ថ្លើមគឺជារោងចក្រសារធាតុគីមីមួយក្នុងរាងកាយមនុស្ស វាអាចបំផ្លែងចំណីអាហារក្នុងរាងកាយឲ្យទៅជាសារធាតុបំប៉នគ្រប់ប្រភេទដែលរាងកាយមនុស្សត្រូវការ។ ពេលដែលថ្លើមមានបញ្ហា វាធ្វើឲ្យជីវិតរបស់មនុស្សកើតមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ស្វែងរកមន្ទីរពេទ្យឯកទេសព្យាបាលជម្ងឺមហារីក ខិតខំព្យាយាមសហការនូវវិធីព្យាបាលជាមួយនឹងវេជ្ជបណ្ឌិត ដំណើរការថែទាំរបបអាហារដែលស័ក្តិសម ធ្វើឲ្យការជាសះស្បើយរបស់ជម្ងឺមានប្រសិទ្ធភាពយ៉ាងសំខាន់បំផុត។
របបអាហារប្រចាំថ្ងៃ ចំណីអាហារមានបរិមាណសារធាតុបំប៉នគ្រប់ប្រភេទ មិនត្រឹមតែមានចំណីអាហារដែលរាងកាយមនុស្សចាំបាច់នូវវីតាមីន ប្រូតេអ៊ីន ជាតិស្ករដែលមានក្នុងទឹកផ្លែឈើ ជាតិអាស៊ីតក្នុងផ្លែឈើ ប៉ូតាស្បូម កាល់ស្យូម ជាតិដែក អាមីណូអាស៊ីត-ល-ដែលជាបរិមាណសារធាតុលើកកំពស់មុខងារមុខងារប្រព័ន្ធការពាររាងកាយកោសិការដែលនៅរស់ អាចទប់ស្កាត់ និងសំលាប់បរិមាណកោសិកាមហារីកដែលនៅរស់។ ពាក្យមួយម៉ាត់ថា សំបូរទៅដោយសារធាតុបំប៉ន និងអាចការពារជម្ងឺមហារីក មានប្រសិទ្ធភាពប្រឆាំងជម្ងឺមហារីក។ ដូចនេះ អ្នកជម្ងឺមហារីកថ្លើមដំណាក់កាលចុងក្រោយគួរតែប្រុងប្រយ័ត្ននូវរបបអាហារអ្វីខ្លះ វាជាសំនួរមួយដែលអ្នកជម្ងឺ និងសមាជិកក្រុមគ្រួសារជាច្រើនមានការយកចិត្តទុកដាក់ខ្លាំង អ្នកឯកទេសជម្ងឺមហារីកថ្លើមនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងធ្វើការបកស្រាយយ៉ាងលំអិតដូចខាងក្រោមនេះ។
របបអាហារជម្ងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ
1.របបអាហារគ្រប់ប្រភេទនៃអ្នកជម្ងឺមហារីកថ្លើមដំណាក់កាលចុងក្រោយគឺជៀសវាងនូវរបបអាហារតែមួយមុខ សំនូមពរឲ្យពិសាររបបអាហារឲ្យបានច្រើនមុខ។ អាហារដែលសំខាន់ៗមានដូចជា អាចពិសារបាយ គុយទាវ គាវ បបរ បូករួមជាមួយនឹងនំប៉ាវម៉ាន់ថូវ នំប៉ាវញាត់សាច់ ឬនំប៉ាវញាត់បន្លែ។ ផ្នែកដែលក្នុងការធ្វើម្ហូប មានដុត ឆា ចំហុយ។ វិធីចំអិន ត្រូវតែមានពណ៌ ឈ្ងុយ និងមានរសជាតិ។ ប្រេងដែលឆាបន្លែ ភាគច្រើនជ្រើសរើសប្រេងរុក្ខជាតិ វាមាននាទីជួយស្រួបនូវវីតាមីននៅក្នុងខ្លាញ់ និងអាចបំពេញកំដៅដែលត្រូវការ។
2. របបអាហារដែលស័ក្តិសមថែទាំថ្លើម មានដូចជាចំណីអាហារដែលសំបូរដោយវីតាមីនB ចំណីអាហារដែលសំបូរដោយវីតាមីនC និងចំណីអាហារដែលសំបូរដោយអាមីណូអាស៊ីត។ វាអាចលើកកំពស់ប្រសិទ្ធភាពក្នុងការថែរក្សាថ្លើមប្រសិនបើមានការជាប់ទាក់ទងនឹងថ្នំាចិនបុរាណដែលបង្កើតបានជាចំណីអាហារជាថ្នាំពេទ្យ។
3. ចំណីអាហារដែលទប់ស្កាត់ជាតិកូលេស្តេរ៉ូលខ្ពស់មានដូចជា ត្រី គ្រឿងក្នុងសត្វ និងការស្រួបចូលនូវស៊ុតក្រហម។ ធានាឲ្យបាននូវបន្លែ ផ្លែឈើស្រស់ៗ ដូចជា ស្ពៃខៀវ ឆៅថាវ ប៉េងប៉ោះ ប្រភេទសណ្តែក ការ៉ុត និង ទឹកក្រូច ទឹកផ្លែសារី ទឹកផ្លែប៉ោម -ល-។
4.សារធាតុម៉ាញ៉េស្យូមនិងសារធាតុទ្រីតូផាន(Tryptophan)នឹងអាចជួយកែប្រែនូវអាការៈមួយចំនួនដូចជា រោគដេកពុំលក់ ភាពភ័យខ្លាច ទុក្ខគ្រាំគ្រា។ ចំណីអាហារដែលសំបូរសារធាតុម៉ាញ៉េស្យូមមានប្រភេទគ្រាប់ផ្លែឈើគ្រៀម អង្ករដែលពណ៌ត្នោត ពោត ស្រូវសាលី ល្ង ត្រួយការ៉ុត ស្ពៃចង្កឹះ ផ្កាព្រលិត ជីឆាយ សារាយសមុទ្រ-ល-។ ចំណីអាហារដែលសំបូរសារធាតុទ្រីតូផាន(Tryptophan)មានសាច់មាន់ ទឹកដោះគោជូ សាច់គោ ផ្លែចេក-ល-។
អ្នកជម្ងឺមហារីកថ្លើមត្រូវបានបំផ្លាញយ៉ាងធំធេង ចាំបាច់ធានាឲ្យបាននូវសារធាតុបំប៉នឲ្យបានគ្រប់គ្រាន់។ ការវាស់ស្ទង់ផលល្អ និងអាក្រក់នៃស្ថានភាពសារធាតុបំប៉នរបស់អ្នកជម្ងឺ មធ្យោបាយដែលងាយស្រួលបំផុតនោះគឺថាតើអាចរក្សាទម្ងន់បានឬអត់។ ដើម្បីធ្វើឲ្យទម្ងន់អាចរក្សាកំរិតឲ្យថេរធម្មតា មធ្យោបាយល្អបំផុតគឺរក្សាតុល្យភាពចំណីអាហារ ភាគច្រើននៃអ្នកជម្ងឺមហារីកថ្លើមតែងមានការចុះថយចំណីអាហារ ចង់ក្អួត ហើមពោះ និងអាការៈប្រព័ន្ធរំលាយមិនល្អជាដើម អាហារដែលពិសារទៅងាយនឹងរំលាយមានដូចជា ទឹកផ្កាអង្គារសិល្បជូ ទឹកក្រូចស្រស់ ទឹកផ្លែឈើ ទឹកខ្ញីផ្អែម ទឹកស៊ុបគុយទាវ បបររាវស្រស់ៗ-ល- ជាជំនួយដល់ការរំលាយអាហារ និងបំបាត់ការឈឺចាប់ អាហារដែលពិសារមិនត្រូវត្រជាក់ពេក ក្តៅពេក ឬពិសារឆ្អែតពេកទេ។ ឧស្សាហ៍ឃើញអ្នកជម្ងឺមហារីកថ្លើមមានអាការៈក្អួត ការពិសារអាហារថយចុះ អាហារដែលជំនួយដល់ក្រពះមានដូចជា រុក្ខជាតិម៉្យាងដែលមានឈ្មោះថា Xing ren lu ម្សៅឈូក បបរពោតកិន នំផ្លែកុមខ្វាត់ នំShan zha gao ដែលជាអាហារងាយស្រួលរំលាយ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងរួមបញ្ចូលគ្នារវាងលក្ខណៈពិសេសនៃថ្នាំចិនបុរាណ និងអាហារបំប៉នដ៏ទំនើប ប្រឆាំងនឹងទំលាប់របបអាហារនិងលក្ខណៈពិសេសនៃស្ថានភាពជម្ងឺ រៀបចំនូវចំណីអាហារបំប៉ន និងប្រុងប្រយ័ត្នទៅលើការចំអិនអាហារ ត្រូវរៀបចំឲ្យស្អាត និងឆ្ងាញ់ ហើយវាអាចមានប្រសិទ្ធភាពជួយអ្នកជម្ងឺឲ្យមានសារធាតុបំប៉នគ្រប់គ្រាន់ ឈានទៅដល់ប្រសិទ្ធភាពក្នុងការការពារ និងប្រឆាំងជម្ងឺមហារីក។