ការព្យាបាលអ្នកជម្ងឺមហារីកសួតត្រូវប្រើប្រាស់រួមបញ្ចូលបច្ចេកវិទ្យាច្រើនប្រភេទ ក្រោយធ្វើការវះកាត់រួច ត្រូវធ្វើការចាក់គីមីនិងបាញ់កាំរស្មីដើម្បីជំនួយពង្រឹង។ ថ្នាំចាក់គីមីជាទូទៅមានផលប៉ះពាល់ខ្លាំងទៅលើខ្លួនប្រាណមនុស្ស វិធីព្យាបាលចាក់គីមីបែបជីវសាស្ត្ររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមមហារីកមានការកែលំអទៅលើវិធីចាក់ថ្នាំគីមីធម្មតា កាត់បន្ថយផលប៉ះពាល់ស្ថិតក្នុងកម្រិតទាបបំផុត ប៉ុន្តែនៅតែអាចមានប្រតិកម្មមិនស្រួលបន្តិចបន្តួច។ អ្នកជម្ងឺមហារីកសួតក្នុងដំណាក់កាលចាក់ថ្នាំគីមីគឺប្រុងប្រយ័ត្នការទទួលទានថែរក្សាសុខភាព បំពេញជីវជាតិដែលប្រព័ន្ធរាងកាយត្រូវការចាំបាច់។ ព្យាបាលមហារីកនិងទប់ស្កាត់ជាមួយមហារីក ត្រូវការកំលាំងកាយជាអតិបរិមា មានតែការបំពេញថាមពលអោយបានត្រឹមត្រូវ ទើបអាចមានប្រសិទ្ធភាពព្យាបាលមហារីក មានប្រយោជន៍ដល់វិធីព្យាបាលបន្ទាប់ទៀត។
មហារីកសួតក្រោយចាក់ថ្នាំគីមី ប្រព័ន្ធរំលាយអាហារអាចមានអាការៈឆ្អល់ចុកក្អួតចង្អោរ ពេលនេះត្រូវជម្រុញអោយអ្នកជម្ងឺទទួលទានតិចតែអោយបានច្រើនដង ការបរិភោគត្រូវមានជាតិសាប។ គួរបរិភោគអាហារដែលងាយរំលាយ ធាតុរាវឬពាក់កណ្តាលរាវមិនសំបូរជាតិសរសៃ ជៀសវាងអាហារហឹរ ត្រជាក់ឬឆៅ រឹងពេកឬខ្លាញ់ពេក។ សារធាតុថ្នាំគីមីអាចបណ្តាលអោយកាត់បន្ថយកោសិកាឈាមស ដូច្នេះ គួរបរិភោគអាហារសំបូរប្រូតេអ៊ីន ជាតិដែក និងវីតាមីនអោយបានច្រើន ដូចជាគ្រឿងក្នុងសត្វ សាច់សុទ្ធ ផ្លែមៀន ពុទ្រា ចេក បន្លែនិងផ្លែឈើស្រស់។ល។ ចំពោះអ្នកជម្ងឺដែលមិនឃ្លានអាហារ រំលាយអាហារមិនល្អ រាគរូសអាចជំនួយអាហារបំប៉នក្រពះនិងរណ្តើក ដូចជាសាច់គ្រាប់ធញ្ញជាតិ សណ្តែកស ពុទ្រា។ល។
ព្រមគ្នានោះដែរ ត្រូវអត់ធ្មត់ណែនាំ ជម្រុញអ្នកជម្ងឺបរិភោគអាហារ។ អ្នកក្អួតចង្អោរធ្ងន់ធ្ងរគួរតាមដានចំនួនដង បរិមាណនិងពណ៌កំអួត រួមផ្សំការព្យាបាលបញ្ឈប់ក្អួត។ មហារីកសួតក្រោយចាក់ថ្នាំគីមីរួចសុខភាពចុះខ្សោយ គួរជ្រើសរើសអាហារដែលសំបូរជីវជាតិនិងងាយរំលាយ ដូចជាបាយទន់ បបរ នំប៉័ង នំប៉ាវ សាច់ត្រី សាច់មាន់ ពងមាន់ ទឹកស៊ុប ដំឡូងបារាំង ចេក ដំណាប់ផ្លែឈើ។ល។ បរិភោគគួរជ្រើសយកអាហារដែលប្រេងតិចឬគ្មានប្រេងដែលសាបឬអាហារមានជាតិជូរបន្តិច អាចមានប្រសិទ្ធភាពបង្កើនចំណង់អាហារ។ ជៀសវាងបរិភោគអាហារហឹរ បំពងខ្លាញ់ ជក់ខ្លាញ់ ផ្អាប់ឬដុតឆ្អើរ។ ក្នុងករណីទម្ងន់ស្រកចុះខ្លាំងពេក នោះអាចប្រើទឹកដោះគោជូរជំនួសទឹកដោះគោ ជៀសវាងហើមពោះ ហើយហាត់ប្រាណសមស្រប។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្រៅពីផ្តល់អ្នកឯកទេសផ្នែកជីវជាតិបំប៉នជូនអ្នកជម្ងឺ ធ្វើការសម្រួលបំប៉នសមស្រប នៅមានវិធីចិញ្ចឹមកោសិកាពង្រឹងប្រព័ន្ធប្រឆាំងការពាររាងកាយរបស់អ្នកជម្ងឺ។ វិធីចិញ្ចឹមកោសិកាក៏ហៅថាវិធីព្យាបាលដោយកោសិកាប្រព័ន្ធការពាររាងកាយគឺតាមរយៈយកកោសិកាប្រឆាំងការពាររាងកាយរបស់អ្នកជម្ងឺ ចិញ្ចឹមលូតលាស់កោសិកាប្រឆាំងមហារីករួចបញ្ចូលទៅក្នុងខ្លួនអ្នកជម្ងឺវិញ។ វិធីនេះមានចំនុចល្អបំផុតគឺប្រើកោសិការបស់អ្នកជម្ងឺផ្ទាល់ធ្វើការទប់ស្កាត់និងសម្លាប់កោសិកាមហារីក មិនមានផលប៉ះពាល់អ្វីទាំងអស់ ព្រមទាំងអាចបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកជម្ងឺ មានប្រយោជន៍ក្នុងការទប់ស្កាត់ ការរីករាលដាលឬផ្លាស់ប្តូរទីតាំងនៃមហារីកសួត។ ទោះបីជាវិធីនេះមិនមានប្រសិទ្ធភាពច្បាស់លាស់ពិសេសក្នុងការកំចាត់មហារីកកាចបានទាំងស្រុង ប៉ុន្តែអាចរំញោចប្រព័ន្ធការពាររាងកាយអោយមានសកម្មភាព ធ្វើអោយមហារីកបាត់បង់ភាពរស់រវើក ស្ថិតក្នុងស្ថានភាពស្ងៀមទ្រឹង កាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺ ក៏បង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកអ្នកជម្ងឺថា ប្រើប្រាស់វិធីព្យាបាលរួមច្រើនប្រភេទ គួបផ្សំការថែទាំគ្រប់ជ្រុងជ្រោយ ទើបអាចមានប្រសិទ្ធភាពជួយអ្នកជម្ងឺគ្រប់គ្រងមហារីកសួត ពន្យាអាយុជីវិតរស់នៅ។