ប៉ុន្មានឆ្នាំកន្លងមកនេះ អត្រាកើតជម្ងឺមហារីកសុដន់មានការកើនឡើងខ្ពស់ បើនិយាយសំដៅទៅដល់មិត្តៗដែលកើតមានជម្ងឺមហារីកសុដន់ ពួកគេបានស្វែងរកមន្ទីរពេទ្យស្តង់ដាឯកទេសមួយសំរាប់ព្យាបាលមហារីក ហើយបានព្យាយាមសហការនូវវិធីព្យាបាលជាមួយនឹងវេជ្ជបណ្ឌិត ដែលវាជាមធ្យោបាយដ៏វិសេសវិសាលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្ងឺមហារីកសុដន់។ ក្រៅពីការខិតខំព្យាយាមព្យាបាល អ្នកឯកទេសបានផ្តល់យោបល់ឲ្យខិតខំក្នុងការថែទាំសុខភាព ជាពិសេសគឺការថែទាំផ្នែកចំណីអាហារ។ ភាពខុសគ្នានៃវីតាមីនក្នុងចំណីអាហារ ប្រសិទ្ធភាពនៃមុខងាររបស់វាចំពោះរាង្គកាយក៏មិនដូចគ្នាផងដែរ មានចំណីអាហារខ្លះអាចជួយទប់ស្កាត់ជម្ងឺមហារីកដែលជាជំនួយមានប្រសិទ្ធភាពយ៉ាងពិតប្រាកដក្នុងការព្យាបាលជម្ងឺមហារីកសុដន់ រីឯចំណីអាហារខ្លះមិនមានប្រសិទ្ធភាពជួយសុខភាពអ្នកជម្ងឺមហារីកសុដន់ឡើយ។ ខាងក្រោមនេះជាការរៀបរាប់ត្រួសៗជូនដល់លោកអ្នកទាក់ទងនឹងចំណីអាហារចំពោះមហារីកសុដន់។
ចំណីអាហារដែលជួយដល់សុខភាពអ្នកជម្ងឺមហារីកសុដន់
1.ឧស្សាហ៍ញ៉ាំផ្សិតHericium។ អ្នកឯកទេសបានបង្ហាញថា ផ្សិតHericiumសំបូរសារធាតុpolysaccharide និង polypeptide។ សារធាតុទាំងនេះមានប្រសិទ្ធភាពខ្លាំងក្នុងការទប់ស្កាត់កោសិកាមហារីកសុដន់ និងអាចកើតមានInterferonទៀតផង។ ដូចនេះ ឧស្សាហ៍ញ៉ាំផ្សិតHericiumអាចបង្កើនកោសិកាគ្រាប់ឈាមសដល់អ្នកជម្ងឺមហារីកសុដន់ លើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ ដើម្បីឈានទៅដល់ប្រសិទ្ធភាពក្នុងការការពារជម្ងឺមហារីកសុដន់។
2. ឧស្សាហ៍ញ៉ាំខ្ទឹមស។ ខ្ទឹមសគឺជាចំណីអាហារមួយដែលមានប្រសិទ្ធភាពចំពោះសុខភាពអ្នកជម្ងឺមហារីកសុដន់។ ពេលដែលញ៉ាំវា យល់ល្អត្រូវធ្វើវាឲ្យតូចៗហើយញ៉ាំឆៅ។ ជាទូទៅ ក្រោមស្ថានភាពនេះ ក្នុងមួយសប្តាហ៍ត្រូវញ៉ាំវាឲ្យបានច្រើនលើកដើម្បីឈានទៅដល់ប្រសិទ្ធភាពក្នុងការការពារ។
3. ឧស្សាហ៍ញ៉ាំការ៉ុត។ ការស្រាវជា្រវជួបប្រទះថា សារធាតុCaroteneក្រោយពេលចូលក្នុងរាង្គកាយមនុស្សអាចបំលែងជាវីតាមីនA។ សារធាតុនេះអាចរក្សាមុខងារ និង រចនាសម្ព័ន្ធជាលិកាស្បែកក្នុងរាង្គកាយមនុស្ស ធ្វើឲ្យសារធាតុមហារីកពិបាកនឹងជ្រាតចូល និងអាចមានប្រសិទ្ធភាពក្នុងការការពារជម្ងឺមហារីកសុដន់បានទៀតផង។ ពេលដែលពិសារ យល់ល្អត្រូវចំអិនវាឲ្យឆ្អិន ធ្វើដូចនេះមានប្រសិទ្ធភាពក្នុងការទទួលស្រូបយកសារធាតុCaroteneពីវា។
4. ឧស្សាហ៍ញ៉ាំទំពាំង ៖ ទំពាំងក៏ជាចំណីអាហារមួយដែលមានប្រសិទ្ធភាពចំពោះសុខភាពអ្នកជម្ងឺមហារីកសុដន់ដែរ។ ចំណីអាហារប្រភេទនេះសំបូរប្រូតេអ៊ីន។ វាជាកំរិតសារជាតិចិញ្ចឹមមួយក្នុងការប្រឆាំងនឹងជម្ងឺមហារីក វាជាជំនួយដ៏ខ្លាំងក្នុងការទប់ស្កាត់ការរីកដុះដាលនៃកោសិកាមហារីក។ ស្របពេលនោះ វាក៏មានសារជាតិអាស៊ីតផរិច សេលេល្យូម និងអាស៊ីតនុយក្លេអ៊ិច-ល-ក្នុងការការពារការរីកសាយភាយកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ ឧស្សាហ៍ញ៉ាំទំពាំងអាចជួយឲ្យអ្នកជម្ងឺមហារីកសុដន់មានប្រសិទ្ធភាពក្នុងការព្យាបាល និង ការវិលរកសភាពដើមបានឆាប់រហ័ស។
ប្រការប្រុងប្រយ័ត្ននៃចំណីអាហារសំរាប់អ្នកជម្ងឺមហារីកសុដន់
វិធីព្យាបាលដោយចំណីអាហារគឺជាចំណីអាហារពណ៌បៃតងមួយប្រភេទដែលពេទ្យចិនមានការកោតសរសើរយ៉ាងក្រៃលែង ក្នុងទស្សនវិស័យនៃវិចារវិទ្យា ពេទ្យចិនយល់ឃើញថាអ្នកជម្ងឺមហារីកសុដន់នៅពេលញ៉ាំចំណីអាហារត្រូវប្រុងប្រយ័ត្ននូវប្រការដូចខាងក្រោម។
1.ទទួលរងការបំផ្លាញដោយជម្ងឺ ក្នុងជីវភាពប្រចាំថ្ងៃអ្នកជម្ងឺគួរតែជៀសវាងខ្ទឹមបារាំង ខ្ញី ខ្ទឹមស សាច់ជ្រូកខ្លាញ់ ល្ពៅ និងចំណីអាហារផ្សេងទៀតដែលងាយនឹងក្តៅខ្លួន ឡើងស្លេស។ គួរតែឧស្សាហ៍ញ៉ាំសារាយសមុទ្រ ងាវសមុទ្រ ទំពាំង ផ្លែគីវីស្រស់ និង ចំណីអាហារផ្សេងទៀតដែលមានមុខងារបំបាត់ស្លេស។
2.ក្រោយពេលដែលអ្នកជម្ងឺមហារីកសុដន់ធ្វើការវះកាត់ សុខភាពរាងខ្សោយបន្តិច ដូច្នេះអ្នកជម្ងឺគួរតែញ៉ាំចំណីអាហារណាដែលមានសារធាតុចិញ្ចឹមឈាមខ្លះ ធ្វើដូចនេះគឺមានប្រសិទ្ធភាពរួបរួមការព្យាបាល ធ្វើឲ្យអ្នកជម្ងឺឆាប់មានសុខភាពល្អ។ ដូចជា ឱសថភ្នំជាម៉្សៅ អង្ករដំណើប ស្ពៃខ្មៅ សារាយសមុទ្រ ប្រភេទត្រី ពុទ្រា ផ្កាកុលាប-ល-។
3. នៅពេលដែលស្ថានភាពជម្ងឺរបស់អ្នកជម្ងឺរីកចំរើនដល់ដំណាក់កាលមួយដ៏ច្បាស់លាស់ វាងាយនឹងបំផ្លាញធាតុក្នុងរាង្គកាយ ដូច្នេះអ្នកជម្ងឺគួរតែញ៉ាំចំណីអាហារដែលផ្អែមហើយត្រជាក់។ ដូចជា ផ្លែភីផា សារីស ក្រអាវឈូក ចេក ផ្លែស៊ូ ផ្លែអូលីវ-ល-។
ខណៈពេលដែលអ្នកជម្ងឺមហារីកសុដន់ស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យ ផ្នែកខាងមន្ទីរពេទ្យ ឬសមាជិកកុ្រមគ្រួសារអ្នកជម្ងឺអាចយោងទៅតាមការស្រាវជ្រាវទាក់ទងទៅលើអាហាររូបត្ថម្ភ រសវិញ្ញាណ និងស្ថានភាពសុខភាពរបស់អ្នកជម្ងឺ។ ក្រោយពេលធ្វើការវះកាត់ ឬការព្យាបាលដោយគីមី ការព្យាបាលដោយបាញ់កាំរស្មី ត្រូវផ្តល់នូវចំណីអាហារដែលត្រឹមត្រូវដើម្បីអាចឲ្យអ្នកជម្ងឺមានសុខភាពប្រសើរឡើង។ អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដាស់តឿនលោកអ្នកថា ចំណីអាហារសំរាប់អ្នកជម្ងឺមហារីកសុដន់ដំណាក់កាលចុងក្រោយត្រូវតែមានការប្រុងប្រយ័ត្នបន្តិច បើមិនដូច្នេះទេនឹងមិនអាចកាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺបានឡើយ និងអាចបណ្តាលឲ្យបង្កើនការឈឺចាប់ចំពោះអ្នកជម្ងឺថែមទៀត។