វេជ្ជបណ្ឌិតមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ដោយសារប្រព័ន្ធផ្លាស់ប្តូរកោសិការបស់អ្នកជម្ងឺមហារីកគ្រាប់ឈាមកើនខ្ពស់ ប្រព័ន្ធការពាររាងកាយចុះខ្សោយ ត្រូវការអាហារមានកាឡូរីខ្ពស់ ប្រូតេអ៊ីនខ្ពស់និងសំបូរជីវជាតិវីតាមីនហើយងាយរំលាយស្រូបយក ដើម្បីមកបំពេញការបាត់បង់ថាមពលក្នុងខ្លួននិងសារធាតុជីវជាតិបំប៉ន។
១. ប្រូតេអ៊ីនខ្ពស់
ជម្ងឺមហារីកគ្រាប់ឈាមគឺបណ្តាលមកពីការប្រែប្រួលរោគដោយកោសិកាឈាម អ្នកជម្ងឺប្រភេទនេះបរិមាណបាត់បង់ប្រូតេអ៊ីនក្នុងខ្លួនច្រើនជាងមនុស្សធម្មតាជាខ្លាំង មានតែបំពេញប្រូតេអ៊ីនក្នុងបរិមាណច្រើននិងគុណភាពខ្ពស់ ទើបអាចរក្សាមុខងារគ្រប់បណ្តុំសេរីរាង្គ។ ប្រូតេអ៊ីននៅអាចរក្សារាងកាយជៀសវាងការវាយប្រហារពីមេរោគនិងវីរុស ព្រមទាំងបង្កើនសមត្ថភាពការពាររាងកាយ។ ដូច្នេះអ្នកជម្ងឺមហារីកគ្រាប់ឈាមគួរទទួលទានអាហារប្រូតេអ៊ីនខ្ពស់ ជាពិសេសគឺប្រូតេអ៊ីនពីរុក្ខជាតិនិងគ្រាប់ធញ្ញជាតិសណ្តែកដែលកម្រិតរំលាយនិងស្រូបយកខ្ពស់ ដូចជាតៅហ៊ូ ហ៊ូយូ ទឹកសណ្តែក ដើម្បីបំពេញតម្រូវការប្រូតេអ៊ីនក្នុងខ្លួន។
ប្រូតេអ៊ីនក្នុងខ្លួនមនុស្សមានប្រយោជន៍សម្រួលសមតុល្យអាស៊ីតក្នុងខ្លួន បើខ្លួនមនុស្សខ្វះប្រូតេអ៊ីន អាចធ្វើអោយជាតិអាស៊ីតក្នុងខ្លួនមនុស្សបាត់សមតុល្យ ធ្វើអោយបរិយាកាសវត្ថុរាវជាតិប្រៃក្នុងខ្លួនក្លាយជាជាតិអាស៊ីត បណ្តាលអោយរោគប្រភពខាងក្នុងគ្រប់ប្រភេទកើតឡើង រួមទាំងការកើតមហារីក។
២. ទទួលទានអាហារសំបូរជីវជាតិវីតាមីនច្រើន
ឯកសារព្យាបាលបានបញ្ជាក់ថា ៖ អ្នកជម្ងឺមហារីកកាចប្រមាណ៧០%ទៅ៩០%ខ្វះជីវជាតិវីតាមីនក្នុងកម្រិតខុសៗគ្នា។ ការស្រាវជ្រាវវេជ្ជសាស្ត្របញ្ជាក់ថា ៖ ទទួលទានបន្លែនិងផ្លែឈើសំបូរជីវជាតិវីតាមីនសេច្រើន អាចទប់ស្កាត់ការលូតលាស់រីករាលដាលនៃកោសិកាមហារីក ព្រមទាំងពង្រឹងសមត្ថភាពប្រឆាំងទប់ទល់ក្នុងខ្លួននិងមុខងារប្រព័ន្ធការពាររាងកាយ នោះអាចឈានដល់ការគ្រប់គ្រងនិងព្យាបាលមហារីក។ អាហារសំបូរវីតាមីនសេច្រើនរួមមានពពួកស្ពៃ ប៉េងប៉ោះ កូនស្ពៃស ក្រូចឃ្វិច ក្រូចឆ្មា។ល។
វីតាមីនអាអាចរំញោចប្រព័ន្ធការពាររាងកាយ សម្រួលសកម្មភាពប្រព័ន្ធប្រឆាំងមហារីក ទប់ស្កាត់មេរោគជ្រាបចូលក្នុងខ្លួនប្រាណ។ អាហារសំបូរវីតាមីនអាមានការ៉ុត ល្ពៅ ស្ពៃក្រញ៉ាញ់។ល។
៣. ទទួលទានអាហារសំបូរជីវជាតិដែក
ជម្ងឺមហារីកគ្រាប់ឈាមមានអាការៈសំខាន់គឺខ្វះឈាម ដូច្នេះពេលកំពុងព្យាបាលដោយថ្នាំ គួរជម្រុញអ្នកជម្ងឺទទួលទានអាហារសំបូរជាតិដែកអោយបានញឹកញាប់ ដូចជាសណ្តែកបារាំង សណ្តែកខ្មៅ ត្រចៀកកណ្តុរ។ល។
៤. ទទួលទានតិចតែច្រើនដង ងាយស្រួលរំលាយ
អ្នកជម្ងឺមហារីកគ្រាប់ឈាមក្នុងដំនាក់កាលព្យាបាល ប្រព័ន្ធរំលាយអាហារតែងតែមានអាការៈចុកឆ្អល់ ក្អួតចង្អោរ ហើមពោះ រាគរូស។ល។ ពេលនោះអាចប្រើវិធីញ៉ាំតិចតែច្រើនដង ឬក្រៅពីអាហារបីពេលនៅបន្ថែមអាហារខ្លះដែលទំហំតូច កាឡូរីខ្ពស់ និងសំបូរជីវជាតិ ដូចជាបង្អែម សូកូឡា នំប៉័ង។ល។ ពេលប្រព័ន្ធរំលាយអាហារមានប្រតិកម្មមិនល្អ អ្នកជម្ងឺគួរទទួលទានអាហារជាតិប្រៃ ដើម្បីកាត់បន្ថយអាការៈមិនស្រួលក្នុងប្រព័ន្ធរំលាយអាហារ។