ជម្ងឺមហារីកថ្លើមអាចបណ្តាលឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សុខភាពរាង្គកាយមនុស្ស និងអាចប៉ះពាល់ដល់ចំណីអាហាររបស់អ្នកជម្ងឺទៀតផង។ ចំណីអាហារនៃជម្ងឺមហារីកថ្លើមក៏អាចជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការព្យាបាលដែរ ចំណីអាហារដែលត្រឹមត្រូវស័ក្តិសមអាចជួយដល់អ្នកជម្ងឺក្នុងការលើកកំពស់នៃការប្រឆាំងនឹងជម្ងឺ បំពេញបង្គ្រប់នូវអាហារបំប៉នគឺជាគន្លឹះនៃឱកាសក្នុងការបង្កើនការព្យាបាល និងលើកកំពស់ពីប្រសិទ្ធភាពក្នុងការព្យាបាល។
ផ្សិតអាចជាជំនួយក្នុងការប្រឆាំងនឹងជម្ងឺមហារីកថ្លើម
ផ្សិតមិនត្រឹមមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសំបូរដោយសារធាតុបំប៉នទៀតផង វាគឺជាចំណីអាហារមួយប្រភេទដែលមានប្រយោជន៍ដល់រាង្គកាយមានសុខភាពល្អយ៉ាងក្រៃលែង។ សមាសធាតុដែលមាននៅក្នុងផ្សិតអាចកែសម្រួលដល់សកម្មភាពកោសិកាT ដែលជាប្រព័ន្ធមុខងារការពារនៅក្នុងរាង្គកាយមនុស្ស វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់កោសិកាមហារីក និងអាចការពារការរីកសាយភាយនៃកោសិកាមហារីក ពីព្រោះ ពិសារផ្សិតអាចជាជំនួយក្នុងការព្យាបាលជម្ងឺមហារីកថ្លើម។ ក្នុងផ្សិតសំបូរទៅដោយសារធាតុបំប៉ន និងអាចបង្កើនប្រព័ន្ធការពាររាង្គកាយទៀតផង អាចលើកកំពស់រាង្គកាយឲ្យឆាប់ជាឡើងវិញ កាត់បន្ថយប្រសិទ្ធភាពច្រើនយ៉ាងនៃភាពវិលទៅរកភាពចាស់ ពីព្រោះថាពិសារផ្សិតឲ្យបានច្រើន វាមានប្រសិទ្ធភាពចំពោះអ្នកជម្ងឺមហារីកថ្លើម។
ក្នុងដំណាក់កាលដំបូងនៃជម្ងឺមហារីកថ្លើមត្រូវព្យាយាមពិសារផ្សិត វាមានជំនួយក្នុងការទប់ស្កាត់ការវិវត្តន៍នៃជម្ងឺ ផ្សិតមិនត្រឹមតែមាននូវសារជាតិស្ករច្រើនប៉ុណ្ណោះទេ វានៅមាន interferon inducer - double-stranded RNA ដែលវាអាចទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីកទៀតផង។ ដូច្នេះ ក្រោយពីវះកាត់ជម្ងឺមហារីកគ្រប់ប្រភេទរួចមក ពិសារផ្សិតអាចជាជំនួយក្នុងការការពារការរីករាលដាលនៃកោសិកាមហារីក។ ដូចនេះ ពិសារផ្សិតជាជំនួយក្នុងការព្យាបាលមហារីកថ្លើម។
ផ្សិតក្រៅពីអាចការពារនិងប្រឆាំងនឹងជម្ងឺមហារីក វាថែមទាំងសំបូរដោយជាតិរ៉ែ និងវីតាមីន ដែលអាចជំរុញក្នុងការដុតរំលាយអាហារក្នុងរាង្គកាយ លើកកំពស់រាង្គកាយអ្នកជម្ងឺឲ្យឆាប់ជាឡើងវិញ និងបង្កើនមុខងារប្រព័ន្ធការពាររាង្គកាយ។ ផ្សិតនៅមានប្រសិទ្ធភាពអាចប្រឆាំងនឹងភាពចាស់មុនអាយុ ធ្វើឲ្យសម្ពាធឈាមឲ្យចុះទាប កាត់បន្ថយជាតិកូលេស្តេរ៉ូល វាមានប្រសិទ្ធភាពព្យាបាលចំពោះជម្ងឺទឹកនោមផ្អែម ឆ្លងជម្ងឺរលាកថ្លើម-ល- ហើយក៏អាចជួយសំរួលដល់ប្រព័ន្ធរំលាយអាហារដែលមិនល្អ ទល់លាមក និងសម្រកជាតិខ្លាញ់-ល-។
ក្នុងផ្សិតមានវីតាមីនជាច្រើន ជាពិសេសគឺវីតាមីនd វីតាមីនa ដែលមានប្រសិទ្ធភាពដ៏សំខាន់បំផុតចំពោះសុខភាពមនុស្ស។ ក្នុងផ្សិតមានសារធាតុCarotene ក្រោយពេលជ្រាបចូលដល់រាង្គកាយមនុស្សអាចបំប្លែងទៅជាវីតាមីនa ដូច្នេះត្រូវបានគេប្រសិទ្ធនាមថា “វីតាមីនa ដ៏មានតំលៃ”។ ក្នុងជីវភាពប្រចាំថ្ងៃឧស្សាហ៍ពិសារផ្សិតឲ្យបានច្រើនអាចមានប្រសិទ្ធភាពចំពោះសុខភាពអ្នកទាំងអស់គ្នា។
គួរតែមានការជ្រើសរើសពិសារទឹកសណ្តែកសៀងចំពោះអ្នកជម្ងឺមហារីកថ្លើម
យោងទៅតាមការជាប់ទាក់ទងនឹងការរៀបរាប់ពីអ្នកជំនាញផ្នែកចំណីអាហារ ទឹកសណ្តែកសៀងមានគុណតម្លៃខ្ពស់ វាសំបូរដោយប្រូតេអ៊ីនចេញពីរុក្ខជាតិ វីតាមីនB វីតាមីនដែលមាននៅក្នុងសាច់-ល- វាជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ និងការបឺតស្រូបយកវីតាមីនទៀតផង។ អ្នកជម្ងឺមហារីកថ្លើមអាចពិសារទឹកសណ្តែកបានដែរឬទេ? តាមសំដីរបស់អ្នកជម្ងឺមហារីកថ្លើម ពិសារវាទៅគឺអាចបំពេញនូវសារជាតិបំប៉ន វាអាចលើកកំពស់សមត្ថភាពប្រឆាំងនឹងជម្ងឺរបស់អ្នកជម្ងឺ វាគឺជាភេសជ្ជៈដ៏ល្អមួយសំរាប់សុខភាពរាង្គកាយអ្នកជម្ងឺមហារីកថ្លើម។
ថ្វីត្បិតតែការរៀបរាប់បកស្រាយខាងលើថា អ្នកជម្ងឺមហារីកថ្លើមអាចពិសារទឹកសណ្តែកសៀងបាន ប៉ុន្តែវាមិនមានសុវត្ថិភាពសំរាប់អ្នករាល់គ្នាទេ តាមពេទ្យចិនយល់ឃើញថា ទឹកសណ្តែកសៀងចាត់ទុកជាអាហារប្រភេទត្រជាក់ បើសិនពិសារក្នុងកំរិតខ្លាំងអាចបណ្តាលឲ្យហើមពោះ រាគ និងអាការៈផ្សេងៗទៀត ចំពោះអ្នកជម្ងឺមហារីកថ្លើមដែលមានអាការៈហើមពោះ ក្រពះខ្សត់ខ្សោយគួរតែប្រុងប្រយ័ត្នក្នុងការពិសារវា ដើម្បីជៀសវាងរោគសញ្ញាបណ្តាលឲ្យកាន់តែធ្ងន់ធ្ងរ ពីព្រោះអ្នកជម្ងឺមហារីកថ្លើមពិសារទឹកសណ្តែកសៀងគួរតែមានការជ្រើសរើសសម្រំាងក្នុងការពិសារវា។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ធម្មជាតិរបស់ចំណីអាហារមានក្តៅមានត្រជាក់ ចំពោះតម្រូវការនៃភាពក្តៅត្រជាក់របស់សរីរាង្គមនុស្សមានភាពខុសគ្នា។
ចំណីអាហារដែលច្បាស់លាស់គួបផ្សំបញ្ចូលគ្នា យល់ល្អអាចសួរអ្នកជំនាញខាងចំណីអាហារ។ អ្នកជំនាញអាហាររូបត្ថម្ភនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចយោងទៅតាមស្ថានភាពសុខភាព និងការវិវត្តន៍នៃជម្ងឺរបស់អ្នកជម្ងឺមកកំណត់យ៉ាងច្បាស់លាស់ពីរូបមន្តធ្វើម្ហូបអាហារបំប៉ន ដូច្នេះទើបអាចមានប្រសិទ្ធភាពចំពោះអ្នកជម្ងឺមហារីកថ្លើមឲ្យឆាប់ជាសះស្បើយឡើង។