប់បរិភោគ ការថែទាំបរិភោគសមរម្យយ៉ាងណាមានពាក់ព័ន្ធនឹងកម្រិតសះស្បើយនៃអ្នកជម្ងឺ ដូច្នេះពួកយើងគួរណែនាំអ្នកជម្ងឺនិងក្រុមគ្រួសារធ្វើការថែទាំបរិភោគយ៉ាងដូចម្តេច? វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងបកស្រាយលំអិតជូនលោកអ្នក។
អ្នកជម្ងឺមហារីកត្រូវការជីវជាតិបំប៉នគ្រប់ឬទេ? ទម្ងន់គឺជាស្តង់ដាសមតុល្យរបស់អ្នកជម្ងឺមហារីកសួតរវាងបរិមាណថាមពលបាត់បង់និងការស្រូបយកកាឡូរីអោយថេរ។ ស្តង់ដារទម្ងន់អាចកំណត់ទៅតាមអាយុ ភេទនិងកម្ពស់។ វិធីងាយស្រួលដែលឧស្សាហ៍ប្រើជាងនេះគឺប្រៀបធៀបខ្លួនឯងរវាងមុននិងក្រោយពេលកើតជម្ងឺនិងមុនក្រោយពេលព្យាបាល។ បើសិនជាទម្ងន់ស្រកចុះ បញ្ជាក់ថាថាមពលទទួលបានមិនស្មើនឹងបាត់បង់ ត្រូវបន្ថែមបរិមាណបរិភោគ។
អ្នកជម្ងឺមហារីកសួតដំណាក់កាលចុងក្រោយពេលបរិភោគត្រូវបន្ថែមបរិមាណអោយបានសមស្រប ពីព្រោះអ្នកជម្ងឺមហារីកសួតបាត់បង់ថាមពលច្រើន ដូច្នេះត្រូវការប្រូតេអ៊ីននិងកាឡូរីកាន់តែច្រើនជាងមនុស្សធម្មតា។ បើសិនជាមានបញ្ហាជីវជាតិបំប៉នមិនល្អប្រសើ នោះអាចបន្ថែមប្រូតេអ៊ីនកាន់តែច្រើន។ ការស្រូបយកប្រូតេអ៊ីនយកល្អគួរជាប្រូតេអ៊ីនរុក្ខជាតិនិងប្រូតេអ៊ីនសាច់សត្វមួយចំនួន។ ក្រៅពីនេះ នៅត្រូវការប្រុងប្រយ័ត្នជ្រើសរើសអាហារជាតិខ្លាញ់តិច ជាតិអំបិលខនិកតិច និងសំបូរដោយវីតាមីននិងសារធាតុរ៉ែ នេះមានប្រយោជន៍សម្រាប់អ្នកជម្ងឺមហារីកសួតក្នុងការព្យាបាលនិងសះស្បើយ។ រៀបចំការបរិភោគសម្រាប់ជម្ងឺមហារីកដំណាក់កាលចុងក្រោយបានសមស្រប ក្រៅពីពិចារណាកត្តាជីវជាតិបំប៉នរៀបរាប់ខាងលើ នៅគួរប្រុងប្រយ័ត្នប្រើប្រាស់កត្តាប្រឆាំងមហារីកក្នុងអាហារអោយបានពេញលេញ។ មានអាហារខ្លះរំញោចអោយកើតមហារីក តែមានអាហារខ្លះអាចទប់ស្កាត់មហារីក អ្នកជម្ងឺមហារីកសួតគួរបរិភោគអាហារប្រឆាំងមហារីកអោយបានច្រើនជៀសវាងបរិភោគអាហារបង្កមហារីក។ យោងតាមការស្រាវជ្រាវ អាហារទប់ស្កាត់ជម្ងឺមហារីកជាទូទៅមានបន្លែស្ពៃដូចជាស្ពៃក្តោបឬផ្កាស្ពៃខាត់ណា ឆៃថាវ ខ្ទឹមស ផ្លែព្រូន សណ្តែកលឿង សាច់គោដែលមានប្រសិទ្ធភាពទប់ស្កាត់មហារីក។
ការបរិភោគសម្រាប់មហារីកសួតដំណាក់កាលចុងក្រោយមិនត្រឹមតែផ្តោតយកចិត្តទុកដាក់ការទទួលទានអាហារ នៅពិចារណាចំណង់ចំណូលចិត្តនិងបរិយាកាសទទួលទាន។ បរិភោគអាហារដែលខ្លួនឯងចូលចិត្ត អាចធ្វើអោយទឹកក្រពះកើនឡើង ជម្រុញចំណង់អាហារ បង្កើនអត្រាស្រូបយកនិងប្រើប្រាស់អាហារ។ ក្រៅពីនេះ បរិយាកាសទទួលទានល្អអាក្រក់ក៏អាចជះឥទ្ធិពលដល់ចំណង់អាហាររបស់អ្នកជម្ងឺ គួរបង្កើតបរិយាកាសទទួលទានដ៏ស្រស់ស្រាយដល់អ្នកជម្ងឺ។
អាហារគឺជាតម្រូវការមូលដ្ឋានសម្រាប់អ្នកជម្ងឺមហារីកក្នុងការសះស្បើយ អ្នកជម្ងឺត្រូវផ្តោតយកចិត្តទុកដាក់ការបរិភោគសម្រាប់មហារីកសួតដំណាក់កាលចុងក្រោយ ផ្តល់ជីវជាតិបំប៉នសមស្របគ្រប់គ្រាន់ អាចពង្រឹងសមត្ថភាពប្រព័ន្ធប្រឆាំងការពាររាងកាយ បង្កើនថាមពលអត់ធ្មត់ក្នុងការព្យាបាល ធានាបានផែនការព្យាបាលសម្រេចបានដោយជោគជ័យ ជម្រុញអោយឆាប់សះស្បើយ។ ដោយសារមនុស្សជាច្រើនខ្វះខាតចំណេះដឹងជីវជាតិអាហារបំប៉នបែបវិទ្យាសាស្ត្រ ក្នុងការបំប៉នជីវជាតិជម្ងឺមហារីកមានគំនិតនិងវិធីមិនត្រឹមត្រូវមួយចំនួន។ ដូចជាព្រួយបារម្ភបរិភោគច្រើនឬជីវជាតិបំប៉នគ្រប់គ្រាន់រួចផ្តល់ជីវជាតិចិញ្ចឹមកាន់តែច្រើនដល់មហារីកសួតលូតលាស់ រឹតតែមានអ្នកខ្លះតម្រូវអោយអ្នកជម្ងឺអត់ឃ្លាន គិតចង់អោយកោសិកាមហារីកសួតឃ្លានស្លាប់ ទាំងនេះសុទ្ធតែគ្មានអំណះអំណាងពីវិទ្យាសាស្ត្រឡើយ។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ៖ មហារីកសួតដំណាក់កាលចុងក្រោយគួរយោងតាមសមត្ថភាពទទួលទានរបស់អ្នកជម្ងឺបម្រែបម្រួលការបរិភោគរបស់អ្នកជម្ងឺ ទទួលទានតិចតែបានច្រើនដង ការបរិភោគព្យាបាលសមស្របអាចជះឥទ្ធិពលវិជ្ជមានដល់ការសះស្បើយរបស់អ្នកជម្ងឺ អាចជួយអ្នកជម្ងឺបន្ថែមកាឡូរី បង្កើនកំលាំងការពាររាងកាយ។